សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នារី​ច្រ​មៀងម្នាក់​ប្តឹង​ថៅកែ​រៀប​ឆាក​ខន​សឺត​ថា​ចង់​អីៗ​ខ្លន​មិនបាន​ប្រើ​ហឹង្សា​?

​នារី​ច្រ​មៀងម្នាក់​ប្តឹង​ថៅកែ​រៀប​ឆាក​ខន​សឺត​ថា​ចង់​អីៗ​ខ្លន​មិនបាន​ប្រើ​ហឹង្សា​?

ភ្នំពេញ ៖ ថៅកែ ដំឡើង​ឆាក​តន្ត្រី​ខន​សឺត​មួយរូប​ត្រួវបាន​អ្នក​ច្រៀង​ស្រី​ដាក់ពាក្យ​ប្តឹង​ទៅ​ប៉េអឹម​ចោទ​ថា​ចង់​អីៗ​ជាមួយ​នាង​មិន​បាន​ក៏​តាម​ឈ្នានិស​!?​។

​តារាចម្រៀង​ស្រី​ដែល​ប្តឹង​ថៅកែ​រៀប​ឆាក​មានឈ្មោះ ផាន់​នី​ហៅ​អមរា អាយុ​១៩​ឆ្នាំ​ជា​អ្នកចម្រៀង​សម្តែង ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី (​ខន​សឺត​) តាម​ខេត្ត​ក្រុង​នានា ។​
​ប៉ុន្តែ​ជីវិត​របស់​នាង ត្រូវបាន​លោក​ថៅកែ បាន​តាម​លួងលោម​ប្រលោម​សុំ​ស្នេហ៍​ពី​នាង​ជាង ១​ឆ្នាំ​មកហើយ តែ​នាង​មិន​ព្រម​ក៏​ព្រោះ​ដឹងថា គាត់​មាន​ប្រពន្ធ និង​កូន​២​នាក់​រួច​ទៅ​ហើយ ធ្វើឲ្យ​លោក​ថៅកែ​តាម​ឈ្នានីស និង​រហូត​ប្រើ​ហិង្សា​ទៀត​ផង​។​

​ថៅកែ​ដែល​នាង​ចោទថា​ល្មោភកាម​តាម​ញ៉ែ​អត់​ឈប់​មានឈ្មោះ​ហុង ហ្សែ​ន អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​បុរី​ឡាយ​គង់ ភូមិ​ម័រ សង្កាត់​-​ខណ្ឌដង្កោ ជា​ថៅកែ​ដំឡើង​ឆាក​តន្ត្រី​ខន​សឺ​ត ដែល​តាម​យាយី​ជីវិត​នាង​មិន​ឲ្យ​រស់​សុខ​ស្រួល និង​មិន​ឲ្យ​នាង​ប្រកបរ​បរជា​អ្នកចម្រៀង គ្រាន់​បាន​ប្រាក់​យក​មក​ចិញ្ចឹមជីវិត និង​គ្រួសារ​នោះ​កញ្ញា ផាន់​នី បាន​ដាក់​ពាក្យបណ្តឹង​ទៅកាន់​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ ដើម្បី​ជួយ​ដោះស្រាយ​ជូន​នាង និង​ចាត់ការ​ទៅលើ​ថៅកែ​របស់​ខ្លួន ដែល​ជា​ជន​បង្ក​។​

​កញ្ញា ប្រាក់ ផាន់​នី និង​ជា​អ្នក​ច្រៀង​ក្នុង​កម្មវិធី​កីឡា​របស់​ស្ថានីយ​ទូរ​ស្សន៍​មួយ​ផង​នោះ បាន​
​ឲ្យដឹងថា នាង​ថា រយៈពេល​ជាង ១​ឆ្នាំ​មកនេះ ដោយសារ​សុំ​ស្នេហ៍​ពី​នាង​មិន​បាន​លោក ហុង ហ្សែ​ន តែង​តាម​ព្យាបាទ និង​ប្រើ​អំពើហិង្សា​ដាក់​នាង​ចំនួន ៤​លើក​មក​ហើយ ហើយ​ថែមទាំង​ប្រើ​ពាក្យ​គំរាមថា «​បើ​អញ​យក​នាង​ឯង មិន​បាន​ទេ អ្នកណា​ក៏​មិន​អាច​យក​នាង​ឯង​បានដែរ អញ​នឹង​តាម​ព្យាបាទ​នាង​ឯង​រក​ទីបញ្ចប់​គ្មាន​ឡើយ​»​។​

​ទីបំផុត​! ការ​គំរាម​នេះ លោក​ថៅកែ បាន​ធ្វើ​បាន​មែន ដោយ​បាន​ប្រើ​អំពើហិង្សា​ដាក់​នាង​ចំនួន ៤​លើក​រួមមាន​៖ លើក​ទី​១៖ នៅ​ខេត្ត​ក្រចេះ​, លើក​ទី​២៖ នៅ​ខេត្ត​ស្វាយរៀង​, លើក​ទី​៣៖ នៅ​ក្រុង​ប៉ោយ​ប៉ែត (​ពេលនោះ​នាង​ត្រូវ​លោក ហុង ហ្សែ​ន វាយ​បែកក្បាល​ដេរ​អស់ ៥​ថ្នេរ​) និង​លើក​ទី​៤ នៅ​ខណ្ឌ​ដង្កោ​។​
​ក្រោយពី​មាន​អំពើហិង្សា​នេះ នាង​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋានឲ្យ​ជួយ​ដោះស្រាយ តែ​ពេល​នោះ​ប្រពន្ធ​របស់​លោក ហុង ហ្សែ​ន បាន​មក​លើក​ដៃ​សំពះអង្វរ​នាង សូម​ឱ្យ​នាង​ដក​ពាក្យបណ្ដឹង​វិញ ព្រោះ​បើ​ប្ដី​ជាប់គុក​គ្មាន​អ្នកណា​ជួយ​ចិញ្ចឹម​កូន​ទេ ហើយ​ដោយ​នាង​ទន់​ចិត្ត និង​មាន​មនោសញ្ចេតនា​ចំពោះ​ប្រពន្ធ​លោក ហុង ហ្សែ​ន នាង​ក៏​សុខចិត្ត​ដក​ពាក្យបណ្ដឹង​វិញ ដោយ​គ្មាន​ទទួល​សំណង​មួយ​សេន​ណា​ឡើយ​។​

​លុះ​រហូត​មកដល់​យប់​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៩ ថ្មីៗ​នេះ លោក​ថៅកែ​នៅតែ​មិន​អស់ចិត្ត បាន​តាម​យាយី​នាង​ម្តងទៀត ខណៈ​នាង​ចូលរួម​សម្តែង​ក្នុង​កម្ម​វិធី​សិល្បៈ នៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដោយ​ពេលនោះ​នាង​ច្រៀង​ចប់​កំពុង​ដើរ​ចុះ​មក​ក្រោយ​ឆាក ស្រាប់តែ​ថៅកែ​បាន​ដេញ​វាយ​នាង​ផ្អើល​គេ​ផ្អើល​ឯង​ធ្វើឲ្យ​នាង​មានកា​អាម៉ាស់​ចំពោះ មុខ​មហាជន​ឈរ​មើល​យ៉ាង​ត្រៀបត្រា​។​

​ពេលនោះ​បើ​កុំ​តែ​មាន​គេ​ជួយ​ធ្វើ​អន្តរាគមន៍​ទាន់​ច្បាស់​ជា​នាង​រងរបួស​ធ្ងន់ ឬ​អាច​បាត់បង់​ជីវិត​ផង​ដែរ​ក៏​មិនដឹង​។ នេះ​ជា​លើក​ទី​៤ ហើយ​ដែល​ឈ្មោះ ហុង ហ្សែ​ន បាន​ប្រើ​អំពើហិង្សា​ដាក់​នាង ហើយ​ម្ដងនេះ​នាង​លែង​មាន​ការអនុគ្រោះ​ទៀតហើយ ទើប​សម្រេចចិត្ត​ដាក់​ពាក្យបណ្ដឹង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ដង្កោ​ជួយ​រក​យុត្តិធម៌ នា​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩ កន្លងមកនេះ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ៣​ម៉ឺន​ដុល្លារ ទើប​នាង​សុខចិត្ត​។​លោក ហុង ហ្សែ​ន​មិនអាច​សុំ​ការពន្យល់ បាន​ទេ​ដោយ​គ្មាន​លេខ​ទូរស័ព្ទ​។​

Filed in: ព័ត៌មានជាតិ