សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នគរបាល​ខេត្ត​កំពង់ឆ្នាំង​អះអាងថា​៖ ការចាប់ខ្លួន​លោក ប៉ុល ទិត្យ​ធានី មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ​

​នគរបាល​ខេត្ត​កំពង់ឆ្នាំង​អះអាងថា​៖ ការចាប់ខ្លួន​លោក ប៉ុល ទិត្យ​ធានី មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ​

កំពង់ឆ្នាំង​: អតីត​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្ត កំពង់ឆ្នាំង ធ្វើការ​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា​ឆ្នាំ​២០១៩ ដែល​ធ្វើឲ្យ​មាន​ការ​ចោទសួរ​ថា​ជា​សកម្មភាព​នយោបាយ​គ​ម្រាម​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​? ។

​តែ​សម្រាប់ ការចាប់ខ្លួន​នេះ ត្រូវបាន​អ្នកនាំពាក្យ​របស់​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក អៀរ ប៊ុនធឿន បានបញ្ជាក់​ថា ការចាប់ខ្លួន​លោក ប៉ុល ទិត្យ​ធានី មាន​មុខរបរ​ជា​គ្រូបង្រៀន​គឺ មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ ។ – ការចាប់ខ្លួន​នេះ​គឺ​តាម​ដិកា​ររបស់ អយ្យការ​សាលាដំបូង​ខេត្ត តាម​បណ្ដឹង​របស់​មន្ទីរ​សុខាភិបាល​ខេត្ត តែប៉ុណ្ណោះ​។​

​លោក​បាន​បញ្ជាក់ថា​ការចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ បែបនេះ​គឺ​បាន​បញ្ជូន​ទៅ អយ្យការ សាកសួរ​ភ្លាមៗ​ដោយ​មិន​មាន​យក​មក​កាន់​ស្នងការ​នគរបាល​ខេត្ត​ឡើយ​។​

​តែ​យ៉ាងនេះ​ក្តី​រហូតដល់​ម៉ោង​១២ ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា​នេះ ជនសង្ស័យ​ត្រូវបាន យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ហើយ​។
​សូម រម្លឹកថា​លោក ប៉ុល ទិត្យ​ធានី ជា​អតីត ប្រធាន​គណនេយ្យ​ហិរញ្ញិ​ក របស់​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង មាន​ទីលំនៅ​ភូមិ​ឈូក​ក្រ​ញ៉ាស់ ឃុំ​ឈូក​ស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​។​

​សូមបញ្ជាក់​ថា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​មន្ត្រី​និង​សកម្មជន​អតីត​គ​ព​បក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​បាត់ដំបង​និង​នៅ​កំពង់ធំ​ប្រមាណ​៦០​នាក់​ត្រូវបាន​តុលាការ​និង​នគរបាល​កោះហៅ​ទៅ​សួរ​រឿង​ជួបជុំ​គ្នា​គាំទ្រ​ការវិល​ត្រឡប់​ចូល​ស្រុក​វិញ​របស់​លោក​សម​រង្ស៊ី​!​។​

Filed in: ព័ត៌មានជាតិ