សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពេល​នៅ​ស្រុក​ខ្មែរ​ស្ងាត់​ប្រធានាធិបតី​ចិន​រៀប​ពិធី​ចំរើន​ព្រះជន្ម​ថ្វាយ​ព្រះរាជា​ខ្មែរ​នៅ​វិមាន​សភា​ប្រជាជន​ចិន​

​ពេល​នៅ​ស្រុក​ខ្មែរ​ស្ងាត់​ប្រធានាធិបតី​ចិន​រៀប​ពិធី​ចំរើន​ព្រះជន្ម​ថ្វាយ​ព្រះរាជា​ខ្មែរ​នៅ​វិមាន​សភា​ប្រជាជន​ចិន​

ប៉េកាំង​៖ រាត្រី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៩ លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន បាន​រៀបចំ​ពិធី​ចម្រើន​ព្រះជន្ម​ថ្វាយ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សភា​ប្រជាជន​ចិន ក្នុង​ទីក្រុង​ប៉េកាំង​ដែល​បង្ហាញ​ពី​ការថ្វាយ​ព្រះរាជ​កិត្តិយស​ខ្ពស់​ដល់​ព្រះរាជា​ខ្មែរ​យើង​។​នេះ​បើ​តាម​លោក​ខៀវ​កាញារិទ្ធ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា​។

​លោក ខៀវ កាញារីទ្ធ សរសេរ​ក្នុង​ហ្វេ​សប៊ុក ថា «​ជា​ការ​គួរអោយ​ភ្ញាក់ផ្អើល ដែល​ក្នុង​ពិធីជប់លៀង​ភ្ញៀវ​ជាន់ខ្ពស់​អន្តរជាតិ ក្នុង​វិមាន​សភា​ប្រជាជន លោក​ប្រធានា ធិបតី​ចិន ស៊ី​ស៊ិន​ពីង និង ភរិយា បាន​រៀបចំ​ពិធី​ចម្រើន​ព្រះវស្សា ព្រះមហាក្សត្រ​ខ្មែរ​យើង ក្នុងពេលនោះ​ដែរ – Great Hall of the People. May 14, 2019»​។​

​គួរបញ្ជាក់​ថា​ទោះបី​មិន​បាន​រៀបចំ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម គម្រប់​៦៦ យាង​ចូល​៦៧​ព្រះវស្សា​នៃ​អង្គ​ព្រះមហាក្សត្រ​ឲ្យបាន​អធិ​ក​អធម​នៅ​ស្រុក​ខ្មែរ​យើង​ដែល​សូម្បី​ព្រះ​ឆាយា​លក្ខ័​និង​ទង់ជាតិ​មិនសូវ​ឃើញ​តាម​ក្រសួង​មន្ត្រី​ស្ថាបន្ថ័​ឬ​ទី​សាធារណៈ​ច្រើន​ក៏​ដោយ​ក៏ មន្ត្រីរាជការ និង​វិស័យ​ឯកជន រួមទាំង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​បាន​ដឹង តាមរយៈ​បាន​ឈប់​សម្រាក់​ពី​ការងារ​រយៈពេល​៣​ថ្ងៃ​(១៣​ដល់​១៥​ឧសភា​) ដើម្បី​អបអរសាទរ​ព្រះអង្គ​ដែរ ។​

​ព្រះករុណា​ជា​អម្ចាស់ បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៩ ដើម្បី​យាង​ចូលរួម​ក្នុង​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១ ដែល​រៀបចំ​ដោយ​ប្រទេស​ចិន​បន្ទាប់ពី​បាន​រៀបចំ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​តាម​បែប​សាសនា​នៅក្នុង​ប្រារព្ធ​នៅ​មហា​ប្រាសាទ​ខេមរិន្ទ ព្រះបរមរាជវាំង​កាលពី​ថ្ងៃ​ទី​១២​ឧសភា​ដោយ​មាន​មេដឹកនាំ​ស្ថាបន័​និតិបញ្ញត្តិ​និង​ប្រតិបត្តិ​ចូលរួម​។​

​ក្នុងឱកាស​ព្រះរាជ​វត្តមាន​នៅ​ស្រុក​ចិន នៅក្នុង​ជំនួប​សវនាកា​រ​ជាមួយនឹង​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន ពីង​ទូរទស្សន៍​ចិន CCTV បានឲ្យដឹងថា​៖ ព្រះអង្គ​សូម​ថ្លែងអំណរគុណ​យ៉ាង​កក់ក្តៅ​ជាទីបំផុត ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ចំពោះ​ទំនាក់ទំនង​ដ៏​ជ្រាលជ្រៅ​ដែល​បាន​ផ្តល់ជូន​ព្រះរាជវង្សានុវង្ស នៃ​ប្រទេស​កម្ពុជា​និង​ចំពោះ​ការគាំទ្រ​ដ៏​មាន​តម្លៃ​ដែល​ប្រទេស​ចិន​បាន​ផ្តល់​ដល់​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជា​យូរ​មក​ហើយ​។​ប្រជាជន​កម្ពុជា​នឹង​ឈរ​យ៉ាង​រឹងមាំ​ជាមួយ​ប្រជាជន​ចិន​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​។​

​ប្រទេស​កម្ពុជា សូម​អបអរសាទរ សាធារណរដ្ឋ​ប្រជាមានិត​ចិន ចំពោះ​សមិទ្ធិផល​ដែល​សម្រេច​បាន​ក្រោម​ការអភិវឌ្ឍ​ដ៏​ធំធេង​របស់​ខ្លួន​ក្នុង​រយៈពេល​៧០ ឆ្នាំ​កន្លងមក​នេះ​ចាប់​តាំងពី​ការបង្កើតឡើង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​បាន​កោតសរសើរ​ដល់​ឥទ្ធិពល​ដ៏​សំខាន់​របស់​ចិន នៅក្នុង​កិច្ចការ​អន្តរជាតិ ហើយ​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គោលនយោបាយ “​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​” ។​

​ចំណែក​លោក ស៊ី ជិន​ពីង ក៏​បាន​ថ្លែង​ដែរ​ថា ចំណង​មិត្តភាព​រវាង​ប្រទេស​ចិន និង​កម្ពុជា បានបង្ហាញ​ពិភពលោក​ឲ្យឃើញ​កាន់តែច្បាស់ អំពី​មិត្តភាព​ដ៏​ពិតប្រាកដ និង​យូរអង្វែង​រវាង​ប្រជាជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ក៏​កំណត់​នូវ​ជោគវាសនា​នៃ​ប្រទេស​ទាំង​ពីរ​ផងដែរ​។​

​លោក ស៊ី ជិន​ពីង​ថា​«​ប្រទេស​ចិន​នឹង​នៅតែ​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ស្របតាម​គោលនយោបាយ​ជាតិ​របស់​ខ្លួន និង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទស​កម្ពុជា ដើម្បី​ជំរុញ​ភាព​ជា​ដៃគូរ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​រវាង​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា ឲ្យបាន​រីកចម្រើន​ឈាន​ដល់​កម្រិត​ថ្មី​មួយ​»​។​

​លោក​ប្រធានាធិបតី​ចិន​បន្ត​ថា​ភាគី​ទាំង​ពីរ​គួរតែ​អនុវត្ត​ផែនការ​សកម្មភាព​នានា​ដើម្បី​កសាង​សហគមន៍​ចិន និង​កម្ពុជា ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ប្រជាជន​ទាំងពីរ​អាច​ទទួលបាន​ផលប្រយោជន៍ និង​សម្រាប់​ជា​គំរូ​ក្នុង​ការគោរព​គ្នា​ទៅវិញទៅមក ព្រមទាំង​សម្រាប់​ការស្វែងយល់​អំពី​អរិយ​ធ​ម៏ និង​ភាព​សំប្បូរបែប​នៃ​វ​ប្បធ​ម៏​របស់​ប្រទេស​ទាំង​ពីរ ។ មានកា​រកត​សម្គាល់​ដែរ​ថា​នៅក្នុង​ពិធិ​បើក​សន្និសីទ​វេទិកា​អរិយ​ធម៌​អាស៊ី​ព្រះមហាក្សត្រ​ព្រះអង្គ​ទទួលបាន​ការថ្វាយ​ព្រះរាជ​កិត្តិយស​ពី​លោក​ប្រធានាធិបតី​ចិន​ថ្លែង​ព្រះ​សន្ទរ​ថា​មុនមេ​ដឹកនាំ​ប្រទេស​ផ្សេងទៀត​!​។​ព្រះរាជា​ខ្មែរ​យើង​

​ព្រះអង្គ​មានបន្ទូល​វាយតម្លៃថា សន្និសីទ​ការសន្ទនា​ស៊ីវិល​អាស៊ាន ដែល​បាន​ផ្តួចផ្តើម​បង្កើត​ឡើង​ដោយ ឯកឧត្តម​ប្រធានាធិបតី​ស៊ី​ជីន​ភីង​នៅពេល​នេះ​នឹង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការលើកកម្ពស់​ការ​ផ្លាស់ប្តូរ​វប្បធម៌ និង​ការយោគយល់​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងអស់​។​

​សូមបញ្ជាក់​ថា​វេទិកា​អរិយធម៌​អាស៊ី​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង ដែល​បាន​បំផុសគំនិត​នេះ​ឡើង កាលពី​ឆ្នាំ​២០១៤​។ វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១​នេះ គឺ​រៀបចំឡើង​ក្នុង​គោលបំណង​ជំរុញ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ និង​សិក្សា​ស្វែងយល់​ពី​វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា និង​ប្រវត្តិសាស្ត្រ​ដ៏​ចំណាស់​របស់​ប្រទេស​នីមួយៗ ក្នុង​តំបន់​អាស៊ី​នេះ​។​

Filed in: ព័ត៌មានជាតិ