សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អំណោយ​លុយ​រៀល គរ​ពេញ​តុ​របស់​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ជូន​មន្ទី​ពេទ្យ​គន្ធបុប្ផា​

អំណោយ​លុយ​រៀល គរ​ពេញ​តុ​របស់​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ជូន​មន្ទី​ពេទ្យ​គន្ធបុប្ផា​

ភ្នំពេញ ​៖ ​កាលពី​ថ្ងៃ​ទី​២២ ​ឧសភា ​លោក ឧកញ៉ា ឡេង ណា​វ៉ាត់​ត្រា​ដែល​ជា​អតីត​ពលករ​ខ្មែរ​នៅ​ស្រុក​កូរ៉​មួយ​រូប​បាន​នាំយក​ថវិការ​ប្រាក់​រៀល​៨០​លាន​រៀល​ដាក់​គរ​ពេញ​តុ​ជូណ​មូលនិធិ​គន្ធបុប្ផា​បន្ទាប់ពី​បាន​ចូល​បុណ្យ​កាកបាទ​ក្រហម​រួច​។

​យោង​តាមរយៈ​គេហទំព័រ ហ្វេ​សប៊ុក​ផេ​ក ហេង ឡុង ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ បាន​បង្ហោះ​សារ​ថា​៖”​តើ​បងប្អូន​ដឹងថា កុមារ​កម្ពុជា​ត្រូវបាន​សង្គ្រោះ​ដោយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​១​ឆ្នាំ​ប៉ុន្មាន​នាក់​ទេ​? ចម្លើយ​គឺ កុមារ​ខ្មែរ ៩០​ម៉ឺន​នាក់​ត្រូវបាន​សង្គ្រោះ​ជីវិត​ដោយ​មន្ទីរពេទ្យ​ទេវតា​មួយ​នេះ​។ ក្នុង​១​ឆ្នាំ​មន្ទីរពេទ្យ​ត្រូវការ​ថវិកា ៤២​លាន​ដុល្លារ​សម្រាប់​ចំណាយ​។​

​មន្ទីរពេទ្យ​នេះ​បាន​សង្គ្រោះ​កុមារ​ខ្មែរ​អស់​រយៈពេល ២៥​ឆ្នាំ​ហើយ​។ សូម​បងប្អូន​ខ្មែរ​ទាំងអស់​ជួយ share ចែករំលែក​ម្នាក់​មួយ​ដើម្បី​ទាក់ទាញ​សប្បុរសជន​ផ្សេងៗ​ទៀត​ឲ្យចូល​រួម​ឲ្យ​បាន​កាន់តែ​ច្រើន​។​សូម​កោត​ស​សើរ​អតីត​ពលករ​មើលរូប ប្អូន​ឡេង​ណា​វ៉ាត់​ត្រា​នៅពេល​ដែល​ខ្លួន​មានឱកាស​ក្លាយជា​អ្នក​មាន​ទ្រព្យធន​បាន​ចែករំលែក​សង្គ្រោះ​កុមារ​កម្ពុជា​តាមរយៈ​ការបរិច្ចាគ​ទឹកប្រាក់ ៨០​លាន​រៀល​ជូន មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។​

​តំណាង​ឲ្យ​កុមារ​ខ្មែរ​ទូទាំង​ប្រទេស​សូម​គោរព​ថ្លែងអំណរគុណ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន ដែលជា​ស្ថាបនិក​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​”​។​សូម​បញ្ជាក់​ដែរ​ថា​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌឹត​ប៊ុនរ៉ានី​ហ៊ុន​សែន​កាលពី​ថ្ងៃ​ទី​២២​ឧសភា​ក៏​ទើប​នឹង​នាំ​ថវិការ​១​លាន​ដុល្លារ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ​៕

Filed in: ព័ត៌មានជាតិ