សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ស​ថេត គ្រោង​បង្កើត​ក្រុម​កុម្ម៉ង់ដូ​នគរបាល​រាជធានី​ភ្នំពេញ​និង ស្នើ​ឱ្យ​វៀតណាម​ជួយ​

​លោក​ស​ថេត គ្រោង​បង្កើត​ក្រុម​កុម្ម៉ង់ដូ​នគរបាល​រាជធានី​ភ្នំពេញ​និង ស្នើ​ឱ្យ​វៀតណាម​ជួយ​

ភ្នំពេញ ៖ ក្រៅ​ពី​អង្គភាព​ប្រឆាំង​ភេរវកម្ម​កម្លាំង​អង្គ​រក្ស័ទា​ហ៊ាន​ឆត្រ័យោង​កម្លាំង​អន្តរា​គ​មន៍​អគ្គស្នងការន​គ​របាល​ជាតិ​រាជធានី​ភ្នំពេញ​នឹង​មាន​កម្លាំង​នគរបាល​អត្តឃាត​មួយ​ក្រុម​ទៀត​ប្រសិនបើ​គ្មាន​ការជំទាស់​។

​ក្រុមនគរបាល​ក​ម្ម​ង៉​ដូរនេះ​ត្រូវបាន​លោក​ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ក្នុងពេល​ទទួល​ជួប​គណ​:​ប្រតិភូ​វៀតណាម ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩​បាន ស្នើ​ភាគី​វៀតណាម ឲ្យជួយ​បណ្ដុះបណ្ដាល និង​បំប៉ន​ជំនាញ ។ នេះ​បើ​តាម​ការចុះផ្សាយ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី ការស្នើ​នេះ​ធ្វើឡើង​ក្នុងពេលដែល​លោក​ឧត្ដមសេនីយ៍ឯក ស ថេត បាន​ទទួល​ជួប ។​

​លោក​ឧត្តមសេនីយ៍ ស ថេត ថ្លែងថា លោក​បាន​មក​កាន់​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិនទាន់បាន​១​ឆ្នាំ​នៅឡើយ​ទេ តែ​លោក​មាន​បំណង​បង្កើត​ក្រុម​កុម្ម៉ង់ដូ​ដែលមាន​គ្នា​ប្រមាណ​ជា​៦០​នាក់​។ ក្រុម​កុម្ម៉ង់ដូ​នេះ គឺ​ត្រូវ​ចេះ​របៀប​បាញ់កាំភ្លើង​វែង កាំភ្លើងខ្លី និង​របៀប​ការពារ​ថ្នាក់​ដឹកនាំ​ផងដែរ​។​

​ដោយ​អះអាង​ពី​ធនធានមនុស្ស និង​សម្ភារៈ​សម្រាប់​បំពាក់​នោះ គឺ​ខាង​ស្នងការ​រាជធានី​ភ្នំពេញ បានជ្រើសរើស និង​បញ្ជា​ទិញ​រួចរាល់​ហើយ តែ​នៅ​ខ្វះ​ការបណ្ដុះបណ្ដាល​លើ​ជំនាញ​នេះ​ប៉ុណ្ណោះ​លោក​ស​ថេត​ពន្យល់​ពី​មូលហេតុ​ថា​៖​ចាប់ពី​ពេលនេះ​តទៅ​នៅ​ប្រទេស​កម្ពុជា នឹង​មាន​កិច្ចប្រជុំ​ធំៗ​ជាច្រើន ហើយ​ក្រុម​កុម្ម៉ង់ដូ​នេះ​ទៀតសោត ក៏​ជួយ​បន្ថែម​ទៀត​ទៅលើ​ការការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​ផង​។​

​គណ​:​ប្រតិភូ​វៀតណាម បាន​សន្យាថា នឹង​យក​សំណើ​នេះ​ទៅ​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​របស់​ខ្លួន ដើម្បី​ពិចារណា​ទៅ​លើ​ការជួយ​បណ្ដុះបណ្ដាល និង​បំប៉ន​ជំនាញ​ដល់​ក្រុម​កុម្ម៉ង់ដូ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕

Filed in: ព័ត៌មានជាតិ