សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់​បាន​ចិន​នាំ​លុយ​ដុល្លារ​ចូល​ស្រុក​ខ្មែរ​តាម​យន្តហោះ​ម្នាក់ទៀត​!

ចាប់​បាន​ចិន​នាំ​លុយ​ដុល្លារ​ចូល​ស្រុក​ខ្មែរ​តាម​យន្តហោះ​ម្នាក់ទៀត​!

​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នៃ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ធ្វើ​ការឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ទៀត ដែល​នាំ​លុយ​ជិត​១​លាន​ដុល្លារ ពី​ទីក្រុង​ហុងកុង ប្រទេស​ចិន​ចូល​មក​ស្រុក​ខ្មែរ​តាម​វ៉ា​លី​។

​ប្រភព​ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានឱ្យដឹងថា​៖ ជនជាតិ​ចិន​ម្នាក់ ដែល​នាំ​លុយ​ចូល​ស្រុក​ខ្មែរ​ឆៅៗ​មានឈ្មោះ​ថា​លា​វជិង​គិង​( LIAO JINGQING) កើត​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នា​១៩៧១ កាន់​លិខិតឆ្លងដែន​លេខ EG0115690 ពាក់ព័ន្ធ​ករណី​នាំ​ប្រាក់​ចំនួន ៨៥៥,០០០​ដុល្លារ​អាមេរិក ពី​ទីក្រុង​ហុងកុង ចូលមក​ប្រទេស​កម្ពុជា​”​។​

​ជនសង្ស័យ​បាន​សារភាពថា​៖”​ខ្លួន​បាន​ចូលមក​កម្ពុជា​ចំនួន​០២​លើក ក្នុងនោះ​លើក​ទី​១ កាលពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ និង​លើក​ចុងក្រោយ ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។ ជនសង្ស័យ មានមុខ​របរ​នៅ​ចិន ជា​អ្នកធ្វើការ​ផ្នែក​ដេគ័រ នៅ​សណ្ឋាគារ​”​។​ជនសង្ស័យ​បាន​បន្ដទៀតថា​៖”​គោលបំណង​នាំ​ប្រាក់​មក​កម្ពុជា ដើម្បី​វិនិយោគ​លើ​ផ្នែក​ដេគ័រ ជាមួយ​ប្អូនជីដូនមួយ​ឈ្មោះ LIAO YUPENG (​ប៉ុន្តែ​មិន​ស្គាល់​ឈ្មោះ​ក្រុមហ៊ុន​)​។​

​ប្រាក់​ខាងលើ បាន​បើក​ពី​ធនាគារ​ឈ្មោះ​ឡុង យៀ​ក ក្នុង​ទីក្រុង​ហុងកុង នាំយក​មក​កម្ពុជា​”​។​សមត្ថកិច្ច បានឲ្យដឹងថា​៖”​ភស្តុតាង​ដែល​ត្រូវបាន​ដកហូត​រួមមាន​៖ លិខិតឆ្លងដែន​ចិន​ចំនួន​១​ក្បាល​, ប្រាក់​ចំនួន​៨៥៥,០០០​ដុល្លារ​អាមេរិក (៧២​ដុំ​), ទូរស័ព្ទដៃ​ចំនួន​០១​គ្រឿង និង​កាបូប​ធំ​ចំនួន​០២​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន ដើម្បី​សាកសួរ និង​អនុវត្ត​នីតិវិធី​បន្ត​”​។​

​គូសបញ្ជាក់​ផងដែរ​ថា ការចាប់ខ្លួន​ជនជាតិ​ចិន​រូបនេះ ដោយសារ​តែ​លុយ​ទាំងនោះ​មាន​ការសង្ស័យថា ជា​លុយ​ដែល​មាន​ប្រភព​មិន​ច្បាស់លាស់​។​សូម​រំលឹក​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា​កន្លងទៅនេះ កម្លាំង​នគរបាល​អន្ដោប្រវេសន៍ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ប្រចាំ​នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៣​នាក់ ដែល​បាន​នាំ​លុយ​មក​កាន់​ប្រទេស​កម្ពុជា​ចំនួន ៣,៥២០,០០០​ដុល្លារ​អាមេរិក ដោយ​ពុំ​មាន​ការបញ្ជាក់​ពី​ប្រភព​ហរិញ្ញវត្ថុ​ច្បាស់លាស់​ដែរ​។​

​សូមបញ្ជាក់​ថា​បើ​តាម​ប្រភព​ពី​កាសែត​បរទេស​ស្ថាបន័​ហិរញ្ញវត្ថុ​អន្ត​រ​ជាតិ​បាន​និង​កំពុង​ជម្រុញ​ឲ្យ​ធនាគារ​ជាតិ​កម្ពុជា​ជួយ​រឹត​បន្តឹង​ការទប់ស្កាត់​សកម្មភាព​លាងលុយកខ្វក់​ដែល​អាច​កើតឡើង​ក្នុង​ស្រុក​ខ្មែរ​ដោយសារ​ប្រពន្ធ័​ត្រួតពិនិត្យ​នៅ​មិនទាន់​រឹង​មាំ​។​

Filed in: ព័ត៌មានជាតិ