សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជំទាវ​ហ៊ុន​ម៉ា​នី​បង្ហាញ​សម្រស់​លើ​កម្រាលព្រុំ​ក្រហម​នៅ​ទីក្រុង​កាន​

​ជំទាវ​ហ៊ុន​ម៉ា​នី​បង្ហាញ​សម្រស់​លើ​កម្រាលព្រុំ​ក្រហម​នៅ​ទីក្រុង​កាន​

ភ្នំពេញ ​៖​ ជំទាវ​ យឹម​ ឆៃ​លីន ដែលជា​ភរិយា​របស់​លោក ហ៊ុន​ម៉ា​នី​តំណាងរាស្ត្រ​និង​ជា​ប្រធាន​ស​ហ​ពន្ធ័​យុវជន​កម្ពុជា​ត្រូវបាន​គេ​ឃើញ​នៅលើ​កម្រាលព្រុំ​ក្រហមមុខ​ម៉ាស៊ីន​ថត​រាប់រយ​នៅក្នុង​ទីក្រុង​កាន​ប្រទេស​បារាំង​។

​ជំទាវ​យឹម​ឆៃ​លីន​គឺជា​ស្ត្រី​ខ្មែរ​ដំបូងបង្អស់​ដែល​ត្រូវបាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ក្នុង​មហោស្រព​ភាពយន្ត​ពិភពលោក​នៅ​ទីក្រុង​កាន​ឆ្នាំ​២០១៩ (Cannes film festival 2019) ដែល​ប្រជុំ​ទៅ​ដោយ​វត្តមាន តារាភាពយន្ត តារា​បង្ហាញ​ម៉ូត តារាចម្រៀង​និង​បុគ្គល​ដ៍​ល្បីល្បាញ​លំដាប់​ពិភពលោក ។​

​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ បាន​បញ្ជាក់​ពី​រឿង​នេះ​ថា​៖ នេះ ថា​លោក​ជំទាវ យឹម ឆៃ​លីន ពិតជា​បាន​ចូលរួម​កម្មវិធី​លំដាប់​ពិភពលោក​ខាង​លើ​ពិតប្រាកដ​មែន​។ ចំពោះ​មូលហេតុ ប្រភព​ដដែល​បញ្ជាក់​ថា លោកជំទាវ​ដ៏​ស្រស់ស្អាត មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមការងារ​ហូលីវូដ​មួយចំនួន​ដែល​ធ្លាប់បាន​ចុះមក​ជួយ​រឿង​ការងារ​មនុស្សធម៌ ទាក់ទង​នឹង​រឿង​កុមារៗ​នៅ​កម្ពុជា​។ ដូច្នេះហើយ ទើប​លោក​ជំទាវ​ទទួល​បាន​ការអញ្ជើញ​ពី​ក្រុមការងារ​បរទេស​ទាំង​នោះ​។​

​ការពិត​វត្តមាន​លោកជំទាវ​យឹម​ឆៃ​លីន​នៅ​ទិវា​មហោស្រព​ទីក្រុង​កាន​វា​ជា​រៀង​មួយ​តែ​អ្វី​ដែល​គួ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ត្រង់​ថា​ស្ថិត​ក្នុង​វយ​៣៧​ឆ្នាំ​ភរិយា​លោក​ហ៊ុន​ម៉ា​នី​ដែល​មាន​បុត្រ​បី​នាក់​ទៅ​ហើយ​នៅ​តែ​រក្សា​សម្រស់​បាន​ស្រស់បំព្រង​មិន​ចាញ់​តារា​សម្តែង​ឡើយ​។​ទោះជា​យ៉ាងណា​គេ​កម្រ​ឃើញ​រូបថត​លោកជំទាវ​យឹម​ឆៃ​លីន​មាន​វត្តមាន​រួម​ជាមួយ​ស្វា​ម៉ី​ណាស់​ក្រៅពី​ជាមួយ​កូនប្រុស​ស្រី​សំណព្វចិត្ត​ទាំងបី​!៕

Filed in: ព័ត៌មានជាតិ