សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខ្មែរ​សម្រុក​កាប់​ឈើ​ដុត​ធ្យូង​លក់​ឲ្យ​សៀម​មេព្រៃ​និង​សមត្ត​ច្រក​កិច្ច​ដឹង​តែ​ពី​សើម​មាត់​

ខ្មែរ​សម្រុក​កាប់​ឈើ​ដុត​ធ្យូង​លក់​ឲ្យ​សៀម​មេព្រៃ​និង​សមត្ត​ច្រក​កិច្ច​ដឹង​តែ​ពី​សើម​មាត់​

ខេត្ត​បន្ទាយមានជ័យ ៖ ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហ៊ារ​និង​ឧត្តរមានជ័យ​បន្ទាយ​មានជ័យ​បាន​និង​កំពុ​ង​រង​ការកាប់បំផ្លាញ មិន​ឈប់ឈរ​ជា​រៀងរាល់ ដោយ ក្រុម បំផ្លាញ​ជាតិ​មួយ ក្តាប់​តូច យក​ដុត​ចេញ​ជា​ធ្យួង រាប់ពាន់​ការុង​ក្នុង​១​ថ្ងៃៗ ដឹកយក​ទៅ​លក់​ឲ្យ សៀម​តាម​ច្រក ច្រក​តំបន់​បឹង​ត្រកួន .​និង​ច្រក​តំបន់​៥,​ក្នុង​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ។

​អ្នក​យើ​ញ​ហេតុការណ៍​នេះ បានត្រឹមតែ​នាំគ្នា​ធ្វើការ សោកស្តាយ​តែប៉ុណ្ណោះ​ព្រោះ​បើ​គ្មាន​ការទប់ស្កាត់​តែ​នៅ​ថ្ងៃមុខ ព្រៃឈើ ប្រាកដជា រលាយ​គ្មាន​សល់​ហើយ​គ្រោះធម្មជាតិ​នឹង​គម្រាមកំហែង​ក្មេងជំនាន់ក្រោយ ។​

​ប្រជាពលរដ្ឋ​ឲ្យដឹង​ទៀតថា​៖ រហូតមកដល់​សព្វថ្ងៃ​នេះ​អ្នករកស៊ី ដុត​ធ្យូង​លក់​មិន​ប្រែប្រួល​ទេ ពោល​គឺ ធ្យូង​ខ្មែរ នៅតែ​ត្រូវបាន​ឈ្មួញ​ថៃ ចូល​មក​ទិញ​ដឹក​ចេញ​តាម​ច្រក​តំបន់​បឹង​ត្រកួន​កាត់មុខ​ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ខ្មែរ ពិសេស​គយ​និង​រដ្ឋាករ​ច្រក​តំបន់ យ៉ាង​រលូន មិន​ខ្វល់​ឲ្យតែបាន លុយ​ចូល​ក្នង​ហោរ​ប៉ៅ ជា​ការ​ស្រេច ។​

​បើ​តាម​សេចក្តីរាយការណ៍​មក​ថា ក្នុង​ឡាន​ដឹកទំនិញ​១​គ្រឿង​ប្រភេទ​ហុក​ឡ ត្រូវ​បង់​ឲ្យ​ខាង​ទំនាក់ទំនង​ព្រំដែន​៥​មុឺន​រៀល ប៉ូលិស​ព្រំដែន​៨០៧ លោក​ឡុង​
​សំណាង ៥​មុឺន​រៀល ប៉េអិម​លោក​ចេក សោម ៥​មុឺន​រៀល​គណៈកម្មការ​ច្រក​៥​មុឺន​រៀល​។​

​ចំណែក​ប្រភេទ​រថយន្ត​ដឹកទំនិញ ចេញ​ចូល​តាម​ច្រក​នេះ​ក្នុង​១​ថ្ងៃៗ មាន​ជាច្រើន​គ្រឿង ដូចជា​ឡាន​ដឹក​ជី ដំឡូង ម៉ូតូ​។​ល​។ ទោះ​ជា​ទំនិញ​នោះ​មាន​ច្បាប់​ឬ​អត់​ច្បាប់ នៅ​តែ​ពួក​គែ​ប្រឹង​ច្របាច់ករ ក្រុម​អាជីវករ​យក​លុយ​ដ៏​ដែល​។​ក្រៅ​ពី​ទំនិញ​ខាងលើ គឺ​ឃើញ​មាន​ឡាន​ធ្យូង ដឹកយក​ទៅ​លក់​នៅ​ស្រុកថៃ​ ​ក្នុង​១​ថ្ងៃៗ​រាប់​មុឺន​ការុង ទោះជា​ចេញ​នៅ​តាម​ច្រក​តូច​ឬ​ច្រក​ធំ ក៍នៅ​នៅតែ​បង់លុយ​ជូន​ពួកគាត់​ដែរ សូម្បី​តែ​ធ្យូង​ចេញ​នៅ​តាម​ច្រក​តូច ប្រាសាទ​តា​បែ​ង​ ​នៅតែ​គយ​ទៅតាម​ឲ្យ​បង់លុយ ក្នុង​១​ឡាន​២០០០​បាត​។​

​គួរបញ្ជាក់​ថា​៖ សព្វថ្ងៃនេះ​មាន​ត្រាក់ទ័រ​ថៃ បាន​ចូល​មក​ដឹក​ធ្យូង លើ​ទឹកដី​ខ្មែរ​ជា​ហូ​ហែរ បើទោះជា​ឈ្មួញកណ្តាល ជា​ខ្មែរ អះអាង​ថា​ពេល​នេះ តម្លៃ​ធ្យូង​ចុះ​ថោក ជាង​មុន​បន្តិ​ចក្តី គឺ​ឈ្មួញ​ថៃ ចូល​មក​ទិញ​យ៉ាង​គគ្រឹក គគ្រេង​ដដែល​ឲ្យតែ​ខ្មែរ​មាន ធ្យូង​លក់​ដដែល ។​ចំណែក​ខ្មែរ​វិញ កាប់​ឈើ​គ្មាន​សល់​ទេ ដែល​ធ្វើឲ្យ​គេ​នឹកឃើញ​ដល់​សម័យល​ង្វែ​ក​ត្រូវ​ហិនហោច​ដោយសារ​ប្រាក់​ឌួង​សត្រូវ​សៀម​។​

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ៖ ការនាំ​ធ្យូង​ចេញ​ទៅ​ថៃ​កន្លងមក​មាន ៣​ក្រុមហ៊ុន ខ្លះ​បាន​ផ្អាក​ពី​ការនាំ​ចេញ​តាម ច្រក​តំបន់​បឹង​ត្រកួន ងាក​ទៅ​ដឹក​ចេញ​តាម​ច្រករបៀង​ប្រាសាទ​ត្បែង​, ក្នុង​ឃុំ​បន្ទាយឆ្មា រ​ជិត​ជើងភ្នំ ដងរែក​វិញ តាម​តម្រូវការ​ឈ្មួញ ព្រោះ​ចំណាយ​លុយ​ឲ្យ​មន្ត្រី​ច្រក​និង​មេព្រៃ​ដូចគ្នា ។
​រីឯ​ការដឹកចេញ​អាស្រ័យ​លើ​ឈ្មួញ​ថៃ ជា​អ្នក​រត់ការ​ដោយ​ខ្លួនឯង ចំណែក​ការ បង់ប្រាក់ ជូន មន្ត្រី នោះ​តាម​នៅ ច្រក ចេញ ចូល​ព្រំដែន កម្ពុជា ថៃ ផងដែរ ៕

Filed in: ព័ត៌មានសំខាន់