សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អ្នកនាង​វ៉ាន់​ម៉ូ​និចសា​កឡាន​ថ្មី​ល្បឿន​ជិត​២០០​គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង​ផ្អើល​!

អ្នកនាង​វ៉ាន់​ម៉ូ​និចសា​កឡាន​ថ្មី​ល្បឿន​ជិត​២០០​គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង​ផ្អើល​!

ភ្នំពេញ ​៖ អ្នកនាង វ៉ាន់ ម៉ូ​និច គឺ​ជា​អតីត​តារា​សម្តែង ដែល​មាន​រូប​សម្រស់​ស្រស់ស្អាត និង​មាន​ភាព​សិច​ស៊ី គួរឲ្យ​ទាក់ទាញ​ត្រូវបាន​អ្នកសិល្បៈ​និយាយថា​នាង​កំពុង៊ុន​អៀ​ខ្លាំង​ណាស់​តាំងពី​បាន​ប្តី​កូន​អ្នក​មានមក​បើ​ទោះជា​នាង​ជួបប្រទះ​រឿងអាស្រូវ​ជា​បន្តបន្ទាប់​ក៏ដោយ​។

​ជាក់ស្តែង​ប៉ុន្មាន​ថ្ងៃមុន​នេះ ក្នុង​ដំណើរ​កម្សាន្ត​ជាមួយ​គ្រួសារ​ទៅកាន់​ខេត្ត​សៀមរាប អតីត​តារា​សម្តែង អ្នកនាង វ៉ាន់ ម៉ូ​និច​ក៏​បាន​សាកល្បង​រថយន្ត ប្រភេទ​ស្ព័​រ​ដ៏​ទំនើប​ម៉ាក BMW របស់​ខ្លូន​ដែល​គេ​ថា​មាន​តម្លៃ​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អាម៉េរិក ដែល​ស្វាមី​លោក​ជា​លាង​ទើប​ជូន​ជា​កាដូ ក្នុង​ល្បឿន​ដល់​ទៅ ១៨២​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​បង្ក​ឲ្យមាន​ការចាប់អា​រម្ម​ណ៍​និង​រិះគន់​បន្ទាប់ពី​នាង​បាន​បង្ហោះ​ខ្លិប​វិដេអូ​។​

​តែ​នាង​បាន​បកស្រាយ​ថា​បើក​ប្រហែល​១​នាទី​ប៉ុណ្ណោះ ។​សួរ​ថា​បើ​ខ្ញុំ​ជិះ​សាហាវ​ខ្លាំង ពួក​គាត់​អត់​ចេះ​ស្ដីអោយ​ខ្ញុំ​មែន​។ បញ្ជាក់ ជីវិត​ខ្ញុំ ខ្ញុំ​ដឹង​ច្បាស់​ណាស់ ហេ​យ​ខ្ញុំ​ក៏​ចេះ​ស្ដាយ​របស់​ដែរ បើ​ប៉ះពារ​អី មិនមែន​អស់​លុយ​តិច​ទេ ហើយ​អាយុជីវិត​ខ្ញុំ​ថ្លៃ​ជាង​អ្វី​ទាំងអស់ ចឹង​ខ្ញុំ​ធ្វើ​អ្វី គឺ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​»​។​បើ​តាម​ស្តាប់​អ្នកនាង​វ៉ាន់​ម៉ានិចក៏​ម៉ា​បាវដែ​រតាំ​ង​ពី​បាន​ប្តី​អ្នក​មានមក​។​

​សម្រាប់​ជីវិត​របស់​អ្នកនាង​វ៉ាន់​ម៉ូ​និច​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​ពេល​ដែល​មានកា​រិះគន់ថា​នាង​យកប្តី​គេ​នាង​វ៉ាន់​ម៉ូនិក​វ៉ៃបក​ភ្លាមៗ​ដោយ​បង្ហោះ​លិខិត​អេតាស៊ី​វិល​នាង​និង​ប្តី​ដោយ​បញ្ជាក់​ថា​ប្តី​នាង​លោក​ជាលា​ង​បាន​លែង​ប្រពន្ធដើម​ដាច់​ហើយ​។​

​សូម​បញ្ជាក់​ដែរ​ថា​កាលពី​ឆ្នាំ​២០១៤​ពេល​មិន​ទាន់​បាន​លោក​ជា​លាង​កូន​សេដ្ឋី​វ៉ាន់​ម៉ូ​និច​កាល​នៅ​ជា​តារា​និង​ពិធី​ការិនី​ក៏​ធ្លាប់​បែកធ្លាយ​រឿង​អាស្រូវ​ត្រុវ​បាន​អតីត​សង្សា​ទំលាយ​រូប​ស្រាត​ផ្អើល​គេឯង​ម្តង​ដែរ​ហើយ​ក៏​ស្ងាត់​ទៅ​វិញ​ទៅ​។​បន្ទាប់មក​នៅ​ឆ្នាំ​២០១៧​កើត​រឿង​មាន​ជនខឹលខូច​ទូរសព្ទ័​មក​បោកលុយ​នាង​ទៀត​តែ​មិន​បាន​សម្រេច​!​។​

​ទោះជា​យ៉ាង​បច្ចុប្បន្ននេះ តារា​ស្រី​រូបនេះ បាន​នឹង​កំពុង​រស់នៅ​ក្នុង​ផ្ទះ​វិឡា​ថ្មី​ឡាន​ថ្មី​ស៊េរី​ទំនើប​យ៉ាង​មាន​សុភមង្គល​ជាមួយ​ស្វាមី និង​កូនប្រុស​ជា​ចំណងដៃ​ក្នុង​គ្រួសារ ដែល​បាន​សម្រាល កាលពី​ប៉ុន្មាន​ខែ​មុន​នេះ ។ ប្រដាប់​គេ​មានសំណាង​ចឹង​!៕

Filed in: ពីនេះពីនោះ