សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាចារ្យ​ធំ​រត់​រក​លោក​រដ្ឋមន្ត្រី​ពេជ្រ​ស្រស់​ជួយ​សូ​វ៉ែ​!

​អាចារ្យ​ធំ​រត់​រក​លោក​រដ្ឋមន្ត្រី​ពេជ្រ​ស្រស់​ជួយ​សូ​វ៉ែ​!

​ភ្នំពេញ ៖ ដោយសារ​ធ្លាប់​ទទួលបាន​លោក​រដ្ឋមន្ត្រី​ពេជ្រ​ស្រស់​ជួយ​គាំទ្រ​អា​ឡូ​វ​អាចារ្យ​ធំ​ដែល​កំពុង​រង​ការរិះគន់​ជុំ​ទិស​រឿង​បែក​ស្លុយ​និង​ជេរ​បញ្ចោរ​គេឯង​នោះ​បាន​មក​រក​លោក​រដ្ឋ​មន្ត្រី​ពេជ្រ​ស្រស់​មេ​ប​ក្យ​យុវជន​កម្ពុជា​ជួយ​សូ​វ៉ែ​។

​តាមរយៈ​ហ្វេ​សប៊ុក​លោក​ពេជ្រ​ស្រស់​បានសសេរថា​៖​អាចារ្យ​ធំ​ឥឡូវនេះ​គាត់​នៅ​ខេត្ត​សុរិន​ហើយ​បានខ​ល​ប្រាប់​ខ្ញុំ​នៅ​មុន​នេះ​ថា​គឺ​គាត់​ឈប់​ប្រើ​នូវ​ពាក្យ​អសុរោះ និង​ជេរ​នរណា​តទៅទៀត ហើយ ។ អ្វីដែល​គាត់​បាន​បញ្ជាក់​បន្ថែម​ទៀត​នោះ​ថា​៖​អ្វីៗ​ដែល​គាត់​ធ្វើ​កន្លងមក​គឺជា​កំហឹង​ដែល​ចង់​កែប្រែ​នូវ​ភាព​ភ្លើតភ្លើន​របស់​ជន​មួយចំនួន​តែប៉ុណ្ណោះ គឺ គាត់​មិន​មាន​បំណង​អាក្រក់​អ្វី​នោះទេ​។​

​លោក​ពេជ្រ​ស្រស់​ជួយ​ឃោសនា​ថា​៖​អាចារ្យ​ធំ​នឹង​មកដល់​ខ្មែរ 02​ថ្ងៃ ទៀត នេះ ដើម្បី ថត​នូវ Video អប់រំ​ស្តី​អំពី​របត់​បែក​ស្លុយ​ឲ្យ​ចប់​ហើយ​សាច់​រឿង​នេះ​ក៏​មាន​រូប​លោក​ចាងហ្វាង​បណ្ឌិត​ABC សាន ប៊ុនធឿន​(​វរៈសេនីយ៍ត្រី​) ចូលរួម​ថត​ជាមួយ​ផង​ដែរ​។ សូម​ជ្រាប !

​សូម​បញ្ជាក់​ដែរ​ថា​៖ ជុំវិញ​រឿងរ៉ាវ​ជម្លោះ​រវាង​លោក​ជី​ដេវិឌ​តារាចម្រៀង​និង​ក្រោយ​ពី​ផ្ទុះ​រឿង​ជម្លោះ និង​រង​ការរិះគន់​ពី​មហាជន​ចំពោះ អាចារ្យ ធំ រួចមក លោក​ឯកឧត្តម ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ក៏​បាន​មាន​ជា​ប្រសាសន៍​សូ​វ៉ែ​ដោយ​លើកឡើង​ថា​៖
«​ខ្ញុំ​គាំទ្រ​អាចារ្យ ធំ ពី​ព្រោះ​ខ្ញុំ​ស្គាល់​ចរិក អាចារ្យ ធំ​ច្បាស់ ហើយ​ខ្ញុំ​គាំទ្រ​អាចារ្យ ធំ​គឺ​ជា​សិទ្ធិ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ធ្លាប់​ផ្តល់​ថវិកា 500$ ដល់​អាចារ្យ ធំ​គឺ​ក្នុងន័យ​ខ្ចី​ពី​ខ្ញុំ​ក៏ប៉ុន្តែ​ខ្ញុំបាទ​មិន​ទទួល​ការសង​ត្រឡប់​វិញ​ទេ ដោយសារ​តែ​អាចារ្យ ធំ​គឺ​ជា​យុវជន​មាន​គំនិត​ថែរក្សា​វប្បធម៌​ជាតិ​ខ្មែរ​របស់​យើង​…​។ ហើយ​ខ្ញុំ​គាំទ្រ​អាចារ្យ ធំ មិនមែន​ត្រង់​គាត់ ជេរ​គេ​ទេ គឺ​ខ្ញុំ​គាំទ្រ​ត្រង់​គាត់ ហ៊ាន​ស្រែក​ការពារ​នូវ​វប្បធម៌​ជាតិ​ខ្មែរ​ជាង​អ្នក​ខ្លះ មិនបាន​ធ្វើ​អ្វី​សោះ​សម្រាប់​វប្បធម៌​ខ្មែរ​»​។​ប្រភព​៖ ហ្វេ​សប៊ុក​

Filed in: ពីនេះពីនោះ