សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​ថា​លោក​ប្រាក់​គឹម​សេង​មេ​ឈ្មួញ​ដី​ដើរ​ចង្អុល​ដី​ប្រជាពលរដ្ឋ​យក​លក់​ឲ្យ​ឈ្មួញ​?

​ប្រជាពលរដ្ឋ​ថា​លោក​ប្រាក់​គឹម​សេង​មេ​ឈ្មួញ​ដី​ដើរ​ចង្អុល​ដី​ប្រជាពលរដ្ឋ​យក​លក់​ឲ្យ​ឈ្មួញ​?

កំពង់ឆ្នាំង ៖ តើ​លោក​ប្រាក់​គឹម​សេង​អតីត​ប្រធាន​សហគមន៍​មាន​ឥទ្ធិពល​អ្វី​បានជា​ថ្លើមធំ​ហ៊ាន​ដើរ​ចង្អុល​ដី​រដ្ឋ​នៅ​ចំណុច​កំពង់​ក្រៅ​ជួរ​ភ្នំ​ថ្ម​ស​និង​ភ្នំ​របង​លក់​អោយ​ឈ្មួញ​?​។

​ឯណា​ដី​គំរប​ព្រៃឈើ​របស់​រដ្ឋ​?​ឯណា​ទៅ​ដី​ព្រះរាជក្រឹត្យ​ត​ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​បរិស្ថាន​នោះ ?​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​និយាយថា​លោក​ប្រាក់​គឹម​សេង​អតីត​មេ​សហ​គន៍​ដើរ​ចង្អុល​ដី​លក់​អោយ​ឈ្មួញ​រាប់ពាន់​ហិច​តា​ហើយ​នោះ​ក្នុងនោះ​ក៏​មាន​ជាប់​ពាក់ពាន់​ជាមួយ​អជ្ញាធរ​នឹង​មន្ត្រី​ជំនាញ​មាន​អំណាច​មួយចំនួន​ផងដែរ​។​

​សូម​បញ្ជាក់​ដែរ​ថា​កាលពីដើមឆ្នាំ​២០១៩​នេះ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា លោក​ប្រាក់​គឹម​សេង​បាន​ទទួល​ប្រាក់​២ ម៉ឺន​ដុល្លារ​អាមេរិក​ពី​ឈ្មួញ​មាន​អំណាច​ដើម្បី​រៀបចំ​ដី​ឲ្យគេ​។​ឈ្មួញ​នោះ​អ្នករៀបចំ​ដី​ម្នាក់​ឲ្យ​រៀបចំ​ដី​នៅ​ចំណុច​ភ្នំ​ជឺ​ប្រះ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ជៀប​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង​ដែល​មាន​ផ្ទៃដី​សរុប​២៥០ ហិតា​។​នៅក្នុង​នោះ​ដី​ដែល​មាន​ច្បាប់ទម្លាប់ មាន​ត្រឹមតែ​៦៥​ហិតា​តែប៉ុណ្ណោះ រីឯ​ដី​១០០ ហិតា​គ្មាន​។​

​ប្រការ​នេះ​ធ្វើឲ្យ​មាន​ចម្ងល់​ថា​៖​ដី​ទាំងអស់​នោ​សុទ្ធតែ​ជា​ដី​ព្រៃ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចុះ​ហេតុ​អ្វី​លោក​ប្រាក់​គឹម​សេង​មាន​សិទ្ធិ​រៀបចំ​ដី​លក់​ឲ្យ​ឈ្មួញ​?​។​
​ប្រភព​ព័ត៌មាន​បានឲ្យ​ដឹង​ដែរថា លោក​ប្រាក់​គឹម​សេង​នេះ ធ្លាប់​មាន​រឿងអាស្រូវ​ជាច្រើន ពាក់ព័ន្ធ​ជាមួយ​នឹង​ដីធ្លី​តាំងពី​លោក​នៅ​ធ្វើជា​ប្រធាន​សហគមន៍​ក្នុង​ភូមិ​កោះ​ខ្ទុំ​មកម្ល៉េះ​។​

​មូលហេតុ​ដើមចម​ដែល​អាច​ឲ្យ​លោក​ប្រាក់​គឹម​សេង​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បាន​តាម​ចិត្ត​នោះ​ដោយសារតែ​អាជ្ញាធរ​នៅក្នុង​មូលដ្ឋាន​ត្រូវបាន​លោក​ប្រាក់​គឹម​ស្រេង​សែនព្រេន​រួចរាល់​អស់​ហើយ​ក្នុង​លក្ខណៈ​ឃុបឃិត​ពុករលួយ​ជា​ប្រព័ន្ធ​នៅក្នុង​មូលដ្ឋាន​នេះ​?​។​

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​ធ្លាប់មាន​បញ្ហា​ជាមួយនឹង​លោក​ប្រាក់​គឹម​សេង​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​រឿង​លោក​ប្រាក់​គឹម​សេង​នេះ ព្រោះ​រយៈពេល​កន្លងមក​លោក​ប្រាក់​គឹម​សេង​ធ្លាប់បាន​ត្រូវ​ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​ប្ដឹង​ពាក់ព័ន្ធ​ជាមួយ​នឹង​ការទិញ​ដី​គេ​ហើយ​មិន​ឲ្យ​លុយ​នៅ​ក្នុង​ទឹក​ដី​ភូមិ​កោះ​ខ្ទុំ​ភូមិ​តា​នៃ​ឃុំ​ជៀប​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង​នេះ​រួច​មក​ហើយ​ដែរ ប៉ុន្តែ​គ្មាន​ឃើញ​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់ការ​លើ​រឿង​លោក​ប្រាក់​គឹម​សេង​នេះ​បាន​ឡើយ​។​

​មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​ពី​លោក​ប្រាក់​គឹម​សេង​បាន​ទេ​ពី​ការចោទប្រកាន់​នេះ​?៕

 

Filed in: ព័ត៌មានជាតិ