សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃ្លាំង​ឈើ​របស់​លោក ស៊ា​ម គឹម​ទឹម «​ហៅ​ទឹម​» កន្លែង​ស្តុក​បទល្មើស​ព្រៃឈើ​ចិញ្ចឹម​សមត្តកិច្ច​

ឃ្លាំង​ឈើ​របស់​លោក ស៊ា​ម គឹម​ទឹម «​ហៅ​ទឹម​» កន្លែង​ស្តុក​បទល្មើស​ព្រៃឈើ​ចិញ្ចឹម​សមត្តកិច្ច​

ក្រចេះ ៖ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧​អា​ឆ្ពោះទៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៣​ក្រចេះ​ឆ្លូង​រាល់​យប់​គេ​ឃើញ​មាន​រថយន្ត​សាំ​យ៉ុង​កែរ​ឆ្នៃ​ត​រ៉ឺម៉ក​ដឹកឈើ ក្នុង​មួយ​យប់​មិន​តិច​ជាង​៤០​គ្រឿង​នោះ​ទេ ហើយ​មួយ​គ្រឿងៗ​ផ្ទុក​មិនតិច​ជា​១០​ម៉ែត្រគូប​ចូល​ឃ្លាំង​លោក ទឹម ជា​មន្ត្រី​យោធា នៅ​ចំនុច​ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ ។​

​លោក «​លោក​ទឹម​»​ឈ្មោះ​ពេញ​ស៊ា​ម គឹម​ទឹម​ដែល ជា​មន្ដ្រី​យោធា​វរៈ​សេនា​តូច​លេខ​២​មាន​អំណាច​ក្នុង​ទឹកដី​នៃ​ខេត្ត​ក្រចេះ នោះ​បាន​អោយ​កូនចៅ​យក​រថយន្ត​សាំ​យ៉ុង​កែឆ្នៃ​យក​មក​លើក​ឈើ​ដាក់​ទាំង​ថ្ងៃ​ដោយ​មិន​ញញើត​ដឹកចេញទៅ​ចែកចាយ​បន្តរ​តាមរយះ​រថយន្ត​សាម​យ៉ុង​កែឆ្នៃរ​ខ្នាត​យក្ស​ចេញពី​ក្នុង​ឃ្លាំង​ក្នុង​មួយ​យប់ៗ​មាន​ប្រហែល​៤០​ទៅ​៥០​គ្រឿង ពី​ចំនុច​ខាងលើ​ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ​។​

​ប្រជាពលរដ្ឋ​ថា​មិនដែល​ឃើញ​មាន​សមត្តកិច្ច​ទៅ​រញ៉េរញ៉ៃ​ឃ្លាំង​ម្សៀទឹ​ម​នៅ​ចំណុច​ខាងលើ​នោះទេ​ដែល​គែ​ជឿថា​ដោយសារ លោក​ទឹម រៀបចំ​កញ្ចប់​នឹង​សែនព្រេន​អស់​ទៅ​ហើយ​រួមទាំង​លោក សាន្ថ ប៊ុន​ថា​ន មេបញ្ជាការ​ប៉េអឹម​ខេត្ត​ក្រចេះ ដែល​បាន​អួត​ក្ដែងៗ​ថា មិនអោយ​មាន​បទល្មើស​ព្រៃឈើ​ឆ្លងកាត់​ទឹកដី​របស់​ខ្លួន​នោះ​ផង​។​

​ចំណែក​លោក ទ្រី សុភក្ត្រ័ ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ក្រចេះ​មិន​ដែល​មាន​បទ​បញ្ជារ​ទៅ​មន្ត្រី​ក្រោម​ឱ​វ៉ា​ត​ទៅ​អោយ​មាន​ចំណាត់ការ​ទៅលើ​បទល្មើស​ព្រៃឈើ​ទាំងនេះ​ម្តង់​ណា​នោះ​ទេ ។​

Filed in: ព័ត៌មានសំខាន់