សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុមហ៊ុន​ឆាយ​ណា​ហួ​ទៀន វិនិយោគ​វា​រី​អគ្គី​នី​ឬ​ស្សី​ជ្រុំ​ក្រោម​ខេត្ត​កោះកុង​បើក​ឲ្យ​មន្ត្រីរាជកា​រចូល​ទស្សនា​សិក្សា​

​ក្រុមហ៊ុន​ឆាយ​ណា​ហួ​ទៀន វិនិយោគ​វា​រី​អគ្គី​នី​ឬ​ស្សី​ជ្រុំ​ក្រោម​ខេត្ត​កោះកុង​បើក​ឲ្យ​មន្ត្រីរាជកា​រចូល​ទស្សនា​សិក្សា​

​កោះកុងៈ​ក្រុមហ៊ុន ឆាយ​ណា ហ័​រទៀន ដែលជា​ក្រុមហ៊ុន​វិនិយោគ​ដ៏​ធំ​មួយ លើ​វិស័យ​អគ្គីសនី​នៅ​ស្ទឹង​ឬ​ស្សី​ជ្រុំ​ក្រោម ស្ថិតក្នុង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង កាលពី​ថ្ងៃ​ទី​20​ខែ​ឧសភា​ឆ្នាំ​2019 បាន​បើក​ឲ្យ​មន្ត្រីរាជការ​សាលា​ខេត្តកោះកុង អ្នកសារព័ត៌មាន លោកគ្រូ​អ្នកគ្រូ​និង​សិស្សានុសិស្ស​ចំនួន​22​នាក់ ចូល​ទស្សនា​សិក្សា​ស្វែង​យល់​ជា​លើក​ទី​បី​ពី​សកម្មភាព​ការងារ​និង ការ​ផលិតឋាមព​ល​អគ្គិសនី​របស់ខ្លន​។

​លោក ហ៊ុ យ៉ាវ​ហ្វិង​(He yaofeng)​អគ្គនាយក​ក្រុមហ៊ុន​ឆាយ​ណា ហ័​រទៀន បាន​មានប្រសាសន៍​ឲ្យដឹងថា ស្ថានីយ៍​វា​រី​អគ្គីសនី​ឬ​ស្សី​ជ្រុំ​ក្រោម បានចាប់ផ្តើម​ដំណើរការ​សាងសង់​ឡើង​នៅ​ថ្ងៃទី​02​ខែ​មេសា​ឆ្នាំ​2010​រួច​ដាក់​ឲ្យ​ផលិត​ឋា​ម​ពល​ជា​ផ្លូវការ​នៅ​ថ្ងៃទី​28​ខែ​ធ្នូ​ឆ្នាំ​2013​។​

​បើ​តាម​លោក​អគ្គនាយក ស្ថានីយ៍​វា​រី​អគ្គីសនី​ខាងលើ ចែកចេញ​ជា​ពីរ គឺ​ស្ថានីយ​ឬ​ស្សី​ជ្រុំ​លើ​និង​ឬ​ស្សី​ជ្រុំ​ក្រោម​ដែល​មាន​សមត្ថភា​ព​តម្លើង​ម៉ាស៊ីនទួរ​ប៊ីន​ចំនួន​បួន​គ្រឿង​និង​មាន​អនុភាព​សរុប​រហូតដល់​338​មេហ្គា​វ៉ាត់​។​

​លោក​អគ្គនាយក​បាន​បន្តថា ក្រៅ​ពី​ការងារ​ផលិតឋាមព​ល បន្ធូរបន្ថយ​នូវ​បញ្ហា​កង្វះ​ខាត​អគ្គិសនី​នៅ​កម្ពុជា ក្រុមហ៊ុន​ក៏​មាន​តួនាទី​សំខាន់​ផងដែរ ក្នុង​ការចូលរួម​ជំរុញ​ការ​អភិវឌ្ឃន៍​សេដ្ឋកិច្ច​សង្គម​កែលម្អរ​ជីវភាព​ប្រជាជន​នៅក្នុង​តំបន់​ឲ្យបាន​ប្រសើរ​ឡើង តាមរយៈ​នៃ​ការប្រើប្រាស់​អគ្គិ​ស​នូវ​តម្លៃ​ថោក​សមរម្យ ។​

​កន្លងមក​ក្រុមហ៊ុន​ក៏​បាន​ចូលរួម​ធ្វើ​កិច្ចការ​សង្គម​ជាច្រើន​ផងដែរ ដូចជា ការងារ​កាកបាទក្រហម ការងារ​សប្បុរសធម៌​ផ្សេងៗ ការងារ​អប់រំ​និង​កីឡា ការស្ថាបនា​ផ្លូវ​ថ្នល់ ស្ពាន ការណ្តុះបណ្តាល​ធនធាន​មនុស្ស​និង​ផ្តល់​ការងា​រ​ជូន​ពលរដ្ឋ​នៅក្នុង​តំបន់​ជាដើម​៕

Filed in: ព័ត៌មានជាតិ