សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តាមរយៈ​ព្រះរាជ​ពិធី​ចំរើន​ព្រះជន្ម​ព្រះមហាក្សត្រ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​រំលឹក​ពី​ជំហរ​នយោបាយ​ក្រៅប្រទេស !

តាមរយៈ​ព្រះរាជ​ពិធី​ចំរើន​ព្រះជន្ម​ព្រះមហាក្សត្រ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​រំលឹក​ពី​ជំហរ​នយោបាយ​ក្រៅប្រទេស !

ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​រំលឹក​ពី​ជំហរ​នយោបាយ​អន្តរជាតិ​តាមរយៈ​ព្រះរាជ​ពី​ធី​បុណ្យ​ចម្រើន​ព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះប្រមុខរដ្ឋ​ដែល​ត្រូវបាន​លោក ប្រធានាធិបតី នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ស៊ី ជី​ង​ពីង (Xi Jinping) ដែល​បាន​ប្រារព្ធ នា​ពេល​ថ្មីៗ​នេះ​ថ្វាយ​នា​រាត្រី ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៩ នា​វិមាហ​សភា​ប្រជាជនចិ​ន ។

​យោងតាម​សេចក្ដីថ្លែងការណ៍​របស់ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ បានឲ្យដឹងថា “​សូម​គោរព​ថ្លែងអំណរគុណ ដល់​ប្រជាជន និង​ឯកឧត្តម​ប្រធានាធិបតី​នៃ សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ស៊ី ជី​ង​ពីង ដែល​បាន​ប្រារព្ធ​ព្រះរាជ​ពី​ធី​បុណ្យចម្រើនព្រះជន្ម​នាពេល​ថ្មីៗ​នេះ​ថ្វាយ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះប្រមុខរដ្ឋ ។ នេះ​ជា​មហា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​សម្រាប់​ប្រជាជន និង​ប្រទេស​កម្ពុជា​ទាំងមូល ជា​ការបញ្ជាក់​សាជាថ្មី​នូវ​ភាពរឹងមាំ មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​យ៉ាង​ជិតស្និទ្ធ ដែល​ពុំ​អាច​បំបែក​បាន​ឡើយ​”​។​

អ្នកនាំពាក្យ ក៏​រំលឹកថា សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក៏ដូចជា​ប្រជាជន​កម្ពុជា​ទាំងមូល បាន​ទទួល​មហា​កិត្តិយស ពី​ឱកាស​នៃ ការ​ប្រារព្ធ​អបអរសាទរ​ថ្ងៃ​កំណើត​របស់ សម្ដេច ដែល​រៀបចំ​ដោយ លោកនាយក​រដ្ឋមន្ដ្រី​ជប៉ុន ស៊ីន ហ្ស៊ូ​អាបេ (Shinzo Abe) កាលពី​ឆ្នាំ​២០១៧ នៅ​ទីក្រុង​តូ​ក្យូ​។ សម្ដេច​តេជោ ក៏បាន​លើកឡើង​នៅក្នុង​ពិធី​ខួបកំណើត​នោះ​ថា “​ខ្ញុំ​នឹង​មិន​អាច​ភ្លេច ថ្ងៃ​ដ៏​ស្រស់​បវរ​នេះ​បានឡើយ​”​។​

​អ្នកនាំពាក្យ សូម​គោរព​ដល់​ជនរួមជាតិ​ទាំងអស់​ជាទី​មេត្រី អំពី​ដំណើរការ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា ដែល​បាន​បង្ហាញ​យ៉ាងច្បាស់​ថា កម្ពុជា​មិន​យក​ប្រជាជាតិ​ណាមួយ​ជា​សត្រូវ ក៏ប៉ុន្ដែ​ចាត់ទុក​ប្រជាជាតិ​ទាំងនោះ​ជា​ដៃគូ​ទៅវិញ ដើម្បី​បន្ដ​រក្សា​បាន​សន្ដិភាព ស្ថិរភាព និង​ការរីកចម្រើន​។​
​កម្ពុជា​បាន​នឹង​កំពុង​ដើរតួ​យ៉ាង​សំខាន់​បំផុត ក្នុង​កិច្ច​ចូលរួម​រក្សា​សន្ដិភាព និង​កិច្ច​ពិភាក្សា​ផ្សេងៗ​នៅក្នុង​វេទិកា​តំបន់ និង​អន្ដរជាតិ ដើម្បី​បញ្ចៀស​បញ្ហា​ប្រឈម ឬ​វិវាទ​នានា​។ កម្ពុជា បាន​នឹង​កំពុង​ចូលរួម​យ៉ាង​សកម្ម នៅក្នុង​គំនិត​ផ្ដួចផ្ដើម ខ្សែក្រវ៉ាត់ និង​ផ្លូវ (BRI) នាំមុខ​ដោយ ប្រធានាធិបតី​ចិន ស៊ី ជី​ង​ពីង ។​

​កម្ពុជា​ដែល​ជា​រដ្ឋ​ឯករាជ្យ និង​មាន​អធិបតេយ្យភាព​ពេញលេញ ក៏​បាន​ជួយ​គាំទ្រ “​យុទ្ធសាស្ដ្រ​សេរី និង​ចំហ ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​” នាំមុខ​ដោយ​មិត្ត​ជប៉ុន​ផងដែរ​។​
​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បញ្ជាក់​សាជាថ្មី​ថា គោលជំហរ​ដូច​បាន​ជម្រាបជូន​ខាងលើ គឺជា​នយោបាយ​ការបរទេស​កម្ពុជា ដើម្បី​បន្ដ​រក្សា​ឱ្យមាន សម្ព័ន្ធមិត្ត​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ដោយ​មិន​រើសអើង​ពណ៌​សម្បុរ នយោបាយ ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន​ផល ប្រយោជន៍​ពី​ភូមិសាស្ដ្រ​សេដ្ឋកិច្ច​៕

Filed in: ព័ត៌មានជាតិ