សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ព្រោះតែ​ការយឺតយ៉ាវ​របស់​តុលាការ​ប្រជាជន​ខ្មែរ​ឥស្លាម​១៧​គ្រួសារ​កំពុង​វេទនា​

ព្រោះតែ​ការយឺតយ៉ាវ​របស់​តុលាការ​ប្រជាជន​ខ្មែរ​ឥស្លាម​១៧​គ្រួសារ​កំពុង​វេទនា​

កំពង់ឆ្នាំង​ ៖​ ពលរដ្ឋ​ខ្មែរ​ឥស្លាម​ចំនួន​១៧​គ្រួសារ​រស់នៅ​ចំណុច​ដី​ផ្នូរ​កប់​សព​ជនជាតិ​ខ្មែរ​ឥស្លាម​ស្ថិតក្នុង​ភូមិ​ទី​៧ សង្កាត់​ខ្សាម​ក្រុង​កំពង់ឆ្មាំង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​បុរស​ចំណាស់​ម្នាក់​ជា​ជនជាតិ​ខ្មែរ​ឥស្លាម​ដូច​គ្នា​ឈ្មោះ​លោកតា ឯល សេន ដែល​បាន​ប្ដឹងផ្ដល់​គ្នា​រយៈពេល​៥​ឆ្នាំ​មកហើយ​ដែល​សំណុំរឿង​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ ហើយ​តុលាការ​ក៏​បាន​ចេញ​ដី​ការរក្សារ​ការពារ រហូតមក ពេល​នេះ​ពួកគាត់​ទាំង​១៧​គ្រួសារ​កំពុង​ជួប​ការលំបាក​យ៉ាងខ្លាំង​បាន​សូម​សំណូមពរ​ស្នើសុំ​ដល់​ឯ​ឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត កំពង់ឆ្នាំង​ជួយ​ពន្លឿន​ក្នុង​ការរក​ដំណោះស្រាយ​ជូន​ពួកគាត់​អោយបាន​ឆាប់រហ័ស​។

​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ចំនួន​១៧​គ្រួសារ ថា​រដូវ​នេះ​ជា​រដូវភ្លៀង ពួកគាត់​កំពុង​ជួប​ការលំបាក​យ៉ាងខ្លាំង​ដោយ​គ្រួសារ​ខ្លះ​ត្រូវសុំ​ក្រោមផ្ទះ​គេ​ដេក ដែល​ទឹក​ដក់​ពីក្រោម​ទាំង​មាន​គេ​ចាក់​ដី​ព័ទ្ធជុំវិញ​នឹង​ពោរពេញ​ទៅ​ដោយ​សំបុក​មូស​និង​មេរោគ មើលទៅ​ឃើញថា​មហា​សែន​វេទនា ខ្លាំងណាស់​។​យោង​តាម​សម្ដី​តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ម៉ាន បានអោយដឹងថា​៖​ដំបូង​ឡើយ​ឈ្មោះ​ឯល សេន​បាន​ទិញ​ដី​ពី​ឈ្មោះ​ចក់​ដែលមាន​ទំហំ​ក្បាលដី​១០០​ម៉ែត្រ​បណ្ដោយ​ជាង​១០០​មែត្រ​ចំណែក​ពួកគាត់​ក៏​បាន​ទិញ​ដី​ពី​ឈ្នោះ​ចក់​ដែរ ដែល​មាន​ទំហំ​ក្បាលដីៈ​ជាង​៧០​ម៉ែត្រ​រួមទាំង​ផ្នូរ​កប់​សព​ផង ដោយ​រស់​នៅ​របៀប​អង្កន់​ចែក​គ្នា​នៅ​មួយ​ប្លង់ៗ​រៀប​ជា​ទទឹង​តាម​បណ្ដោយ​សាច់​ដី​តាម​ណ្ដោ​យ​ផ្លូវ​។​

​ប៉ុន្តែ​នៅពេល​ដី​នៅ​តំបន់​នោះ​មាន​ហាងឆេង​(​មានតម្លៃ​ខ្ទង់​ម៉ឺន​ដុល្លា​)​ក្នុង​១​ប្លង់ៗ ព្រោះ​ដី​នោះ​ជាប់​តំបន់​អភិវឌ្ឍន៍​ផ្សារ​កំពង់ឆ្នាំង​ថ្មី ក្រុង​កំពង់ឆ្នាំង​ផង​ទើប​លោក​តា​ឯល សេន​ថា​ដី​នេះ​ជា​ដី​របស់​គាត់​ទាំងអស់ ព្រោះ​គាត់​បាន​ទិញ​ពី​ឈ្មោះ​ចក់​ហើយក៏​មាន​កើត​ជម្លោះ​ក្ដីក្ដាំ​គ្នា​រហូត​មកដល់​សព្វថ្ងៃ​។​

​ប្រជាពលរដ្ឋ​ទាំង​១៧​គ្រួសារ​សូម​សំណូមពរ​ស្នើសុំ​ដល់​ឯកឧត្តម​អភិបាលខេត្ត​និង​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៏​មេត្តា​ជួយ​ពន្លឿ​ន​ការដោះស្រាយ​ជូន​ពួកគាត់​ផង​។​ព្រោះ​ពួកគាត់​សព្វថ្ងៃ​កំពុង​ជួប​ការលំបាក​វេទនា​ខ្លាំង​ណាស់​ដោយ​រដូវ​នេះ​ជា​រដូវភ្លៀង​ពួក​គាត់​រស់នៅ​ក្នុង​ថ្លុក​ទឹក​ដក់​ពោ​ពេញ​ទៅដោយ​មូស​និង​មេរោគ ចង់​ធ្វើ​ផ្ទះ​ឬ​ស្ទូច​លើក​ផ្ទះ​ក៏​គេ​មិន​អោយធ្វើ ដូចនេះ​ពួកគាត់​សូម​សំណូមពរ​ដល់​ឯកឧត្តម​មេត្តា​ជួយ​ពួកគាត់​ផង ៕

 

Filed in: ព័ត៌មានជាតិ