សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដីព្រៃ​លិច​ទឹក​ដែល​ជា​ដី​ព្រៃ​តំបន់​(៣)​បី នៅក្នុង​ដែន​ឡូត៍​នេសាទ លេខ ១០A ស្រុក​ជល​គី​រី រាប់ពាន់​ហិច​តា​ក្នុង​ទឹកដី​ស្រុក​ជល​គី​រី កំពុង​រង​នូវ​ការបាត់បង់​វិនាស​ហិនហោច​បើ​គ្មាន​ការទប់ស្កាត់​និង​បង្ក្រាប​….

ដីព្រៃ​លិច​ទឹក​ដែល​ជា​ដី​ព្រៃ​តំបន់​(៣)​បី នៅក្នុង​ដែន​ឡូត៍​នេសាទ លេខ ១០A ស្រុក​ជល​គី​រី រាប់ពាន់​ហិច​តា​ក្នុង​ទឹកដី​ស្រុក​ជល​គី​រី កំពុង​រង​នូវ​ការបាត់បង់​វិនាស​ហិនហោច​បើ​គ្មាន​ការទប់ស្កាត់​និង​បង្ក្រាប​….

(​កំពង់ឆ្នាំង​)​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​: ដីព្រៃ​លិច​ទឹក​ដែល​ជា​ជំរក​ត្រី​ពង​កូន​នៅ​ក្នុង​តំបន់​អភិរក្ស​នៃ​ដែន​ឡូត៍​លេខ ១០A និង​កន្លែង​អភិរក្ស​ត្រី​មេ​ពូជ​លេខ ៧A រាប់ពាន់ ហិច​តា កំពង់​ទទួលរង​នូវ​ការវិនាស​បាត់បង់​អស់​ទាំងស្រុង​នៅក្នុង​ទឹកដី​ស្រុក​ជល​គី​រី​ដោយ​គ្មាន មន្ត្រី​ជំនាញ​ឬ​អាជ្ញាធរ​ណា​ម្នាក់​ចេញ​មុខ​បង្ក្រាប​នោះ​ឡើយ​។

​មហាជន​បាន​រិះគន់​និង​ដាក់​ការសង្ស័យ​ទៅលើ​ក្រុម​មន្ត្រី​ជំនាញ​និង​អាជ្ញាធ​រឃ​ឃុំ​ពាម​ឆ្កោក​និង​អាជ្ញាធរ​ស្រុក​ជល​គី​រី​ថា​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​ត្រូវ​រូ​វ​គ្នា​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន់​រំលោភ​យក​ធ្វើ​កម្ម​សិទ្ធ​និង​លក់​អោយ​ឈ្មួញ​មកពី​ខេត្ត​កំពង់ចាម​យក​ធ្វើ​ស្រែប្រាំង​។​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ពល​ដ្ឋ​ជាច្រើន​ដែល​ពួក​គាត់​រស់នៅ​ក្នុង ឃុំ​ពាម​ឆ្កោក​បានឲ្យដឹងថា ដីព្រៃ​លិច​ទឹក​នៅ​លើ​ទឹកដី​ស្រុក​ជល​គី​រី កំពង់​ទទួលរង​នូវ​ការបាត់បង់​អស់​ទាំងស្រុង​តែម្តង​ដោយសារតែ​ភាព​ធូ​រលុង​គ្មាន ឆន្ទៈ​ក្នុង​ការអនុវត្តន៍​ច្បាប់​របស់ អស់លោក សមត្ថកិច្ច​ជំនាញ​និង​អាជ្ញាធរ​ក្នុង​ស្រុក​ជល​គី​រី បណ្តោយ​ឲ្យ​ពួក​ក្រុម​ជនល្មើស​
​ធ្វើ​សកម្មភាព កាប់ឆ្ការ គាស់​រាន ឈូសឆាយ ទន្ទ្រាន​យក​ចែក​គ្នា​លក់​យ៉ាង​គគ្រឹកគគ្រេង ។​

​ប្រជាពលរដ្ឋ​និយាយថា មួយរយៈ​កន្លងមកនេះ​គឺ​ពួក​គាត់​ធ្លាប់​បានឃើញ កម្លាំង​ចម្រុះ​ក្នុង​ស្រុក​ជល​គី​រី​ចុះ​ធ្វើ​ការទប់ស្កាត់ និង​បោះបង្គោល​ដកហូត​​យក​ដី​ព្រៃ​លិច​ទឹក​មួយ​ចំនួន​មក​រក្សាទុក​ជា​ដី​រដ្ឋ​វិញ​ផង​ដែរ​ថែមទាំង​បាន​ហាមឃាត់​មិនឲ្យ​មាន​គ្រឿងចក្រ ចូល​ធ្វើ​សកម្មភាព ឈូសឆាយ ទៀតផង​។​ ​ប៉ុន្តែ​ការ​ទប់ស្កាត់ និង​ហាមឃាត់​របស់​កម្លាំង​ចម្រុះ​គឺ​បាន​តែ​មួយ​ចំ​អឹន​កំពិសតែ​ប៉ុណ្ណោះ ការ​ឈូសឆាយ​នៅតែ​បន្ត​កើត​មាន​ដដែល​ទៀត ។​

​ប្រភព​ដដែល បាន​បង្ហើប​ប្រាប់ឲ្យដឹង​ថា រាល់ថ្ងៃ​នេះ​គឺ​អស់លោក សមត្ថកិច្ច​ជំនាញ​ក្នុង​ស្រុក​ជល​គី​រី ទាំង​រដ្ឋបាល​ស្រុក​ទាំង​មន្ត្រី​ជំនាញ​ជលផល តែ​ម្តង​ជា​អ្នកបើក​ដៃ​ឲ្យ​ត្រាក់ទ័រ​ជាច្រើន​គ្រឿង​ចូល​ធ្វើ​សកម្មភាព ឈូសឆាយ ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​ដែល​ឆេះ​នៅក្នុង​កន្លែង​អភិរក្ស​ត្រី​មេ​ពូជ​។​

ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា ខំប្រឹង​ស្រែ​កកោកៗ​ព្រមទាំង​បាន​ដាក់​នូវ​អភិក្រម​ទាំង​៥​ចំណុច​ដើម្បី​អោយ​មន្ត្រី​ថ្នាក់ក្រោម​អនុវត្ត​តាម​តែ​វា​ហាក់បីដូចជា​បាន​សឹក​តែ​មាត់​ត្រដោក​ស្អែត​ពោះ​ក្របី ព្រោះ​ពួក​មន្ត្រី​ទាំងនោះ​ស្ដាប់​មិនបាន មិន​តែ​ប៉​ណ្ណោះ​ពួក​មន្ត្រី​គ្រាប់​ល្ពៅ​ដាំ​មិន​ដុះ​ទាំង​បែរជាយក​អភិក្រម​របស់​សម្ដេច​ទៅ​ទ្រាប់​គូថ​អង្គុយ ហើយ​ធ្វើ​របាយការណ៍​កុហក់​ថ្នាក់លើ​ទៀតផង​។​

​ប្រភព​ឲ្យដឹងថា រាល់ថ្ងៃ​នេះ​មេការ​ត្រាក់ទ័រ ច្រើន​តែ​ប្រើ​ពាក្យ​ថា សំ​ភ្ជួរ​ដី​ដែល​អាស្រ័យ​ផល តែ​តាមពិត​គឺ​គ្រាន់​ជា​ល្បិច​ឆ្ពិន​ភ្នែក​របស់​មេការ​ត្រាក់ទ័រ តែប៉ុណ្ណោះ​។ ពួកគេ​អត់​ភ្ជួរ​ដី​ដែល​បាន​អាស្រ័យ​ផល​នោះទេ ដី​ដែល​អាស្រ័យ​ផល​ចាំ​ភ្លៀង​ធ្លាក់​ចាំ​ទៅធ្វើ ពួកគេ​បាន​អោយ​គ្រឿងចក្រ សម្រុកចូល​ឈូសឆាយ ដីព្រៃ​លិច​ទឹក​នៅ​ក្នុង​កន្លែង​អភិរក្ស​ត្រី​មេ​ពូជ ល​រខ ៧A ដែល​ស្ថិត​ក្នុង ភូមិ ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី​ខេត្តកំពង់ឆ្នាំង​ចែក​គ្នា​យក​លក់​អោយ​ឈ្មួញ​មកពី​ខេត្ត​កំពង់ចាម​យក​ធ្វើ​ស្រែាប្រាំង ។​

​ព័ត៌មាន​នេះ​ជា​សារ​មួយ​ជម្រាប​ជូន​ដល់​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ដើម្បី​ជ្រាប់​និង​មាន​វិធានការ​ទប់ស្កាត់​ទាន់ពេលវេលា បើ​មិន​ដូច្នោះ​ទេ​ដីព្រៃ​លិ​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន​នៅ​ចំណុច​ខាងលើ​ច្បាស់​ជា​រលាយ​ហិនហោច​អស់​ជាក់​ជាមិនខាន​៕

Filed in: ព័ត៌មានសំខាន់