សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បែកធ្លាយ​រូបថត​លោក លី ដា​រិទ្ធ មេ​រង​PM ខេត្ត​ឧត្តរមានជ័យ ស្រវឹងស្រា អោប​ស្រី​ផ្អើល​ពេញ facebook

​បែកធ្លាយ​រូបថត​លោក លី ដា​រិទ្ធ មេ​រង​PM ខេត្ត​ឧត្តរមានជ័យ ស្រវឹងស្រា អោប​ស្រី​ផ្អើល​ពេញ facebook

(​ភ្នំពេញ​)៖ រូបថត របស់លោក លី ដា​រិទ្ធ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ឧត្តរមានជ័យ ផឹកស្រា អោប​ស្រី​ក្នុង​ខារ៉ាអូខេ រហូត​សន្លប់​ស្តូកស្តឹង ត្រូវ​គេ​បង្ហោះ ចែកចាយ និង​រិះគន់​យ៉ាង​ចាស់ដៃ លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​កាលពី​ពេល​ថ្មីៗ​នេះ​។​

​ការ​បែកធ្លាយ​រូបភាព​អោបថើប ស្រើបស្រាល ជាមួយ​ស្រីក្មេង​ក្នុង​បន្ទប់​ខារ៉ាអូខេ របស់លោក លី ដា​រិទ្ធ គឺ​បន្ទាប់ពី​លោក​ត្រូវ​គេ​រាយការណ៍​បាន​ដើរ​អួតអាង​ពេញ ខេត្ត​ឧត្តរមានជ័យ​ថាៈ រូប​លោក​នេះ​ហើយ​ជា​បេក្ខជន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​នេះ​នាពេល​ខាងមុខ​ដ៏​ខ្លី​។​

​សូម​ជម្រាប​ជូន​ថា លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្លាប់​បាន​ណែនាំ​ឲ្យ​មន្ត្រីក្រោមឱវាទ​ទាំងអស់​ចៀសវាង​ឲ្យបាន​នូវ​រាល់​ទង្វើ​ទាំងឡាយណា​ដែល​នាំ​ឲ្យ​មហាជន​តិះដៀល រិះគន់ ឬ​នាំ​ភាព​ក្តៅក្រហាយ​ដល់​ពួកគាត់​។​

​មហាជន​នឹងរង​ចាំ​មើល​ថា​តើ​លោក លី ដា​រិទ្ធ ដែល​ចូលចិត្ត​ផឹកស៊ី​ស្រី​ញី​អូន​បង​បង្ហាញ​ពី​សី​លធ​មិ៍​មិន​ល្អ​ក្នុង​នាម​ជា​មន្ត្រី​បែបនេះ ពិតជា​អាច​ក្លាយ​ជា​ថ្នាក់ដឹកនាំ​ដូច​ការ​អួតអាង​របស់​លោក​មែន​ឬ​យ៉ាងណា​? ។​

​បើ​គេ​នៅ​មិនទាន់​ភ្លេច លោក សរ ថា​វី អតីត​អភិបាលខេត្ត​ឧត្តរមានជ័​យ​នេះ ក៏​ត្រូវបាន​ដក​តំណែង​ក៏​ព្រោះតែ​រឿង​ស្រី​ញី​ជា​ធំ​នេះ​ដែរ​។​ចំណែក លោក សួន បវរ អតីត​អភិបាល​ខេត្ត​បន្ទាយមានជ័យ ទើបតែ​ត្រូវ​ដកចេញ​ពី​តំណែង​ថ្មីៗ​ក៏​ព្រោះតែ​រឿង​ស្រី​ញី​។ លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ​ក៏​កំពុង​ជាប់គុក​ព្រោះ​រឿង​សម្លាប់​ស្រី​ស្នេហ៍​ខ្លួនឯង​ដែរ​។ មហាជន​លើក​ជា​សំនួរ​ថា តើ​គួរ​ទេ​ដែល​ឲ្យ​មន្ត្រី​ល្មោភ​ស្រា វក់​នឹង​ស្រី ឲ្យទៅ​ដឹកនាំ​គេ​? បើ​អ្នក​មន្ត្រី​គ្រា​ក់ៗ ដែល​យក​ស្រី​ស្រា​ជា​ធំ​ត្រូវ​សម្តេច តេ​ជោ ដក​ចោល​ពី​តំណែង​អស់ហើយ​នោះ ៕

Filed in: ព័ត៌មានជាតិ