សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តុលាការខេត្ត​កំពង់ចាម​ដោះលែង​កូន​មេ​ប៉ែ​អឹម​ខេត្តក្រចេះ​ដែល​មាន​ទោស​!

តុលាការខេត្ត​កំពង់ចាម​ដោះលែង​កូន​មេ​ប៉ែ​អឹម​ខេត្តក្រចេះ​ដែល​មាន​ទោស​!

កំពង់ចាម ៖ កូនប្រុស​លោក​ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេ​ប៉េអឹម​ខេត្ត​ក្រចេះ គឺ លោក​ប៉េអឹម​ស័ក្តិ​៤ សាន្ត សុខុម ដែល​បាន​ប្រើ​អំពើហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​គំរាមកំហែង​នឹង​អាវុធ ប្រើប្រាស់​អាវុធ​គ្មាន​ការអនុញ្ញាត ត្រូវបាន​លោក នៅ យ៉ារ័​ត្ន ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ចាម និង​ជា​ចៅក្រម​ស៊ើបសួរ បានសម្រេច​ដោះលែង ឱ្យ​នៅ​ក្រៅ​ឃុំ ។ ក្រោយ​ដោះលែង​ភ្លាមៗ ជនសង្ស័យ ឈ្មោះ សាន្ត សុខុម បាន​គេចខ្លួន មក​រស់នៅ​ភ្នំពេញ​ស្ងាត់ៗ ដោយ​មិន​ហ៊ាន​នៅ​ផ្ទះ​នា​ខេត្តកំពង់ចាម​នោះទេ ។

​សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៩ លោក លោក​ប៉េអឹម​សក្តិ​៤ សាន្ត សុខុម បាន​បាន​ដក​កាំភ្លើង​ភ្ជង់ លើ​យុវជន​ពីរ​រូប​ហើយ ប្រើ​អំពើហិង្សា ដោយ ដាល់ ទាត់​ធាក់ ទះកំផ្លៀង ឡើង​ជង្គង់ នៅ​កន្លែង​លេង​អ៉ីន​ធើ​ណេត មួយ​កន្លែង​ក្នុង​ខេត្ត​កំពង់ចាម​បន្ទាប់មក​បាន គេចខ្លួនបាត់ ។​

​ក្រោយមក​ដោយសារ​រំជើបរំជួល​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ពេក នៅ​ថ្ងៃ​ទី​២៥ មីនា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ផ្តាំផ្ញើ​ទៅកាន់​លោក​ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ ត្រូវ​បញ្ចុះបញ្ចូល​កូន ឱ្យ​ចូល​ខ្លួន​តាម​ការកោះហៅ របស់​ព្រះរាជអាជ្ញា​ខេត្ត​កំពង់ចាម វា​អត់​ទាន់​មាន​រឿង​អី​ទេ ។ ប៉ុន្តែ​បើ​ស្រលាញ់​កូន​ពេក អ្នកនឹង​អស់​សក្តិ ខ្ញុំ​នឹង​ដក​សក្តិ បណ្តាញ​ចោល​”​។ បន្ទាប់ លោក​សាន្ត ប៊ុន​ថា​ន មេ​ប៉េអឹម​ខេត្ត​ក្រចេះ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៩ នាំ​កូន​ប្រុស ចូល​បង្ហាញ​ខ្លួន​នៅ ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម ដើម្បី​ទទួល​ទោសកំហុស ។​

​លោក សាន្ត សុខុម ត្រូវបាន​តុលាការខេត្ត​កំពង់ចាម ចេញ​ដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ដោយ​គំរាមកំហែង​នឹង​អាវុធ និង​ប្រើប្រាស់​អាវុធ​គ្មាន​ការអនុញ្ញាត ប្រព្រឹត្ត​នៅ​ចំណុ​ចណេតយី​ហោ​៥០៧ ភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៩ តាម​មាត្រា​២១៨​នៃ​ក្រម​ព្រហ្មទណ្ឌ និង មាត្រា​២០ នៃ​ច្បាប់ ស្តីពី​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​និង​គ្រាប់រំសេវ ។​អា​ឡូ​វ​លែង​វិញ​ហើយ​ក្រោម​លេស​ថា​ដាក់​ក្រោម​ការត្រួត​ពី​និត្យ​របស់​តុលាការ​!​។​

Filed in: ព័ត៌មានជាតិ