សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នី​កា​ចាញ​ឈ្មួញ​ខេត្តរតនៈគិរី​បាននិងកំពុង​លេច​មុខមាត់​ក្នុង​សកម្មភាព​កាប់​ដឹក​ជញ្ជូន​ឈើ​ទៅ​លក់​ស្រុក​យួន​!

នី​កា​ចាញ​ឈ្មួញ​ខេត្តរតនៈគិរី​បាននិងកំពុង​លេច​មុខមាត់​ក្នុង​សកម្មភាព​កាប់​ដឹក​ជញ្ជូន​ឈើ​ទៅ​លក់​ស្រុក​យួន​!

រតនគិរី ៖ នៅក្នុង​អាណាចក្រ​ខេត្ត​រតនគិរី មេ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ម្នាក់ទៀត ដែល​គេ​ស្គាល់​ឈ្មោះ​ថា នី កា​ចាញ បាន​និង​កំពុង​នាំ​គ្រឿងចក្រ​និង​កៀងគរ​បក្ខពួក ចូលទៅក្នុង​តំបន់ ព្រៃ​សហគមន៍​ពីរ​កន្លែង​ស្ថិត​នៅក្នុង ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី ដើម្បី​ប្រមូល​យក​ឈើ ដឹកជញ្ជូន​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​។​

​សេចក្តី​រាយ​ការណ៏​ពី​ស្រុក​អណ្តូង​មាស​បាន​ឲ្យដឹងថា កាលពី​យប់​ថ្ងៃ​ទី​២២ ឧសភា ២០១៩ នៅ​ច្រក​ហ្វា​សា​វ ឃុំ​ញ៉ាង មាន​រថយន្ត​នឹង​ម៉ូតូ​ដឹកឈើ​ប្រមាណ​ជិត​១០០​គ្រឿង បាន​សម្រុក​ដឹក​ចេញ​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​..​ក្រោម​ចំណាត់ការ​របស់​លោក នី កា​ចាញ​ដែល​កន្លងមក​ជា​ឈ្មួញ​ល្បីឈ្មោះ​ខាងរ​ត់ព​ន្ឋ​ឈើ​ខុសច្បាប់​ទៅ​ក្រៅប្រទេស​។​

​មេ​ឈ្មួញ​ឈើ​ខុសច្បាប់​ឈ្មោះ នី​កា​ចាញ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ជា​ទ្រង់ទ្រាយ​ធំ ចេញពី​ស្រុក​អូរ​ជុំ ឆ្លងកាត់ ក្រុង​បា​លុង ឆ្ពោះទៅ​កាន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ដោយ​ដឹក​តាម​រថយន្ត​យី​ឌុប​ភ្លៅ​៦ ប៉ុន្តែ ជា​បន្តបន្ទាប់​ទៀត​រហូត​សព្វថ្ងៃ ឈ្មួញ​រូបនេះ បាន​ប្តូរ​រូបភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ដោយ​ខុសច្បាប់​តាម​រថយន្ត​ប្រភេទ​ទេសចរណ៍​វិញ ចូល​ទៅ​លក់​ក្នុង​ទឹកដី​វៀតណាម តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ដោយ​មាន​ការឃុបឃិត​ពី​សមត្ថិកិច្ច និង​អាជ្ញាធរ​ខេត្ត​រតនគិរី​។​

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សកម្មភាព​កាប់​ឈើ​ដោយ​ខុសច្បាប់​នេះ គឺ​ស្ថិតនៅ​ក្បែរ ភូមិ​បាដ​ល ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី ដោយ​ប្រើ​រថយន្ត​បង្កុង​ដឹក​ឈើ​ហុប​មូល ទើប​តែ​កាប់​បាន​ថ្មីៗ​ស្រស់ៗ ពី​ដែន​ព្រៃឈើ​សហគមន៍​។​

​មេ​ឈ្មួញ​ឈើ​ដ៏​សកម្ម​ឈ្មោះ នី កា​ចាញ ម្នាក់​នេះ​ប្រជាពលរដ្ឋ​និយាយថា គឺជា​ក្រុម​ធ្លាប់​រកស៊ី​ជាមួយ​លោក គឹម រស្មី អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​នេះ​តែម្ដង អ៊ីចឹង​ហើយ​បានជា​គេ​ជាប់​ដាន​រកស៊ី​ឈើ ដោយ​មាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​អាជ្ញាធរ​យ៉ាង​ស្ទាត់ជំនាញ ព្រមទាំង​រលូន​បែបនេះ​។​

​ទាក់ទិន​នឹង​ការកាប់​ឈើ​នៅ​ព្រៃ​សហគមន៍ ក្នុងស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី​ប្រជាពលរដ្ឋ​ថា​លោក នី កា​ចាញ បាន​ឱ្យឈ្មោះ ប៉ិច ជា​អ្នក​ផ្ដល់​លុយ​រាប់​ម៉ឺន​ដុល្លារ ទៅឲ្យ​ប្រធាន​សហគមន៍ ឈ្មោះ រ​ចំ ស្មើ​ល ដើម្បី​បើកដៃ​ឲ្យ​មេ​ឈ្មួញ​ឈើ​ទុច្ចរិត​ទាំងនេះ អាច​នាំ​គ្រឿងចក្រ និង​កម្មករ​ចូល​ទៅ​កាប់បំផ្លាញ​ព្រៃឈើ​សហគមន៍​ទាំង​បំពាន​ច្បាប់ រួច​ហើយ​ដឹក​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​។​

​សូមបញ្ជាក់​ថា មេ​ឈ្មួញ​ឈើ ឈ្មោះ នី កា​ចាញ នេះ គឺ​ល្បីឈ្មោះ​មិន​ចាញ់​ឈ្មួញ​ឈើ ណុប​ណាក់​ហៅ​ណាក់​ក្បាល​ធំរ​ម្សៀ​ហូ​ជី​វ៉ៃ នោះទេ ព្រោះ​ជន​នេះ ជា​អតីត​មេភូមិ ដឹង​ចិត្ត​មនុស្ស​ក្នុង​មូលដ្ឋាន​ដែល​គេ​ធ្លាប់​រស់នៅ ដូច្នេះ​មាន​លទ្ធភាព កាប់​និង​ដឹកជញ្ជូន​ឈើ​ន​ច្រើន​។ មេ​ឈ្មួញ​ឈើ នី កា​ចាញ ធ្លាប់បាន​ជួល​កម្មករ​សំរុក​លួច​កាប់​ឈើ​យ៉ាង​កក្រើក នៅក្បែរ​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ រហូត​ដល់​បង្គោល​១៤ និង​១៥ ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ដោយ​អូស​ឈើហុប​មូល​តាម​រថយន្ត​កែច្នៃ ចូល​ក្នុង​ទឹក​ទន្លេសេសាន រួច​បណ្តែត​ជា​ក្បូន ឆ្លងដែន​ចូល​ទៅក្នុង​ទឹកដី​វៀតណាម ដូច​ហែ​កឋិន ប៉ុន្តែ​គ្មាន​មន្ត្រី និង​សមត្ថកិច្ច​ណា​ហ៊ាន​ក្អក​ជាមួយ​មេ​ឈ្មួញ​រូប​នេះ​ឡើយ​។​

​មហាជន​និយាយថា ករណីរ​ត់ព​ន្ឋ​ឈើ​ឆ្លងដែន​ចេញ​ទៅ​ក្រៅ​ប្រទេស​បែបនេះ បើ​មិន​មាន​ការអនុញ្ញាត​ពី​មេដឹកនាំ​ខេត្ត​រតនគិរី ជាពិសេស​ប៉ូលិស​ព្រំដែន ទាហាន​ព្រំដែន​ទេ ច្បាស់​ជា​ក្រុម​ឈ្មួញ​មិន​ហ៊ាន​ថ្លើមធំ​ឡើយ ៕

Filed in: ព័ត៌មានសំខាន់