ខេត្តព្រៃវែង ៖ មានករណីចងកសម្លាប់ខ្លួនមួយបានកើតឡើង នៅចំណុចភូមិ ស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង នាវេលាម៉ោង១១:០០ ថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៦ បុរសដែលដាច់ចិត្ត ធ្វើអត្តឃាតខ្លួនឯងនេះឈ្មោះ ភិន ទុន អាយុ៤១ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ ។
ដោយសារគ្រួសារនេះមានជីវភាពក្រីក្រប្រពន្ធកូនទៅប្រកបមុខរបរនៅឆ្ងាយមិនបានរស់នៅជុំរំគ្នា ទើបបណ្ដាលឲ្យឈ្មោះ ភិន ទុន ខូចចិត្តរស់នៅកណ្ដោចកណ្ដែងតែម្នាក់ឯង រហូតដាច់ចិត្តយកក្រមាក្រហមមកចងកសម្លាប់ខ្លួន ចោលប្រពន្ធឈ្មោះ ម៉ិច នាង អាយុ៤១ឆ្នាំ និងកូនប្រុសស្រី ចំនួន៧នាក់ត្រូវនៅកំព្រាឪពុក។
តាមប្រភពពីអ្នកជិតខាងបានឲ្យដឹងថា មុននឹងបុរសនេះចងកសម្លាប់ខ្លួន គេតែងតែឃើញគាត់ ផឹកស្រាស្រវឹងអួរទីនួអត់បាយក្រហាយទឹកស្ទើតែរាល់ថ្ងៃ ហើយជាពិសេសគិតតែអង្គុយសំកុក មិននិយាយមិនស្ដីហាក់ដូចជា មនុស្សខូចចិត្តដល់កម្រិតធ្ងន់ធ្ងរណាស់។
ក្រោយកើតហេតុ សមត្តកិច្ចនគរបាល បានចុះមកពិនិត្យកោសល្យវិច័យ ឃើញថាជននេះពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែន ហើយក៏បានប្រគល់សាកសពទៅឲ្យធ្វើបុណ្យតាមប្រពៃណី៕