សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រសួង​ធម្មកា​និង​សាសនា​រារាំង​បំណង​ចង់​បួស​របស់​នាយ​តាក់ស៊ី​!

ក្រសួង​ធម្មកា​និង​សាសនា​រារាំង​បំណង​ចង់​បួស​របស់​នាយ​តាក់ស៊ី​!

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៥ ឧសភា​នេះ តារា​កំប្លែង នាយ​តាក់ស៊ី គ្រោង​ទៅ​សាង​ផ្នួស​ជា​សង្ឃ នៅ​វត្ត​គល់​ទទឹង ខេត្ត​កណ្តាល តែ​ត្រូវ​បរាជ័យ ដោយសារ​ក្រសួង​ធម្មការ និង​សាសនា រារាំង​មិន​អនុញ្ញាត​ឱ្យ​បួស​ក្រោម​លេស​ថា​មិនទាន់​ចេះ​ធ​ម៍​? ។

​អ្នកនាង​ភី​ម ភរិយា នាយ​តាក់ស៊ី​តារា​កំប្លែង CTN ប្រាប់​បណ្តាញ​ព័ត៌មាន ក្នុង​ស្រុក​ថា ការ​បួស របស់ ប្តី​នាង នាយ​តាក់ស៊ី នៅ​វត្ត​គល់​ទទឹង ខេត្ត​កណ្តាល បាន​អាក់ខាន​វិញ​ហើយ ព្រោះ​ការសុំច្បាប់​ទៅ​ក្រសួង​ធម្មការ និង​សាសនា គាត់​មិន​ទាន់​អនុញ្ញាត​ឱ្យ​បួស​ពេល​ហ្នឹង​ទេ ដោយ​គាត់​សំអាងថា ទាល់តែ​ចេះ ច្រើន​ធម្មក្ខន្ធ​ដែល​គាត់​តម្រូវ​សិន ទើប​អាច​បួស​បាន​។​

​អ្នកនាង​ភី​ម បង្ហាញ ចម្ងល់​ថា កន្លងមក «​អ្នក​បួស ក្រែង​បួស​ហើយ បាន​ទៅ​រៀន​ធម៌ ចុះ​ម៉េច​បាន​ពេលនេះ ក្រសួង​តម្រូវឱ្យ​រៀន​ធម៌​ឱ្យ​ចេះ​ច្រើន​ធម្មក្ខន្ធ​សិន​អីចឹង ? ត្រង់​ហ្នឹង​ខ្ញុំ​មិន​យល់​ដែរ​”​។ ពេល​នេះ​ស្វាមី​របស់​នាង​ដែល​អន្ទះសា​ចង់​សាង​ផ្នូស​នោះ ឥឡូវ​កំពុង​សម្ងំ​នៅ​ផ្ទះ​ទាំង​ខកចិត្ត​។​

​សូមបញ្ជាក់​ថា តារា​កំប្លែង CTN នាយ​តាក់ស៊ី មាន​ជំងឺ​ទឹកនោម​ផ្អែម​ជាង​១០​ឆ្នាំ​ទៅហើយនោះ បាន​បោះបង់​អាជីព​កំប្លែង​នៅ CTN និង​បើកដៃ​ឱ្យ​ភរិយា​អាច​រក​ស្វាមី​ថ្មី​ក៏​បាន ព្រោះ​លោក​បាន​សម្រេចចិត្តថា នឹង​ចូល​សាង​ផ្នួស​អស់​មួយ​ជីវិត​បែ​ជា ត្រូវ​អាក់ខាន ព្រោះ​ក្រសួង​មិន​អនុញ្ញាត​ទៅវិញ​។ តើ​ជា​កម្ម​របស់​នាយ​តាក់ស៊ី​ឬ​បាន​ជា​ក្រសួង​ធម្មការ​ធើ​ចឹង​?៕

Filed in: ពីនេះពីនោះ