សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ច្រត់​ព្រះ​នង្គល័​ឆ្នាំនេះ​ការ​ផ្សង​គោ​ឧសភរាជ​ទាំងពីរ​មាន​ប្រថ្នូល​ល្អ​!

​ច្រត់​ព្រះ​នង្គល័​ឆ្នាំនេះ​ការ​ផ្សង​គោ​ឧសភរាជ​ទាំងពីរ​មាន​ប្រថ្នូល​ល្អ​!

តាកែវ ៖ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ដែល​ជា​ព្រះរាជ​ប្រវេណី​ខ្មែរ​ត្រូវ​ប្រារព្ធ​ធ្វើឡើង​ព្រឹក​ថ្ងៃ​ពុធ ៤​រោច ឆ្នាំ​កុរ ខែ​ពិសាខ ព​.​ស​. ២៦៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ទី​ព្រះ​ស្រែ ស្ថិត​ក្នុង​កីឡដ្ឋាន​ក្រុង​ដូន​កែវ ខេត្តតាកែវ ក្រោម​ព្រះរាជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ព្រះរាជ​ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឥស្សរជន​ថ្នាក់ ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រះរាជវង្សានុវង្ស មន្ត្រី​ឥស្សរជន​រួមមាន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចចៅហ្វា​វាំង គង់ សំអុល សម្ដេច​ក្រឡាហោម ស ខេង រួម​និង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល មន្ត្រី​អង្គទូត​នៃ​បណ្ដា​ប្រទេស​ជា​មិត្ត​ប្រចាំ​នៅ​កម្ពុជា និង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និង​ប្រជារាស្ត្រ​ជាច្រើន​នាក់​ផងដែរ​។​

​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ជា​ការប្រកាស​ប្រាប់​ប្រជារាស្ត្រ​ជា​កសិករ ធ្វើស្រែ​ចម្កា​រថា​ជាការ​ចាប់ផ្តើម​ចូល ដល់​រដូវវស្សា​ហើយ​។​ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​នៅ​ឆ្នាំនេះ ឯកឧត្ដម អ៊ូច ភា ជា​អភិបាលខេត្ត​តាកែវ ត្រូវបាន ព្រះមហាក្សត្រ ស្ដេច​សព្វព្រះរាជហឫទ័យ​រាជានុញ្ញាត​ឱ្យធ្វើ​ជា​ស្តេច​មាឃ កាន់​នង្គ័ល​ទី​២​តំណាង​ព្រះអង្គ និង​លោកជំទាវ ជា​ភរិយា ជា​ព្រះ​មេ​ហួរ​។​

​ការ​ផ្សង​គោ​ឧសភរាជ​ទាំងពីរ ទៅ​តាម​ក្បួន​ប្រពៃណី​ជាតិ​ពី​បុរាណ ទៅ​លើ​អាហា​រទាំង​៧​មុខ ក្នុងចំណោម​អាហារ ទាំង​៧​មុខ រួមមាន ស្រូវ​,​ពោត​, ល្ង​, សណ្តែក​, ទឹក ,​ស្រា និង​ស្មៅ ដែល​ដាក់​ឱ្យ​ផ្សង​ប្រផ្នូល​នោះ តាមរយៈ​ការ​ផ្សង ឱ្យ​គោ​ឧសភរាជ​បរិភោគ​អាហា​រទាំង​៧​មុខ​រួច កា​ផ្សង​
​ឆ្នាំ​នេះ​ឃើញថា គោ​ឧសភរាជ​បរិភោគ :១. ស្រូវ​អស់​៨៥​ភាគរយ ។​២. ពោត​៩០​ភាគរយ ។​៣. សណ្ដែក​៨៥​ភាគរយ ជា​ប្រផ្នូល​មួយ​ល្អ​ប្រសើរ​ផងដែរ​។​

​ខាងក្រោម​នេះ​ជា​ប្រវត្តិ​ខ្លះៗ នៃ​ព្រះរាជ​ពិធី​បុណ្យ ច្រត់ព្រះនង្គ័ល​៖
​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ដែល​ត្រូវបាន​គេ​ប្រារព្ធ​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ នៅក្នុង​ខែ​ពិសាខ គឺជា​ព្រះរាជ​ពិធី​មួយ សំខាន់បំផុត បន្ទាប់​ពី​ព្រះរាជា​អភិ​សេក ហើយក៏​ជា​ព្រះរាជ​ពិធី​មួយ ស្ថិតក្នុង​ចំណោម​ព្រះរាជ​ពិធី​ផ្សេងៗ​ឯទៀត​ប្រចាំឆ្នាំ ដែល​ចាត់​ចូល​ជា​ព្រះរាជ​ពិធី​ទ្វារទសមាស​។ នៅ​ប្រទេស​ឥណ្ឌា​បុរាណ និង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ការប្រកប​របរ​កសិកម្ម​ជា​មុខរបរ​ចម្បង ដោយ​ពឹងពាក់​ទាំងស្រុង​លើ​ស្រូវ​អង្ករ និង​ភោគផល ដំណាំ​ដទៃៗ​ទៀត (​បច្ចុប្បន្ន ប្រជានុរាស្ត្រ​ខ្មែរ ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ​ពី ៨៣ ទៅ ៨៥%)​។​

​តាមពិតទៅ ការបង្កើត​ផលិតផល​ស្រូវ​អង្ករ ឬក៏​ផលដំណាំ​ផ្សេងៗ ដូចជា​ពោត សណ្តែក ល្ង ដោយ​ព្រះរាជា​តាមរយៈ​ព្រះរាជ​ពិធី​ខាងលើនេះ បណ្តាលមកពី​កត្តា​ចម្បង​មួយ គឺ​លក្ខណៈ​ស័ក្តិសិទ្ធិ​របស់​តួអង្គ «​ស្តេច​» ក្នុង​ក្រសែភ្នែក​របស់​ប្រជានុរាស្ត្រ​។ មានន័យ​ថា ផលដំណាំ​ពុំមែន ស្ថិត​នៅ​ត្រឹម​តែ​ការដាំដុះ បច្ចេកទេស ឬ​សេដ្ឋកិច្ច​នោះទេ ពោល​គឺ​ប្រាកដ​ជា​បណ្តាលមកពី​ពិធី​កម្ម​នេះឯង​។​

​តាម​ទម្លាប់​ពិធី​នេះ​ធ្វើឡើង​ក្នុង​ការ​ផ្សង មើល​ប្រថ្នូល​របស់​ស្រុក​ទេស ទៅ​តាម​ការ ស៊ីផឹក របស់ “ គោ​ឧសភរាជ ”​។ គោ​១​នឹម ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ គេ​ហៅថា «​គោ​ឧសភរាជ​» ក៏​មាន​កំណត់​ក្នុង​លក្ខណៈ​តាមបែប​និយម​បច្ចុប្បន្ន គឺ​សម្បុរ​ខ្មៅ ស្នែង​រាង​ជ្រ​ពាស់ ឈ្នក់ ឬ ប្រក់​នាគ គឺ​រាង​ខុប​ទៅមុខ​បន្ដិច ហើយ​វាត់​ចុង​ទៅលើ​បន្ដិច ។ គោ​២ នឹម​ទៀត ដែល​សម្រាប់ ហែ​មុខ​ហែរ​ក្រោយ​ឃើញថា មិន​ទាន់​កំណត់​លក្ខណៈ តែ​តាម​ដែល​ធ្លាប់​ប្រើ​មក ហើយ​ឃើញ​ច្រើន​តែ​សម្បុរ​ក្រហម ។​

​ឯ «​គោ​ឧសភរាជ​» នោះ​វេលា​ទឹម​ច្រត់ព្រះនង្គ័ល គេ​ប្រដាប់​ដោយ​គ្រឿង​គឺ​ពាក់​ស្រោម​មុខ​ស្រោម​ស្នែង និង​ពាក់​សំពត់​កម្រាល សម្បុរ​ក្រហម​លើ​ខ្នង​ផង​។ ឯ​ព្រះ​នង្គ័ល​ទាំង​៣​នោះ គេ​លាបថ្នាំ​ពណ៌​ខ្មៅ​កាត់​ខ្សែ​ក្រហម​ដោយ​អន្លើៗ​ឯ​ចន្ទោល​ព្រះ​នង្គ័ល សម្រាប់​អ្នក​តំណាង​ព្រះអង្គ​នោះ​មាន​លក្ខណៈ​ពិសេស​គឺ​ធ្វើ​ជា​រូប​នាគ លាបថ្នាំ​ពណ៌​លឿង​បែប យ៉ាង​ពណ៌​មាស ។ នៅត្រង់​កនា​គ​មាន​ភូ​ធ្វើ​ពី រោមសត្វ​សម្បុរ បែប​ភូ​ទួន​។​

​ទាក់ទិន​នឹង​ការ​ផ្សង​គោ​ឧសភរាជ​គឺ ព្រាហ្មណ៍​ព្រះ​រាជគ្រូ សូត្រ​ពាក្យ​អធិដ្ឋាន​ផ្សង​គោ​ឧសភរាជ ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ ឱ្យ​ស៊ីផឹក​អាហារ​៧​យ៉ាង ដែល​ភ្នាក់ងារ​រៀប​ដាក់​តុ​ប្រាក់​ធំៗ តាំង​ទុក​នៅ​ទី​មុខ​ព្រះ​ពន្លា គឺ​គ្រាប់ស្រូវ​១​តុ គ្រាប់​សណ្ដែក​១​តុ គ្រាប់​ពោត​១​តុ គ្រាប់​ល្ង​១​តុ ស្មៅ​ស្រស់​១​តុ ទឹក​១​តុ ស្រា​១​តុ ។ សូត្រ​ចប់​ព្រាហ្មណ៍​ព្រះ​រាជគ្រូ យក​ទឹក មន្ដ​ប្រោះ​ក្បាល​ព្រះ​គោ​ទាំង​ពីរ ហើយ​មន្ដ្រី​ម្នាក់​ដែល​កាន់​នង្គ័ល​ស្ដេច​មាឃ ដឹកគោ​ឧសភរាជ​ទាំង​ពីរ​ទៅ​ឱ្យ​ស៊ីផឹក របស់​ទាំង​៧​យ៉ាង គឺ​ដឹក​ទៅ​ជិត​របស់​៧​យ៉ាង​ស្រេច​ហើយ តែ​គោ​ឧសភរាជ​ចូលចិត្ដ​ស៊ីផឹក​អ្វី ក៏​ស៊ីផឹក​ទៅ​គេ​មិន​បង្ខំ​ឱ្យ​ស៊ីផឹក​ចំពោះ​អាហារ​ណា​នីមួយៗ​ទេ កាល​ព្រះ​គោ​ស៊ីផឹក​អ្វី​មួយ​យ៉ាង ឬ​ពីរ​យ៉ាង​ព្រាហ្មណ៍​ក៏​ទាយ​ផល​ប្រផ្នូល ទៅ​ខាង​មុខ​តាម​នោះ​ប្រកាស​ផ្សាយ​។​

​ខាងក្រោម​នេះ​ជា​ព្រះ​បរម​ឆាយា​លក្ខណ៍​ជា​ប្រវត្តិសាស្ត្រ នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុងឱកាស​ស្តេច​សព្វព្រះរាជហឫទ័យ យាង​ច្រត់ព្រះនង្គ័ល​ដោយផ្ទាល់​ព្រះអង្គ កាលពី​អតីតកាល ៕

 

Filed in: ព័ត៌មានជាតិ