សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នគរបាល​ច្រក​ដូង​សម័យ​លោក​ផាត​សុផាន់​ណា​រកស៊ី​ជាមួយ​ពលករ​ដូច​សម័យ​សៅ​ប៊ុនរិ​ទ្ធ​ដែ​រគ្មាន​កែប្រែ​អី​ទេ​!

​នគរបាល​ច្រក​ដូង​សម័យ​លោក​ផាត​សុផាន់​ណា​រកស៊ី​ជាមួយ​ពលករ​ដូច​សម័យ​សៅ​ប៊ុនរិ​ទ្ធ​ដែ​រគ្មាន​កែប្រែ​អី​ទេ​!

​ខេត្ត​បាត់ដំបង ៖ លោក ផាត សុផាន់​ណា​មេ​នគរបាល​អន្តោប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ​ដូង បាន​និង កំពុង​ត្រូវប៉ាន់​ក្នុង​ការរក​ចំណូល​ពី​ការបើក​ឲ្យ​ពលករ​ខ្មែរ​ចំ​ណាក ស្រុក​ចេញ​ទៅ រក​ការងារ​ធ្វើ​នៅ ក្នុង​ប្រទេស​ថៃ ។​នេះ​បើ​តាម​ប្រភព​ពី​ក្រុម​ពលករ​ខ្មែរ ។​

​លោក ផាត សុផាន់​ណា ដែល​គេ​ជឿ​ថា​ចាយ​សេវា​ដើម្បី​ឡើង​ធ្វើ​មេ​ប៉ុស្តិ៍ប៉ូលីស​ច្រកទ្វារ​ដូង ជំនួស​លោក សៅ ប៊ុន​រិទ្ធ (​អតីត មេ​ប៉ុស្តិ៍ប៉ូលីស ច្រកទ្វារ​ដូង​) សព្វថ្ងៃ គាត់​រក​ចំណូល​សេដ្ឋកិច្ច តាមរយៈ​ធ្វើ​ប័ណ្ណ​ព្រំដែន និង​ប្រភព​ចំណូល ផ្សេងៗ​ទៀត ក្នុង​ថ្ងៃៗ រាប់សែន​បាត​ដូចជា​៖ ធ្វើ​សៀវភៅ​ឆ្លងដែន មួយ​ក្បាល​២០​ដុល្លារ ផ្ទុយ​ពី​អនុក្រឹត្យ លេខ​៦៨ ,​។​

​រឿង​ដែល​គួរ​ព្រួយបារម្ភ​បើ​តាម​ពលករ​ប្រាប់​គឺ​នៅ​ត្រង់​ថា​ខាង​ប៉ូលីស ច្រកទ្វារ និង​កូនចៅ​លោក ផាត សុផាន់​ណា មានការ​បើកដៃ ឱ្យ​ពលករ​ខ្មែរ​ចំណាកស្រុក​ចេញ ទៅ​រក​ការងារ ធ្វើ​នៅក្នុង​ប្រទេស​ថៃ ដោយ​មាន​ការឃុបឃិត​គ្នា ជាមួយ​ក្រុម​មេខ្យល់ តាមរយៈ​ការ​លួច​ធ្វើ​ប័ណ្ណ​ក្លែងក្លាយ ឬ​ប៉ាស្ព័រ​ក្លែងក្លាយ​ឲ្យ​ពលក​រចូល ទៅ​ថៃ​ដោយ​ខុសច្បាប់​?​ដែល​ធ្វើឲ្យ​ពលករ​ខ្មែរ​ជួប​ហានិភ័យ​ពី​ការបង្ក្រាប់​របស់​សមត្តកិច្ច​ថៃ​។​

​លោក ផាត សុផាន់​ណា មេ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ដូង បាន​ដាក់ពង្រាយ​កម្លាំង​ជា​ច្រើន​ទៀត បើក​ច្រករបៀង​មួយទៀត ដែល​គេ​និយម​ហៅ ថា​ច្រក​ស្វាយចេក​(​ដើម​ចាន់​គី​រី ) ស្ថិតនៅ​ខាងលិច​ច្រក​ដូង ឃុំ បឹងរាំង ស្រុក​កំរៀង​ខេត្ត​បាត់ដំបង ដែល​ទីនោះ​មាន​មនុស្ស​ចេញ​ចូល​នៅ​ពេល កណ្តាលយប់ និង​ទៀប ភ្លឺ​រាប់រយ នាក់​ក្នុង​មួយ​យប់ៗ ។​ប្រភព​បានឲ្យដឹង​ទៀតថា កូនចៅ​ក្រោម​ឪ​វាទ របស់លោក ផាត សុផាន់​ណា កំពុងតែ​ប្រមូល ប្រាក់​ពី​ពលករ ចំណាកស្រុក​ដែល មានបំណង វិលត្រឡប់​មក​ពី​ធ្វើការ នៅ​ប្រទេស​ថៃ​វិញ ក្នុង​ម្នាក់ៗ ៣០០​បាត និង​ចេញ​ទៅ​ធ្វើ ការ​នៅ​ប្រទេស​ថៃ​ដោយ​ខុស ច្បាប់​តាម​រយៈ​មេខ្យល់ ក្នុង​ម្នាក់ៗ ចាប់ពី ២០០០​បាត ,​ទៅ ២៥០០​បាត​, ?​។​

​សេចក្តីរាយការណ៍​បាន​ឱ្យ ដឹងថា ៖ ពលករ​ចំណាកស្រុក ដែល​ត្រឡប់មកវិញ​ក្នុង​ម្នាក់ៗ ត្រូវបាន​ទាហាន​ថៃ ,​ទារប្រាក់ ២០០​បាត​, និង​ត្រូវបាន​ក្រុម ប៉ូលិស​អន្តោប្រសេវន៍​របស់ លោក ផាត សុផាន់​ណា ,​ទាមទារ ប្រាក់​ចំនួន ៣០០​បាត ,​បន្ថែម ទៀត ទើប​ឱ្យ​ចូល​មក​ទឹកដី កំណើត របស់​ខ្លួន​វិញ​, ។​

​ពលករ​ខ្មែរ បានឲ្យ​ដឹង​បន្ថែមថា ៖ ប្រសិនបើ​មិន​បង់លុយ​ទៅឱ្យ លោក ផាត សុផាន់​ណា ទេ គឺ​មិន​អាច ចូល​មក​ស្រុក​កំណើត ទាន់ពេល វេលា​នោះទេ គឺ​ត្រូវ បាន​អាជ្ញាធរ​ទាហាន​របស់​ថៃ គំរាម​ចាប់ វាយដំ​មិន​ខាន​ប្រសិន បើ​យឺតយ៉ាវ​នោះ​..? ដោយ​ខ្លាច​អំណាច​របស់ លោក​ផាត​សុផាន់​ណា ពលករ​ខ្មែរ​បាន​សម្រេចចិត្ត បង់លុយ​ឱ្យ​ទៅ​ក្រុមប៉ូលិស អន្តោប្រវេសន៍​រូបនោះ​? តាម រយៈ​មេខ្យល់​របស់​ពួកគេ ។​

​ប្រជា​ពលករ​ខាងលើ បាន សំណូមពរ ដល់ លោក គៀត ច័ន្ទ​ថា​រិទ្ធ មេ​ប៉ូលិស​អ​ន្តោ ប្រវេ​សន៌​ម៉ា​ស្រុក​ខ្មែរ និង​លោក ឱម យ៉ិន ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​ពិនិត្យ​ស្រាវជ្រាវ​នូវ ទង្វើ​របស់ លោក​ផាត សុផាន់​ណា តាម​ការសន្យា​ផង​។​សូម​បញ្ជាក់​ដែរ​ថា​កន្ល​ង​មក​ថ្មីៗ​នេះ​លោក​ទេស​រដ្ឋមន្ត្រី​ឱម​យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​ធ្លាប់​បាន​សន្យាថា​នឹង​ចុះ​ស្រាវជ្រាវ​ករណីយ៍​ឃុប​ឃឹត​ពុករលយយ​បង្កឡើង​ដោយ​មន្ត្រី​នគរបាល​ច្រកទ្វារ​ដូង​នេះ​។​

​ករណី ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ ខាងលើ .​អង្គភាព​យើងខ្ញុំ ពុំ​អាច សុំ​ការបំភ្លឺ ពី លោក ផាត សុផាន់​ណា ដែល​ទើបនឹង​ឡើង កាន់តំណែង ជា មេ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ អន្តរជាតិ​ដូង​ថ្មី បានឡើយ ។​សង្ឃឹមថា​នឹង​មាន​ការ​បកស្រាយ​ជាមិនខាន​!៕

Filed in: ព័ត៌មានសំខាន់