សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចេញ​ដីកា​ឃុំខ្លួន​នគរបាល​ខេត្ត​សៀមរាប​ម្នាក់​រឿង​ជួញ​គ្រឿងញៀន​

ចេញ​ដីកា​ឃុំខ្លួន​នគរបាល​ខេត្ត​សៀមរាប​ម្នាក់​រឿង​ជួញ​គ្រឿងញៀន​

សៀមរាប ៖ កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៩ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប​បាន​ចេញ​ដីកា​ឃុំខ្លួន លោក​វរសេនីយ៍ទោ ប៊ុន លី​វង្ស ជា​មន្ត្រី​នគរបាល​ខេត្ត ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ក្នុង ខេត្តសៀមរាប​។

​មន្ត្រីនគរបាល​សក្តិ័​៤​កន្លះ​យក​អំណាច​ជួញដូ​គ្រឿងញៀន​ម្នាក់​នេះ​មានឈ្មោះ​ថា ប៊ុន លី​វង្ស អាយុ​៣០​ឆ្នាំ​ពី ពាក់ព័ន្ធ​នឹង​បទល្មើស​រក្សាទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩​យោង​តាម​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ដាក់ទោស​តាម​បញ្ញត្តិ​មាត្រា​៤០ កថាខណ្ឌ​១.៣ និង​កថាខណ្ឌ​៧ ចំណុច​៤ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។​

​សូម​ជម្រាប​ជូន​ថា​ថ្មីៗ​នេះ​នៅ​ភ្នំពេញ លោក​ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ថា​នឹង​ធ្វើ​តេស្ដ​ទឹកនោម​នគរបាល​រាជធានី​ភ្នំពេញ រក​សារធាតុ​ញៀន​ឆាប់ៗ​នេះ​។​លោក​ស​ថេត​បាន​ក្រើនរំលឹក​ដល់​មន្ត្រីនគរបាល​ទាំងអស់ ត្រូវ​ស្អាតស្អំ មិន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ខណៈ​បច្ចុប្បន្ន​យើង​កំពុងតែ​រក​ឧបករណ៍​ពិនិត្យ​ទឹកនោម​ឱ្យ​គ្រប់​ចំនួន​៕

 

Filed in: សន្តិសុខសង្គម