សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចិន​មួយក្រុម​គម្រាម​ខេត្ត​សីហនុ​សមត្តកិច្ច​តាម​រកទូត​ចិន​ថា​នឹង​ជួយ​សម្រួល​!?

​ចិន​មួយក្រុម​គម្រាម​ខេត្ត​សីហនុ​សមត្តកិច្ច​តាម​រកទូត​ចិន​ថា​នឹង​ជួយ​សម្រួល​!?

​ព្រះសីហនុ ៖ ជនជាតិ​ចិន​មួយក្រុម បាន​បង្ហោះ​វីដេអូ​ស្រែក​គំរាមថា ពួកគេ​មក​ពី​ខេត្ត​ឆុង​ឈីង ចង់​បង្ក​អសន្ដិសុខ នៅ​ខេត្ត​ព្រះសីហនុ​? ។

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ថ្លែង​ប្រាប់​អង្គភាព​កាសែត​ក្នុងស្រុក ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ថា បន្ទាប់​ពី​ទទួលបាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ពី​នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​នោះ លោក​បាន​បញ្ជា​កម្លាំង​ជំនាញ​បើក​ការស្រាវជ្រាវ​ភ្លាមៗ​ជាបន្ទាន់​។​ប៉ុន្ដែ មិនទាន់​អាច​បញ្ជាក់​ច្បាស់​ថា ជនជាតិ​ចិន​ដែល​បង្ហោះ​វីដេអូ​នោះ ស្នាក់នៅ ឬ​ក៏​ធ្វើការ​នៅ​ខេត្ត​ព្រះសីហនុ​នោះទេ ពោល​ស្ថិតនៅក្រោម​ការស្រាវជ្រាវ​នៅឡើយ​។​

​យោង​តាម​មន្ដ្រីជាន់ខ្ពស់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​អះអាង​ថា តាមរយៈ​វីដេអូ​ឃ្លឹប​របស់​ជនជាតិ​ចិន​មួយ​ក្រុម​នេះ ដែល​បកប្រែ​ជា​ភាសា​ខ្មែរ​ថា ពួកគេ​មក​ពី​ខេត្ត​ឆុង​ឈី​អ​។ ពួក​វា​ថា ខេត្ត​សីហនុ​៣​ឆ្នាំ​ក្រោយ​វា​ចង់​ឲ្យ​វឹកវរ គឺ​វឹកវរ​ចង់​ឲ្យ​សុវត្ថិភាព គឺ​សុវត្ថិភាព​។ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ដិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យកម្លាំង​នាយកដ្ឋាន​ជំនាញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ស្រាវជ្រាវ​ភ្លាម បើ​រកឃើញ​ត្រូវ​ចាត់​វិធានការ​ច្បាប់​ជាបន្ទាន់ ឬ​ត្រូវ​បណ្ដេញចេញ​ពី​កម្ពុជា​ផងដែរ​។​

​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បានឲ្យដឹងតាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក នៅ​រាត្រី​ថ្ងៃទី​១២ ឧសភា​នេះ​ថា​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា មាន​ការយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​នេះ និង​បាន​ជួយ​សម្របសម្រួល​ដល់​ស​ម​ត្ថ​កិច្ច​នៃ​ប្រទេស​ចិន និង​កម្ពុជា ដើម្បី​បើក ការស៊េីបអង្កេត​អោយបាន​គ្រប់​ជ្រុងជ្រោយ​លើ​បញ្ហា​មួយ​នេះ​។ ជឿជាក់​ថា​ការ​ពិត​នៃ​បញ្ហា​នេះ នឹង​ត្រូវ​បាន​លាតត្រដាង​ក្នុង​ពេល​ឆាប់ៗ ករណី​មាន​ការវិវត្តន៍​អ្វី​ថ្មី យេ​ី​ង​ខ្ញុំ​នឹង​ធ្វើ​ការប្រកាស ជូនដំណឹង​បន្តទៀត​អោយបាន​ទាន់​ពេល​៕

Filed in: ព័ត៌មានជាតិ