សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តេជោ​សែន​បដិសេធ​និង​បញ្ជា​ឲ្យ​មាន​ចំណាត់ការ​ចំពោះ​ក្រុមហ៊ុន​បរទេស​ដែល​ប្រើ​ឈ្មោះ​សម្តេច​និង​ធនាគារ​ជាតិ​រកស៊ី​ដោយ​គ្មាន​ការអនុញ្ញាតិ​!

​តេជោ​សែន​បដិសេធ​និង​បញ្ជា​ឲ្យ​មាន​ចំណាត់ការ​ចំពោះ​ក្រុមហ៊ុន​បរទេស​ដែល​ប្រើ​ឈ្មោះ​សម្តេច​និង​ធនាគារ​ជាតិ​រកស៊ី​ដោយ​គ្មាន​ការអនុញ្ញាតិ​!

​ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​យប់​ថ្ងៃទី​១៦ ខែ​ឧសភា​នេះ បានប្រកាស​បដិសេធ​និង​បញ្ជារ​ឲ្យមាន​ចំណាត់ការ​ចំពោះ​ក្រុមហ៊ុន​ជួញដូរ​លុយ​មួយ​ដែល​យក​រូប​សម្តេច​និង​ធនាគា​ជាតិ​កម្ពុជា​ទៅ​ពាក់​ពន្ធ័​ការរកស៊ី​។

​សម្តេច​តេជោ ហ៊ុន សែន បាន​សរសេរ​ក្នុង Facebook ថា​៖ «​ដំណឹង​សន្តិសុខ​ជាតិ​បន្ទាន់ ! កាលពី​ពេល​ថ្មីៗ​នេះ មាន​ក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បាន​យក​រូបថត​ខ្ញុំ និង​ឈ្មោះ​ខ្ញុំ ទៅ​បង្ហោះ​នៅក្នុង Website របស់​ក្រុមហ៊ុន http://gcgasiacoin.com/ ដែល​និយាយថា ខ្ញុំ​ជា​អ្នកគាំទ្រ និង​ចូលរួម​សម្ពោធ​កាត់​ខ្សែបូ​ក្រុមហ៊ុន នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ២០ ខែ ឧសភា ២០១៩​។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន​នេះ បាន​យកឈ្មោះ​ធនាគារជាតិ និង​ធនាគារ​ចិន​នៅ​កម្ពុជា​ថា ជា​ដៃគូ​ទទួលខុសត្រូវ​ក្នុង​ជំនួញ​ដូរ​លុយ ក្នុង​រូបភាព​គ្រីប​តូ​ឃឺ​រិន​ស៊ី (Crypto Currency)​។

​តាម​ព័ត៌មាន​ពី​ស្ថានទូត​ឥណ្ឌូណេស៊ី​នៅ​កម្ពុជា គឺ​បញ្ជាក់ថា GCG Asia ជា​ក្រុមហ៊ុន​រកស៊ី​មិន​ត្រឹមត្រូវ​ហើយ ត្រូវបាន​ដាក់​ចូល​ក្នុង Black List(​បញ្ជីខ្មៅ​ទៅហើយ​)​។​

​ក្នុងនាម​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​បដិសេធ​ព័ត៌មាន​ដែល​ផ្សាយ ក្នុង​វេបសាយ​របស់​ក្រុមហ៊ុន​ខាងលើនេះ គឺ​មិន​ពិត​ទេ​។ សូម​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ពិនិត្យ​តាមដាន​និង​ស្រាវជ្រាវ​រក​មុខ​ជន​ខិលខូច​យក​មក​ផ្តន្ទារ​ទោស​តាមច្បាប់​ជា​ធរមាន​ជាបន្ទាន់​។ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​ពាណិជ្ជក​រទាំង​ក្នុង​និង​ក្រៅ​ប្រទេស​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ការទិញ​ដូរ​ប្រាក់​ដែល​គ្មាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​»​។​

​សូម​បញ្ចាក់​ដែរ​ថា​សម្រាប់​ការជួញដូរ​ហ៊ុន​នេះ​លោក ស៊ូ សុជាតិ អគ្គនាយក​គណៈកម្មកា​រមូ​លប​ត្រ​កម្ពុជា (SECC) បានឲ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​គណៈកម្មការ​មូលបត្រ​កម្ពុជា​ជា​សេនា​ធិ​ការនោះ បាន​និង​កំពុង​រៀបចំ​បទបញ្ញត្តិ ដើម្បី​អាច​ឈាន​ទៅរក​ការដាក់​ឲ្យ​ជួញដូរ​ទ្រព្យ​ឌីជីថល ប្រភេទ Bitcoin ជា​លើកដំបូង​(​មិនទាន់​ដាក់ឲ្យ​ដំណើរការ​ទេ​)​។​សម្រាប់​ការជួញដូ​ររ​ទ្រព្យ​ឌីជីថល​នេះ លោក ស៊ូ សុជាតិ ក៏​បាន​អំពាវនាវ​ឲ្យ​សាធារណ​ជន​ទាំង​អស់ កុំ​យក​ការ​ទ្រព្យ​ឌីជីថល ទៅ​ធ្វើ​ជា​មធ្យោបាយ​ទូទាត់​អី ព្រោះ​នាំ​ឲ្យ​ខាតបង់​ដោយ​ប្រការ​ណាមួយ​។​

​លោក​បញ្ជាក់ថា «​អាជ្ញាធរ​ត្រូវ​តែ​ច្បាស់​សិន អ្នកបច្ចេកទេស​ត្រូវតែ​ច្បាស់​សិន មុន​នឹង​ដាក់​ឲ្យ​ដំណើរការ​លើ​វិស័យ​ថ្មី​មួយ ប្រព័ន្ធ​ថ្មី​មួយ​ដែល​ជ្រក​ក្រោម​ការគ្រប់គ្រង របស់​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា អីចឹង​យើង​ត្រូវ​សិក្សា​សិន មុន​នឹង​យើង​ផ្ដល់ ឬ​ក៏​ដាក់​ឲ្យ​សាធារណជន​ធ្វើ​ការជួញដូរ​»​។​

​លោក ស៊ូ សុជាតិ បាន​បន្ថែមទៀតថា មកទល់​ក្នុង​ពេល​នេះ​គ្រាន់​តែ​សេចក្ដីព្រាង​ទេ ដែល​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា​មាន ប៉ុន្ដែ​អ្វី​ដែល​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា អនុវត្ដ គឺ​អនុវត្ដ​នូវ​សេចក្ដីថ្លែងការណ៍​រួមមួយ ដែល​បាន​ធ្វើ​ជាមួយ​ធនាគារជាតិ និង​អគ្គស្នងការ​នគរបាល​ជាតិ​។​«​សេចក្ដីថ្លែងការណ៍​នោះ ក្នុង​គោលដៅ​តែមួយ គឺ​សូម​មិន​ឲ្យ​សាធារណជន លោក​ប៉ះពាល់​ទៅលើ​ការជួញដូរ​ទ្រព្យ​ឌីជីថល ឬ​ក៏​យក​ការជួញដូរ​ទ្រព្យ​ឌីជីថល​នេះ ជា​មធ្យោបាយ​ទូទាត់​នោះទេ​។ សូម​ឲ្យ​គាត់ កុំ​ពាក់ព័ន្ធ​ជាមួយនឹង​ប្រតិ​បត្ដិកា​រ​ទាំងអស់ រហូត​ទាល់តែ​អាជ្ញាធរ​ពាក់ព័ន្ធ លោក​ផ្ដល់​ជា​អាជ្ញាប័ណ្ណ ស្រប​តាម​បទ​បញ្ញត្ដិ​ជា​ធរមាន ជូន​ដល់​ក្រុមហ៊ុន​ត្រឹមត្រូវ​ជាក់ស្ដែង​ណាមួយ​»៕

Filed in: ព័ត៌មានជាតិ