សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មហាក្សត្រ​យាង​ទៅ​ស្រុក​បារាំង​ចូលរួម​ខួប​បង្កើត​គណកម្មាធិកា​រ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​

​មហាក្សត្រ​យាង​ទៅ​ស្រុក​បារាំង​ចូលរួម​ខួប​បង្កើត​គណកម្មាធិកា​រ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​

បារាំង​៖ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ស្ដេចយាង​តាម​ព្រះរាជ​ទីនាំង​យន្តហោះ​ពិសេស ទៅ​កាន់​សាធារណរដ្ឋ​បារាំង ដើម្បី​ចូលរួម​ពិធី​អបអរសាទរ​២៥​ឆ្នាំ​នៃ​ការចូលរួម​របស់​កម្ពុ​ជា​-​បារាំង និង​សហគមន៍​អន្ដរជាតិ លើ​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ តាម​ការអញ្ជើញ​របស់​បណ្ឌិតសភា​បារាំង​ខាង​សិលាចារឹក​និង​អក្សរ​ផ្ចង់​។

​ពិធី​អបអរសាទរ​២៥​ឆ្នាំ នៃ​ការចូលរួម​របស់ កម្ពុជា​-​បារាំង និង​សហគមន៍​អន្ដរជាតិ​លើ​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​នៅ​បណ្ឌិតសភា​បារាំង​ខាង​សិលាចារឹក​និង​អក្សរ​ផ្ចង់​នៃ វិទ្យាស្ថាន​បារាំង​។​

​សម្រាប់​កម្វិធី​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ នា​វេលា​ម៉ោង ១៥៖៣០​នាទី ព្រះមហាក្សត្រ​នៃ ព្រះរាជា​ណា ចក្រ​កម្ពុជា ព្រះអង្គ​នឹង​យាង​ថ្លែង​ព្រះរាជ​សន្ទរកថា​ទៅកាន់​រាជបណ្ឌិតសភា​បារាំង​ខាង​សិលាចារឹក​និង​អក្សរ​ផ្ចង់ អំពី​ជោគជ័យ​និង​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​។​

អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ឯកឧត្តម ហង់ ពៅ ក៏​នឹង​ធ្វើ​បទ​បង្ហាញ​ស្ដី​ពី​ការរកឃើញ​ទូក​បុរាណ​នៅ រមណីយដ្ឋាន​អង្គរ រីឯ​លោក​សាស្ដ្រាចារ្យ Azedine BESCHAOUCH និង​លោកជំទាវ ចៅ ស៊ុន​កិរិយា ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​ធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ​ការងារ​២៥​ឆ្នាំ​នៅ​រមណីយដ្ឋាន​អង្គរ​របស់​គណៈកម្មាធិកា​រ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ​ដែល​មាន​ប្រទេស​បារាំង​និង​ជប៉ុន​ជាំ​សហប្រធាន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ