សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ស្រុក​កែវ​សីមា​រកឃើញ​ឈើ​ប្រណីត​ក្នុង​ក្រុមហ៊ុន គី​រី ស៊ីណា​ឌី​វេឡុ​ប​ម៉ិន​

មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ស្រុក​កែវ​សីមា​រកឃើញ​ឈើ​ប្រណីត​ក្នុង​ក្រុមហ៊ុន គី​រី ស៊ីណា​ឌី​វេឡុ​ប​ម៉ិន​

ខេត្ត​មណ្ឌល​គី​រី ៖ ឈើ​ប្រណីត​រាប់រយ​កំណាត់ ត្រូវបាន​ជំនាញ​និង​អាជ្ញាធរ​ស្រុក​កែវ​សីមា រកឃើញ​នៅក្នុង ( ក្រុមហ៊ុន គី​រី ស៊ីណា​ឌី​វេឡុ​ប​ម៉ិន​) ជា​ក្រុមហ៊ុន​ផ​លលិត​ធ្យួង​ធម្មជាតិ និង​ពី​កន្លែង​ផ្សេង​ទៀត​នៅ​ចំការ​ពលរដ្ឋ និង​ធ្វើ​ការបង្ក្រាប​រយះពេល ២ ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី ២៨ និង​២៩ កក្កដា ២០១៦ ស្ថិតក្នុង ៣ ទីតាំង​ផ្សេងៗ​គ្នា សូមជម្រាបថា ទីតាំង ៣ កន្លែង​ផ្សេង​គ្នា ដែល​សមត្ថកិច្ច​ចម្រុះ រុករក​និង​រឹបអូស​ឈើ​ច្រើន​សម្បើម​នោះ គឺ​១​ទីតាំង​ស្ថិតក្នុង ចម្ការ​ស្វាយចន្ទីរ​ក្រោយ​ផ្ទះ​ឈ្មោះ​វុទ្ធី ទី​តាំងទី​២​ស្ថិត​ក្នុង​ចម្ការ​ដំឡូង​មី​និង​ចម្ការកៅស៊ូ ក្រោយ​ផ្ទះ​ឈ្មោះ​ប៊ុន និង​ទី តាំង​ទី​៣ ស្ថិត​ក្នុង​របង​ក្រុមហ៊ុន​គី​រី​ស៊ីណា ផលិត​ធ្យូង​អនាម័យ ទាំង​៣​ទីតាំង​គឺ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​ឆ្ពោះទៅ ច្រកទ្វា​ទ្វេរ​ភាគី​អរន្តជាតិ ឡា​ប៉ា​ខេ ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ។​

​បើ​ប្រភព​ឲ្យដឹងថា នៅ​ថ្ងៃ​២៨​កក្កដា ក៏​មាន​ការ​ដេញចាប់រ​ថយ​ន្ត​ប្រភេ​ទឡង់​គ្រឺស័​រ ពណ៍​ក្រហម ផ្ទុក​ឈើប្រណិត ពេញប្រៀប​១​គ្រឿង​ផង ក្នុង​ប្រតិបត្តិការ ដែល​ដឹកនាំ​ដោយ​ព្រះរាជ​អជ្ញារ​រងអម​សាលា​ដំបូងខេ​ត្ត​មណ្ឌលគិរី លោក​សូ សុវិជ្ជា នោះ​ក៏​មាន​វត្តមាន កងរាជអាវុធហត្ថ នគរបាល យោធា រដ្ឋបាល​ព្រៃឈើ​នឹង បរិស្ថាន នឹង​ជំនាញ​ ​ចំពោះ​ទីតាំង​ក្រុមហ៊ុន​គី​រី ស៊ីណា ដែល​គំរោង​និង​ផលិត​ធ្យូង​អនាម័យ មាន​លាក់ទុក​ឈើ​ប្រណិត ។​

​កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នោះ ត្រូវបាន​កំលាំង​ជំនាញ​ដឹកនាំ​ដោយ​លោក សូ សុវិជ្ជា ព្រះ​រាជ្ញា​រងអម​សាលាតំបូង​ខេត្ត​នឹង លោក​ជុ​យ សុឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា ក៏​បាន​ចូល​ទៅ​ត្រួតពិនិត្យ និង​រក​ឃើញ​ឈើប្រណិត​លាក់​ទុក​ជា​ច្រើន​ដុំ​កំណាត់​នៅក្នុង​ទីតាំង​ខាងលើ ត្រូវបាន​រិបអូស​យក​មក​រក្សា​ទុក​នៅ​ផ្នែរ​ដ្ឋ​បាល​ព្រៃឈើ​ស្រុក​កែវ​សីមា លោក ជុ​យ សុឃាង​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា​បានឲ្យដឹង​ថា​ឈើ​ដែលប​ង្ក្រា​បបាន​រយៈពេល​ពី​ថ្ងៃនេះ​មាន​ចំនូ​ន​៤៥៣​ដុំ​ពុំទាន់​ដឹង​ស្មើ​ប៉ុន្មាន​ម៉ែត្រគូប​នោះទេ​ហើយ​ឈើ​ដែល​រឹបអូស​ពី​ឃ្លាំង​ក្រុមហ៊ុន​យើង​ស្គាល់​ម្ចាស់​ចឹង​ឲ្យ​ម្ចាស់​ចូលខ្លួន​មក​បង់​ផាកនិនយ័ រីឯ​ឈើ​រាយប៉ាយ​នៅ​ចំកា​ពលរដ្ឋ​នោះ ចាំ​មើល​ព្រះ​រាជ្ញា​មាន​ចំណាត់ការ​យ៉ាងនោះមិន​ដឹង​នៅឡើយ​ទេ ៕

 

IMG-20160730-WA0025 IMG-20160730-WA0026 IMG-20160730-WA0023

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់