សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កូនស្រី​សេដ្ឋី​នៅ​សៀមរាប​ដែល​ក្លាយជា​ឃាតក​តាម​ផ្លូវថ្នល់​វាសនា​ចារ​ថា​ជាប់គុក​២​ខែ​

​កូនស្រី​សេដ្ឋី​នៅ​សៀមរាប​ដែល​ក្លាយជា​ឃាតក​តាម​ផ្លូវថ្នល់​វាសនា​ចារ​ថា​ជាប់គុក​២​ខែ​

ភ្នំពេញ​៖ ជនជាប់ចោទ ឈ្មោះ យិន ឃុន​ម៉ី ហៅ យិន ម៉ា​ណា ដែល​គេ​ដឹង​ម៉ា​នគរ​រឿង​បើកឡាន​លឿន​បុក និស្សិត​ស្រី​ម្នាក់ ស្លាប់​ទាន់ហន់​លើ​ផ្លូវថ្នល់​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៦​កុម្ភៈ​ឆ្នាំ​២០១៩ ត្រូវបាន សាលាដំបូង​រា​ធានី​ភ្នំពេញ ផ្តន្ទាទោស ដាក់ពន្ធនាគារ ១​ឆ្នាំ ប៉ុន្តែ​អនុវត្ត​ទោស​តែ​ចំនួន ២​ខែ ទោស​នៅសល់​ត្រូវ​ព្យួរ​។

​ការប្រកាស​សាលក្រម​ផ្តន្ទាទោស ធ្វើឡើង នៅ រសៀល​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩ ដោយ លោក អ៊ុក សុវណ្ណរិទ្ធ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​មាន​អ្នកស្រី ស៊ឺ វណ្ណ​នី ជា​តំណាង​អយ្យការ ។​

​សូម​ជម្រាប​ជូន​ថា បន្ទាប់​ពី​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ លោក ប៊ុន ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ ចេញ​ដី​ការឱ្យ​ឃុំខ្លួន​ជនជាប់ចោទ​ឈ្មោះ យិន ម៉ា​ណា​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ រាជធានី​ភ្នំពេញ​(PJ)​។​

​សម្រាប់​ជនរងគ្រោះ​ក្រៅពី​លុយ​ចូល​បុណ្យ​៥០០០​ដុល្លារ​អាមេរិក​បណ្តាល​ឲ្យ​លោកផែង​វណ្ណៈ​ជាប់គុក​ទល់​ថ្ងៃ​នេះ​ទាំង​មិន​កាត់ទោស​នោះ​ក្រោយមក​លោក​យិន​ង៉ិ​ច​ម្ចាស​សណ្ឋា​រគាដ៏​ធំ​មួយ​នៅ​ខេត្ត​សៀមរាប​និង​ជា​មាជិក​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​បាន​ផ្តល់​សំណង​រដ្ឋប្បវេណីយ៍​ចំនួន​៧​ម៉ឺន​ដុល្លារ​អាមេរិក​ជូន​គ្រួសារ​ជនរងគ្រោះ​ដោយ​មាន​មេធាវី​ស្មគ្រចិត្ត​តេជោ​ចូលរួម​ជា​សាក្សី​ផង​ដែ​រ​។​

​សូម​រម្លឹកថា ករណី​គ្រោះថ្នាក់​ចរាច​បង្កដោយ​ម៉ាក Range Rover ព័​ណ៌ ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-7777 បើកបរ​ដោយ ឈ្មោះ យិន ឃុន​ម៉ី ហៅ យិន ម៉ា​ណា បាន​បុក​ជនរងគ្រោះ​ឈ្មោះ ឌុំ រី​ដា ពេល​ជិះ​ម៉ូតូ​ទៅ​សាលា​បណ្តាលឲ្យ​ស្លាប់​ស្លាប់​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩​នៅតាម​ដងផ្លូវ​ក្នុង​ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​។​

Filed in: ព័ត៌មានជាតិ