សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រសួង​មហាផ្ទៃ​កោះហៅ​ស្នងការរង​នគរបាល​ខេត្ត​កណ្តាល​ទៅ​ជួប​រឿង​លិខិត​អនាមិក​ប្តឹង​ស្នងការ​

ក្រសួង​មហាផ្ទៃ​កោះហៅ​ស្នងការរង​នគរបាល​ខេត្ត​កណ្តាល​ទៅ​ជួប​រឿង​លិខិត​អនាមិក​ប្តឹង​ស្នងការ​

ភ្នំពេញ​៖ យោងតាម​លិខិត​ដែល​កាសែត​ទទួល​បាន​គឺ ក្រសួងមហាផ្ទៃ បាន​កោះ​អញ្ជើញ​លោក​ស្នងការរង​នគ​រប​ល​ខេត្ត​កណ្តាល​ចំនួន​៦​នាក់ ដើម្បី​មក​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩​រឿង បណ្តឹង​អានាមិក ប្តឹង​លោក​អ៊ាវ​ចំរើន ស្នងការ​ខេត្ត​កណ្តាល ១៦​ករណី​ផ្សេង​គ្នា នៅ​អគ្គាធិការដ្ឋាន​(​អគារ​ជាន់​ទី​៣) នៃ​ក្រសួង​មហាផ្ទៃ​។

​លោក​ស្នងការរង​នគរបាល​ខេត្ត​កណ្តាល​ទាំង​៦​នាក់ ដែល​ត្រូវ​ចូលខ្លួន​មក​អគ្គាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ​រួមមាន​៖១-​លោក​ឧត្តមសេនីយ៍ត្រី រឿន ណា​រ៉ា ស្នងការរង វេលា​ម៉ោង​៨​ព្រឹក​.​។​២-​លោក​ឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរង វេលា​ម៉ោង​៩​ព្រឹក​។​៣-​លោក​ឧត្តមសេនីយ៍ត្រី ចាន់ សាវឿន ស្នងការរង វេលា​ម៉ោង​១០​ព្រឹក​។​៤-​លោក​ឧត្តមសេនីយ៍ត្រី តុ​ប សុវណ្ណ ស្នងការរង វេលា​ម៉ោង​១៤​រសៀល​។​៥-​លោក​ឧត្តមសេនីយ៍ត្រី សេង គី​មឃ​ន ស្នងការរង វេលា​ម៉ោង​១៥​រសៀល​។​៦-​លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការរង វេលា​ម៉ោង​១៦​រសៀល​។​តែ​គេ​មិន​សង្ឃឹម​ថា​អាច​ធើ​អី​លោក​ឧត្តមសេនីយ៍​អ៊ាវ​ចំរើន​បាន​ឡើយ​។​

​សូម​រំលឹក​ថា​៖ ករណិយ៍​ពាក់ពន្ធ​ជាមួយ​លោក​ស្នងកា​រ​អ៊ាវ​ចំរើន​ក្នុងនោះ​មាន​បណ្ដឹង​មួយ​ដែល​បាន​ផ្ញើជូន​ទៅ សម្ដេច​ក្រឡាហោម ស ខេង កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​កន្លងមក​គឺ​មាន ក្រុម​មន្ត្រី​នគរបាល​ខេត្ត​កណ្ដាល បាន​ចោទ​លោក អ៊ាវ ចំរើន ថា បាន​ប្រើ​អំណាច​ផ្ដាច់ការ និង​ប្រព្រឹត្ត​អំពើពុករលួយ​សរុប​១៦​ករណីយ៍​។​
​បណ្ដឹង​អម​ទៅ​ដោយ​ស្នាម​មេដៃ និង​គ្មាន​ឈ្មោះ​នោះ​ក្រុម​មន្ត្រី​នគរបាល​ខេត្ត​កណ្ដាល​បាន​ស្នើ​ទៅ​សម្តេច​ក្រឡាហោម ស ខេង ឲ្យ​ដកហូត​តំណែង​ស្នងការ​នគរបាល​ខេត្តកណ្ដាល​រូបនេះ​។​

​គួរបញ្ជាក់​ថា បណ្តឹង​របស់​កូនចៅ​ក្រោម​ឱវាទ​លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការ​នគរបាល ខេត្ត​កណ្តាល បាន​ផ្ទុះឡើង​បន្ទាប់​ពី​ស្នងការ​ខេត្ត​រូបនេះ បានចេញ​សេចក្តីសម្រេច​ដកតំណែង មន្ត្រី​នគរបាល​ស្រុក​ស្អាង​ចំនួន​៣​នាក់ បន្ទាប់ពី​រកឃើញ​ថា ពួកគេ​មាន​ការជាប់​ពាក់ព័ន្ធ នឹង​អំពើ​កាង បន​ល្បែងស៊ីសង​ខុស​ច្បាប់​ក្នុង​មូលដ្ឋាន​ដែល​ពួក​គេ​គ្រប់គ្រង ។​

​លោក​វរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង​, លោក​វរសេនីយ៍ទោ ស៊ុប លាង​សែ ឈ្មោះ​ដើម ហូ សែ អធិការរង​នគរបាល​ស្រុក​ស្អាង និង​លោក​អនុសេនីយ៍ទោ ជៃ សំអាត នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែកអំបិល ត្រូវ​ដក​បញ្ឃរ​ជើងនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ប៉ុន្តែ​ពួកគេ​មិន​ដែល​បង្ហាញ​ខ្លួន​ឡើយ ទោះបី​កោះហៅ​ប៉ុន្មាន​ដង​ក៏ដោយ​។​

​សូមបញ្ជាក់​ថា​៖​ទីតាំង​លេង​ល្បែងស៊ីសង​ខុសច្បាប់ មានដូចជា សង្វៀន​បញ្ជល់មាន់ និង​វង់​អាប៉ោង នៅ​ចំណុច ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្ដាល លេង​យ៉ាង​គគ្រឹកគគ្រេង រយៈពេល​៥​ថ្ងៃ ដោយ​មាន​អ្នកលេង​ប្រមាណ​៣០០​នាក់ បែរជា​មិន​បង្ក្រាប រហូត​កម្លាំង​ស្នងការ​ខេត្ត​កណ្តាល បើក​ប្រតិបត្តិការ​បង្ក្រាប​កាលពី​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០១៩​។​

​ក្រៅ​ពី​ទីតាំង​ជល់​មាន់ អាប៉ោង នៅ​ចំណុច​ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ក៏​នៅ​មាន​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ មួយចំនួន ទៀត នៅក្នុង​ស្រុក​ស្អាង ដូចជា​នៅ​ឃុំ​ស្វាយ​ប្រទាល ឈ្មោះ ហុង ជា​មេ​សង្វៀន និង​នៅ​ឃុំ​ខ្ពប និង​នៅ​ឃុំ​ទឹក​វិល​…​។​ល ដែល​ក្នុង​មួយ​វង់ៗ​មនុស្ស​មិន​ក្រោម​២០០​នាក់ ចូល​លេង​នោះទេ​។ នៅ​ស្វាយ​ប្រទាល មាន​មេ​បាញ់អាប៉ោង ឈ្មោះ ស៊ ម៉ាន់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ ភូមិ​ពោធិ​ប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ដោយ​បើក​លេង​នៅ​ភូមិ​ព្រែក​តា​តិន ៕

 

Filed in: ព័ត៌មានសំខាន់