សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចិន​បើកឡាន​កូរ៉េ​បុក​គ្នា​នៅ​ភ្នំពេញ​ព្រោះ​រឿង​ស្រី​?

​ចិន​បើកឡាន​កូរ៉េ​បុក​គ្នា​នៅ​ភ្នំពេញ​ព្រោះ​រឿង​ស្រី​?

​ភ្នំពេញ ៖​ជនជាតិ​ចិន​២​ក្រុម​កើតមាន​ជម្លោះ​ស៊ីសាច់ហុតឈាម​បើកឡាន​ប្រដេញ​បុក​គ្នា​ដូច​រឿងកុន រួច​ចុះ​វាយ​គ្នា​ផ្អើល​ពេញ​ដងផ្លូវ​ទាំង​កណ្តាលរាត្រី​នៅតាម​បណ្តោយ​ផ្លូវ​៣៦០ កែង​ផ្លូវ​៩៥ ស្ថិតក្នុង​សង្កាត់ បឹង​កេងកង​២​ខណ្ឌ​បឹង​កេងកង​កាលពី​វេលា​ម៉ោង​ជាង​១២​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ ។

​គេ​មិន​ស្គាល់​ពី​អត្តសញ្ញាណ​គូ​ជម្លោះ​ទាំង​២​ភាគី មិន​ត្រូវបាន នោះទេ គ្រាន់តែ​ដឹងថា សុទ្ធតែ​ជា​ជនជាតិ​ចិន​ដូចគ្នា ដោយ​ម្ខាង​បើក​រថយន្ត​ទំនើប​១​គ្រឿង ម៉ាក HYUNDAI H-1 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AZ-3693​។ ចំណែក​ភាគី​ម្ខាង​ទៀត បើកបរ​រថយន្ត​ទំនើប​ដូច​គ្នា ម៉ាក HYUNDAI Starex CVX ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AQ-3376 ។​

​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ទំនើប​១​គ្រឿង ម៉ាក HYUNDAI H-1 បើកបរ​ដោយ​ជនជាតិ​១​ក្រុម ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៩៥ ក្នុង​ល្បឿន​យ៉ាង​លឿន ប្រដេញ​តាម​រថយន្ត​ទំនើប​១​គ្រឿង ម៉ាក HYUNDAI Starex CVX ដែល​បើកបរ​ក្នុង​ល្បឿន​លឿន​ដូចគ្នា លុះ​មក​ដលក់​ចំណុចកើតហេតុ រថយន្ត HYUNDAI H-1 ក៏​ជ្រុល​ទៅ​បុក​រថយន្ត HYUNDAI Starex CVX ចំ​ចំហៀង​ខាងឆ្វេង បណ្តាលឱ្យ​រថយន្ត​រង​ការខូចខាត​យ៉ាងដំណំ​។​

​ប្រភព​ដដែល​បន្តថា បន្ទាប់​ពី​រថយន្ត​ទាំង​ពីរ​បើក​បុក​គ្នា​ហើយ ក៏​ឈប់​លែង​ទៅ​មុខ​ទៀត​ខ្លួន លុះ​ភ្លាមៗ​នោះ​ភាគី​រថយន្ត​ទាំងពីរ​បាន​ចុះ ពី​លើ​រថយន្ត​ប្រកែក​គ្នា​ជា​ភាសា​ចិន ដោយ​មិនដឹងថា ឈ្លោះ​គ្នា​ពី​រឿង​អ្វី​ខ្លះ​ទេ តែ​ត្រូវ​អ្នកឃើញ​ហេតុការណ៍​សង្ស័យថា ភាគី​ទាំងពីរ​អាច​នឹង​ឈ្លោះ​គ្នា រឿង​ដណ្តើម​ស្រី​ស្នេហ៍ ព្រោះ​ម្ខាងៗ​សុទ្ធតែ​ស្រវឹង​ដាប​ណាស់​ទៅហើយ រហូត​ដល់​បង្ក​ជា​ករណី​ហិង្សា​ដេញ​វាយ​គ្នា​ពេញ​ផ្លូវ បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​តែ​ម្តង​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​រួច​ធ្វើការ​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ ដើម្បី​មក​វាស់វែង​យក​រថយន្ត​ទាំងពីរ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់ នៅពេល​ក្រោយ​៕

Filed in: ព័ត៌មានសំខាន់