សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កុមារ​រី​ពិការ​ដៃជើង​តែ​មាន​ទឹកចិត្ត​ព្យាយាម​រៀនសូត្រ​ទទួល​បាន​ម៉ូតូ​និង​ថវិកា​សឹក្សា​

​កុមារ​រី​ពិការ​ដៃជើង​តែ​មាន​ទឹកចិត្ត​ព្យាយាម​រៀនសូត្រ​ទទួល​បាន​ម៉ូតូ​និង​ថវិកា​សឹក្សា​

​ភ្នំពេញ ​៖​ កុមារី​ដែល​ជា​មនុស្ស​ពិការ​ដៃជើង​ពី​កំណើត​ម្នាក់​ទទួល​បានកា​រ​យកចិត្តទុកដាក់​ជួយ​ឧបត្ថម្ភ​ពី​កាកបាទក្រហម​និង​ប្តី​ប្រពន្ធ​រដ្ឋមន្ត្រី​ក្រសួង​ព​តិមាន​កាលពី​ថ្ងៃ​ទី​២៤​ឧសភា​ឆ្នាំ​២០១៩​ដោយសារ​តែ​ការព្យាយាម​តស៊ូ​រៀនសូត្រ​បាន​ពូកែ​ហើយ ត្រូវបាន​មហាជន​ជាច្រើន​បាន​សម្តែង​ក្តីអាណិតអាសូរ និង​កោតសរសើរ​ចំពោះ​ការតស៊ូ​របស់​នាង​។​

​កុមារី​កម្សត់​មានឈ្មោះ ស៊ិន ស្រី​ហង្ស អាយុ ១៧​ឆ្នាំ ជា​សិស្ស​ពូកែរៀន​ថ្នាក់​ទី ១១ នៃ​វិទ្យាល័យ​សំឡូត ខេត្ត​បាត់ដំបង​ជា​កុមារី​ពិការ​ដៃ​ជើង​ពី​កំណើត​។​
​ប្អូនស្រី​ក៏បាន​ជួប​ជាមួយ​នឹង រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ និង​លោកជំទាវ ហើយ​ប្អូនស្រី​ក៏​បាន​សរសេរ​សារ​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម ខៀវ កាញារីទ្ធ​និង​លោកជំទាវ​ដែល​បាន​ផ្តល់​ម៉ូតូ​មួយ​គ្រឿង​សម្រាប់​ជា​មធ្យោបាយ​ទៅ​សាលារៀន អ្វី​គួរ​ឲ្យ​កោតសរសើ​រនោះ ប្អូន ស៊ិន ស្រី​ហង្ស សរសេរ​អក្សរ​បាន​ស្អាត​ទោះបីជា​ពិការ​ដៃជើង​ក្តី​។​

​គួរ​រំលឹក​ផង​ដែល​ថា​កាលពី​ពេល​ថ្មីៗ​នេះ ប្អូន ស៊ិន ស្រី​ហង្ស ត្រូវបាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៅ​បាន​ឧបត្ថម្ភ​ថវិកា​សម្រាប់​ការសិក្សា​រហូត​បញ្ចប់​ថ្នាក់​មធ្យមសិក្សា​ទុតិយភូមិ​ទៀតផង​៕

Filed in: ព័ត៌មានជាតិ