សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រថយន្ដ​បែន​ធំៗ​ជាច្រើន​គ្រឿង​របស់​រដ្ឋ ជា​អំណោយ​របស់​សម្ដេច​តេជោ ត្រូវបាន​លោក​វរសេនីយ៍ឯក សូ ចាន់ណា​រី មេបញ្ជាការ​កងវរៈសេនាតូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ​៩១១ យក​ទៅ​ដឹក​ដី​ធ្វើ​អាជីវកម្ម ប្រមូល​លុយ​ផ្ទាល់ខ្លួន​តាម​អំពើរ​ចិត្ត​

​រថយន្ដ​បែន​ធំៗ​ជាច្រើន​គ្រឿង​របស់​រដ្ឋ ជា​អំណោយ​របស់​សម្ដេច​តេជោ ត្រូវបាន​លោក​វរសេនីយ៍ឯក សូ ចាន់ណា​រី មេបញ្ជាការ​កងវរៈសេនាតូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ​៩១១ យក​ទៅ​ដឹក​ដី​ធ្វើ​អាជីវកម្ម ប្រមូល​លុយ​ផ្ទាល់ខ្លួន​តាម​អំពើរ​ចិត្ត​

ខេត្ត​បន្ទាយមានជ័យ​÷​នៅ​ថ្ងៃ​ទី​២១ ខែ ឧសភា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​បាន​រាយការណ៍​ប្រាប់​អ្នកកាសែត​អោយដឹងថា ÷ លោក​វរ​:​សេនីយ៍​ឯក​សូ ចាន់ណា​រី មេបញ្ជាការ កងវរៈសេនាតូច​នគ​របាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ដែល​ជា​ម្ចាស់​អាជីវកម្ម​រណ្ដៅ​ដី​ជម្រៅ​ក្បាល​ប្រេដ បាន​ប្រើប្រាស់​រថ​របស់​រដ្ឋ​ជាច្រើន​គ្រឿង ដែល​ជា​អំណោយ​របស់ សម្ដេច​តេជោ ហ៊ុន សែន ដឹកជញ្ជូន​ដី​លក់​យ៉ាង​អនាធិបតេយ្យ​ពេញ​ក្រុង​ប៉ោយប៉ែត ។​

​ប្រភព​បាន​បន្ថែមថា លោក​វរសេនីយ៍ឯក សូរ ចាន់ណា​រី មិន​ត្រឹមតែ​ជា​មេបញ្ជាការ​នគរ បាល​វរ​:​ការពារ​ព្រំដែន​គោ​លេខ​៩១១​រកស៊ី​បើក​ច្រករបៀង​ឲ្យ​ពលក​រនិង​ទំនិញ​គេច​ពន្ធ​ចេញ​ចូល​យក​លុយ​ដាក់​ហោប៉ៅ​ទេ តែ​ក៏​ជា​ជំនួយការ​របស់​ឯកឧត្ដម​ឧត្តមសេនិ​យ៍​ឯក ខេង សាម៉េត អគ្គស្នងការ​រង​នគរបាល​ជាតិ​ផង​ទើប​មាន​អំណាច​ពេញ​ដៃ ហ៊ាន​យក​រថយន្ដ​រដ្ឋ​ដែល​ជា​អំណោយ​របស់​សម្ដេច​តេជោ ហ៊ុន​សែន មក​ធ្វើ​អាជីវកម្ម​ដឹក​អាចម៍ដី​លក់​យ៉ាង​អនាធិបតេយ្យ​បែបនេះ​។​

​ការជីក​ក​កាយ​ដី​ជម្រៅ​ឃើញ​ក្បាល​ប្រេដ​របស់លោក​វរសេនីយ៍ឯក សូរ ចាន់ណា​រី ស្ថិត​នៅ​ចំណុច ភូមិ​សិលា​ខ្មែរ ឃុំ​អូ​បី​ជាន់ យកមក​លក់​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ ។ គេ​មិនដឹងថា ការធ្វើ​អាជីវកម្ម​ជី​កកាយ រណ្តៅ​ដី​ដឹកជញ្ជូន​លក់​របស់លោក សូ ចាន់ណា​រី នៅ​ចំណុច ខាងលើ​នេះ​មាន​ច្បាប់​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ថែរ ឬ អត់​នោះ​ទេ ?

​ប៉ុន្តែ​អ្វី​ដែល​មហាជន​ចាប់អារម្មណ៍​ខ្លាំង គឺ​ការយក រថយន្ត​បែន​របស់​រដ្ឋ​ជាច្រើន​គ្រឿង​ដែល​ជា​អំណោយ​របស់ សម្តេច​តេជោ ហ៊ុន សែន យក​ទៅ​ដឹក​ដី​លក់​យ៉ាង​អនាធិបតេយ្យ តាម​អំពើ​ចិត្ត ប្រៀប​ដូច​ជា​កម្ម​សិទ្ធរ​បស់​ខ្លួន​អញ្ចឹង ។ មហាជន​និង​មន្ត្រីរាជការ ពិសេស​កងកម្លាំង​នគរបាល​ជាតិ​ក្រោម​ឱវាទ​របស់​លោក សូ ចាន់ណា​រី មានការ ថ្នាំងថ្នាក់​ចិត្ត​ចំពោះ ករណី​លោក សូ ចាន់ណា​រី យក​ឡាន​រដ្ឋ ទៅ​ធ្វើ​អាជីវកម្ម​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន​បែប​នេះ​?​។​

​ប្រជាពលរដ្ឋ​សំណូមពរ សុំអោយ​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន និង​លោក​ឧត្តមសេនីយ៍ឯក ខេង សាម៉េត​អគ្គរ​ង ចាត់វិធានការ​ទប់ស្កាត់ ឬ ដកហូត​យក​រថយន្ត របស់​សម្តេច​តេ​ជោទុក​បំរើ​ផលប្រយោជន៍​ជាតិ និង ប្រជា​ពល រដ្ឋ​វិញ​ផង ។​

​ជុំវិញ​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ខាងលើ នេះ អង្គភាព​យើងខ្ញុំ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក សូ ចាន់ណា​រី បានទេ ព្រោះ​ពុំ មាន លេខ​ទូរស័ព្ទ ។ ការិយាល័យ​យើង រីករាយ​នឹង​ទទួល​ស្វាគមន៍ នូវ​ការបំភ្លឺ​ពី​ភាឝី​ពាក់ព័ន្ធ​រាល់​ម៉ោង​ធ្វើ​ការងារ ៕

Filed in: ព័ត៌មានសំខាន់