សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​មាន​ព្រះជន្ម គម្រប់​៦៦​យាង​ចូល​៦៧​ព្រះវស្សា​

​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី​មាន​ព្រះជន្ម គម្រប់​៦៦​យាង​ចូល​៦៧​ព្រះវស្សា​

ភ្នំពេញ​៖ ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​មហាក្សត្រ​នៃ​កម្ពុជា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី គម្រប់​៦៦​យាង​ចូល​៦៧​ព្រះវស្សា ប្រព្រឹត្ត​ទៅ​រយៈពេល​៣ ថ្ងៃ គឺ នៅ ថ្ងៃទី​១៣ , ១៤ , ១៥ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ ។

​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ទ្រង់​ព្រះរាជ​សម្ភព​នា ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នា រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ។ ទ្រង់​ជា​ព្រះរាជបុត្រ​ច្បង​របស់​សម្ដេច​ព្រះ នរោត្ដម សីហនុ និង​ព្រះ​មាតា​ព្រះនាម នរោត្ដម មុនីនាថ សីហនុ ។ ព្រះអនុជ​ព្រះអង្គ​ព្រះនាម នរោត្ដម នរិន្ទ្រ​ពង្ស (​សោយ​ទិវង្គត​) ព្រះអង្គ​ត្រូវ​បាន​ក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសតាំង​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ពី​ព្រះបិតា ក្រោយពេល ដែល​ព្រះអង្គ​បាន​ដាក់​រាជ្យ កាលពី ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០០៤ ។​

​មុនពេល​ឡើង​គ្រងរាជ្យ ព្រះបាទ​សីហមុនី ល្បីល្បាញ​ដោយ​ស្នា​ព្រះ​ហ​ស្ថ​របស់​ទ្រង់​ជា​ឯកអគ្គរាជទូត​វប្បធម៌​នៅ​អង្គការ​យូនេស្កូ​(UNESCO) និង​ជា​គ្រូបង្ហាត់​របាំ​បុរាណ​ដ៏​ចំណាន​។​សម្តេចព្រះ​នរោត្តម សីហមុនី​មាន​ព្រះរៀម និង​ព្រះអនុជ​ម្តាយ​ទីទៃ​សរុប​ចំនួន​១៣​អង្គ ។ ព្រះអង្គ​មាន​ព្រះអនុជ​បង្កើត​តែ​មួយ​អង្គ​គត់​គឺ​សម្តេច​នរោត្តម និន្ទ្រ​ពង្ស​(១៩៥៤-២០០៣) ។​

​អំឡុង​រដ្ឋប្រហារ ឆ្នាំ​១៩៧០​ដោយ​លោក​សេនាប្រមុខ​លន់ នល់​(Lon Nol) ព្រះអង្គ​ស្តេច​គង់នៅ​ប្រទេស​ឆេ​កូ​ស្លូ​វ៉ាគី ។ ក្នុង ឆ្នាំ​១៩៧៥ ព្រះអង្គ​ទ្រង់​យាង​ចាកចេញ​ពី​ទីក្រុង​ប្រាគ និង​បាន​ចាប់ផ្តើម​ការសិក្សា​ទាក់ទង និង​វិស័យ​ភាពយន្ត​នៅ​ប្រទេស​កូរ៉េខាងជើង ។ នៅក្នុង ឆ្នាំ​១៩៧៧ ព្រះអង្គ​យាង​មាតុ ភូមិ​និវត្តន៍​មកកាន់​ប្រទេស​កំណើត​វិញ ។ ភ្លាមៗ​នោះ​ខ្មែរក្រហម ដែល​កំពុងកាន់​អំណាច​បាន​ប្រឆាំង និង​រាជានិយម និង​បាន ឃុំ​ព្រះអង្គ​នៅក្នុង​ព្រះបរមរាជវាំង​ជាមួយ​ព្រះរាជវង្សានុវង្ស​ដទៃ​ទៀត​រហូតដល់ ឆ្នាំ​១៩៧៩​ក្រោម​ការអន្តរាគមន៍​ពី​សំណាក់​ប្រទេស ខណៈ​ប្រទេស​កម្ពុជា​ត្រូវបាន​ប្រទេស​វៀតណាម​វាយ​រំដោះ​ផង​នោះ ។​

​នៅ ឆ្នាំ​១៩៨១ ព្រះអង្គ​ទ្រង់​យាង​ទៅ​កាន់​ទីក្រុង​ប៉ារីស​ដើម្បី​បង្ហាត់បង្រៀន​របាំ​បា​ឡេ និង​បាន​ទទួល​ព្រះ​តួនាទី​ជា​ប្រធាន​សមាគម​របាំ​ខ្មែរ ។ ព្រះអង្គ​ទ្រង់​គង់នៅ​ប្រទេស​បារាំង​ជិត​២០ ឆ្នាំ ប៉ុន្តែ​ព្រះអង្គ​បាន​យាង​ទៅ​ទីក្រុង​ប្រាគ​ជារឿយៗ​ជាទី ដែល​ព្រះអង្គ​បាន​ចំណាយពេល​យ៉ាងច្រើន​ក្នុង​ព្រះជន្ម​ក្មេង​វស្សា ។ នៅក្នុង ឆ្នាំ​១៩៩៣ ព្រះអង្គ​ត្រូវ​បាន​តែងតាំង​ជា​ប្រតិភូ​កម្ពុជា​ប្រចាំ​អង្គការ​យូនេស្កូ ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ជាទី ដែល​ព្រះអង្គ​មាន​ប្រជាប្រិយភាព​ចំពោះ​ការតស៊ូ​យ៉ាង​ស្វិតស្វាញ និង​ភក្តីភាព​ចំពោះ​វប្បធម៌​កម្ពុជា ។ ព្រះអង្គ​ធ្លាប់​បាន​បដិសេធ​ចំពោះ​ការតែងតាំង​ព្រះអង្គ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង ។​

​នៅ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០០៤ ព្រះអង្គ​ត្រូវ​ជ្រើសរើស​ដោយ​សមាជិក​ទាំង​៩​អង្គ​នាក់​នៃ​ក្រុមប្រឹក្សា​រាជ​ស​ម្ប​តិ្ត ជា​ផ្នែក​មួយ​នៃ​ដំណើរការ​យ៉ាង​ឆាប់រហ័ស និង​សមស្រប ក្រោយ​ពី​ដំណឹង​ដ៏​គួរឲ្យភ្ញាក់ផ្អើល​នៃ​ការដាក់​រាជ្យ​នៃ​សម្តេចព្រះ នរោត្តម សីហនុ កាល​ពី​មួយ​សប្តាហ៍​មុន ។ ការជ្រើសរើស​នេះ​គឺ​ស្រប​តាម​ការយល់ព្រម​ពី​សំណាក់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​ក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ព្រះប្រធានរដ្ឋសភា ដែល​ជា​ព្រះរៀម​ម្តាយ​ទីទៃ​នៃ​ព្រះមហាក្សត្រ​ថ្មី ដែល​បុគ្គល​ទាំង​ពីរ​សុទ្ធតែ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សារាជសម្បត្តិ ។ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ទ្រង់​ឡើង​គ្រង​រាជសម្បត្តិ​នៅ ថ្ងៃ​សុក្រ ២៩ ខែតុលា ឆ្នាំ​២០០៤ ។​

​ការសិក្សា ៖ ឆ្នាំ​១៩៥៩ ដល់​១៩៦២ ព្រះអង្គ​បាន​ចូល​សិក្សា​នៅ​សាលា​បឋមសិក្សា​នរោត្ដម​, វិទ្យាល័យ​ដេ​កាត នៅ​រាជធានី​ភ្នំពេញ ។ បន្ទាប់មក ព្រះអង្គ​ត្រូវ​បាន​ព្រះរាជ​បិតា​បញ្ជូន​ទៅ​ទីក្រុង​ប្រាហ្ក (Prague) ប្រទេស​ឆេ​កូ​ស្លូ​វ៉ាគី កាលពី ឆ្នាំ​១៩៦២ ។ នៅ​ទីនោះ​ព្រះអង្គ​បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា​, វិទ្យាល័យ និង​សាលា​តូរ្យតន្ត្រី ដែល​ទ្រង់​បាន​សិក្សា​ផ្នែក​តន្ត្រី និង​របាំ​បុរាណ​រហូតដល់ ឆ្នាំ​១៩៧៥ ។ ព្រះអង្គ​ស្ទាត់ជំនាញ​ខាង​ភាសា​សាស្ត្រ ដោយ​ទ្រង់​ចេះ​ភាសា​បារាំង និង​ឆែក​យ៉ាង​ស្ទាត់ជំនាញ ។ ក្រៅពីនេះ ទ្រង់ ក៏​អាច​ប្រាស្រ័យ​ភាសា​អង់គ្លេស និង​រុស្សី​បាន​យ៉ាង​ប្រសើរ​ផង​ដែរ ។​

Filed in: ព័ត៌មានជាតិ