សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សឹង្ហ​សំអុល​មន្ត្រី​ប៉េអឹម​និង​ជា​ឧកញ៉ា​ដែល​មាន​អាទិភាព​ជាង​គេ​ក្នុងការ​រកស៊ី​ឈើ​

សឹង្ហ​សំអុល​មន្ត្រី​ប៉េអឹម​និង​ជា​ឧកញ៉ា​ដែល​មាន​អាទិភាព​ជាង​គេ​ក្នុងការ​រកស៊ី​ឈើ​

ក្រចេះ​៖ លោក សឹង្ហ សំអុល​ដែល​ជា​មន្ត្រី​ប៉េអឹម​និង​ជា​ឧកញ៉ា​ដែល​គេ​ស្គាល់​ថា​ជា​ឈ្មួញ​រកស៊ី​ឈើ​ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​ភូមិភាគ​ឥ​សាន្ត​ប្រទេស​សូម្បី​តែ​តុលាការ​ខេត្ត​ក្រចេះ​ក៏​មិន​ហ៊ាន​ធើ​ប្រដាប់​អី​ម្សៀ​អុល​ផងដែរ​។​

​ជាកស្តែង​មកដល់ពេលនេះ​ទោះ​មាន​បំរាម​ហាម​មិន​ឲ្យ​នាំ​ចេញ​ឈើ​របស់​នាយក​រដ្ឋមន្ត្រី​តែ​ធើ​ប្រដាប់​ឧកញ៉ា​អុល​ដែលជា​ថៅកែ​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់​ដែល​មាន​ទីតាំង​នៅ​ខេត្ត​មណ្ឌល​គី​រី​មិន​បាន​ដដែល​។​

​បើតាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​កាលពី​យប់​ថ្ងៃទី​២៣​ឧ​ភា​ឡាន​ធុន​វេ​អង ម្សៀឧ​កញ៉ា​អុល​បាន​សម្រុក​ដឹកឈើ​ចំនួន​១៦​រថយន្ត ចេញ​ពី​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់ ដូច​ជា​ក្បួន​រថយន្ត​ហែ​កឋិន​ធ្វើដំណើរ​លើ​ដងផ្លូវ សំដៅ​ក្នំ​ព្រេច ចេញ​តាមផ្លវ​ភូមិ​សំពោច ស្រុក​ស្នួល​ខេត្ត​ក្រចេះ ។ ឈើ​ទាំង​នេះ​មួយចំនួន ដឹកយក​ទៅ​លក់​តាម​ដេប៉ូ​នានា​ក្នុង​ប្រទេស និង​មួយចំនួន​ទៀត​យកទៅលក់​នៅ​ព្រំដែន​ប្រទេស​វៀតណាម​។​

​ប្រភព​រាយការណ៍​មក​ថា ឧកញ៉ា​អុល បាន​រត់​ការស្នើ​សុំ​ច្បាប់​ដឹកជញ្ជូន​ឈើ​នេះ​២-៣​ថ្ងៃ​ហើយ ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី​។ ហើយ​ការដឹកជញ្ជូន​ឈើ​ទាំង​១៦​រថយន្ត​ចេញពី​ដី​ក្រុមហ៊ុន​ថ្ងៃនេះ គេ​សង្ស័យថា​មានច្បាប់​ពិតប្រាកដ​យ៉ាងច្រើន​តែ​៧​រថយន្ត​តែ​ប៉ុណ្ណោះ ព្រោះ​ឧក​ញ៉​អុល​ចេះ​លេង​ឆ្ពិន​ភ្នែក ដោះ​ស្លាក​លេខ​រថយន្ត ១​គ្រឿង ធ្វើជា​២​គ្រឿង ដោយ​ពាក់​ស្លាក​លេខ​តែមួយ ហើយ​រថយន្ត​ខ្លះ​ដោះ​ស្លាក​លេខ​ចេញ​អស់​តែម្តង ឯ​ច្បាប់​ដឹកជញ្ជូន​វិញ​គឺ​គេ​កូ​ពី​ដាក់​តាម​រថយន្ត​។​

​កន្លង​មក​ឧកញ៉ា​អុល ធ្លាប់​អួត​បង្ហាញ​រិទ្ធិ​អំណាច​ខ្លួន​ថា ច្បាប់​ដឹកជញ្ជូន​ឈើ​មួយ​សន្លឹក គាត់​ត្រូវ​ដឹក​ពី​២​ទៅ​៣​រថយន្ត ទើប​រកស៊ី​បាន​ចំណេញ ព្រោះ​ទោះ​មានច្បាប់​ក៍​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​គ្រប់​ជំនាញ ក្នុងនោះ​រាប់​ទាំង​កម្លាំង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ​ផង​ដែរ​?​។​បើ​ក្រៅពី​មន្ត្រី​ជំនាញ​គឺ​ពិបាក​ចាប់កំហុស​ណាស់ ឯ​មន្ត្រី​ជំនាញ​វង្វេង​តែ​នឹង​អំពើ​ពុករលួយ ធ្វើ​របាយការណ៍​កុហក​ថ្នាក់ដឹកនាំ ដើម្បី​ជួយ​លាក់បាំង​មេ​ឈ្មួញ​ទុច្ចរិត រក្សា​ឆ្នាំ​បាយ​ខ្លួន​មិន​ខ្វល់​ពី​វិនាសកម្ម​ព្រៃឈើ​និង​បំរាម​នាយករដ្ឋមន្ត្រី​ដែល​សាប​ដូច​ទឹកទន្លេរ​នោះ​ឡើយ​៕

 

Filed in: ព័ត៌មានសំខាន់