សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

យុវជន​ស្មគ្រចិត្ត​ជិះ​កង់​រៃលុយ​ជួយ​កុមារ​ជួប​គ្រោះថ្នាក់​ខ្លួនឯង​កំពុង​ស្វែងរក​អ្នក​ជួយ​!

យុវជន​ស្មគ្រចិត្ត​ជិះ​កង់​រៃលុយ​ជួយ​កុមារ​ជួប​គ្រោះថ្នាក់​ខ្លួនឯង​កំពុង​ស្វែងរក​អ្នក​ជួយ​!

​ភ្នំពេញ​ ៖​ យុវជន​ម្នាក់​ក្នុង​ចំណោម​យុវជន​ដែល​ស្មគ្រចិត្ត​នាំគ្នា​ជិះ​កង់​អស់​រៃអង្គាសប្រាក់​ជួយ​ពេទ្យ​គន្ធបុប្ផា​កាលពី​ឆ្នាំ​២០១៤​បាន​ចំនួន​ជាង​១​ម៉ឺន​ដុល្លារ​អាម៉េរិក​អា​ឡូ​វ​ជួប​គ្រោះថ្នាក​ចរាចរ​ត្រដរខ្យល់​កំពុង​សំរាក​ព្យាបាល នៅ​បន្ទប់សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​លោកសង្ឃ​ស្វែងរក​ការជួយឧប្ថម្ភ​។​

​នេះ​បើ​យោង​តាម​ហ្វេ​សប៊ុក​របស់​លោកធូ​វិសាល​( Thul Visal )​ដែល​កាលពី​ថ្ងៃ​ទី​៥​ឧសភា​បាន​បង្ហោះ​សារ​មួយ​ពី​រឿង​ប្អូនប្រុស​ម្នាក់​ខាងលើ​។

​ម្ចាស់​ហ្វេ​សប៊ុក​បាន​ភ្ជាប់​សារ​មួយ​បញ្ជា​ក់​ផង​ដែរ​ថា​៖ “​ប្អូនប្រុស ង៉ែត វិចិត្រ ថ្ងៃ​ដែល​ប្អូន​បាន​ចូលរួម​លះបង់​ជិះ​កង់​ហាលថ្ងៃ ហាល​ខ្យល់​៦៤​ថ្ងៃ​ជុំវិញ​ប្រទេស​ដើម្បី​ប្រមូល​ថវិកា បាន​មួយ​ម៉ឺន​ប្រាំមួយ​ពាន់​ដុល្លារ​អាម៉េរិក (160 330$)​ជូន​ដល់​លោក​វេជ្ជបណ្ឌិត​ប៊ិត​រិ​ច្នឺ​( Beat Richner)​កាលពី​ឆ្នាំ​2014​។ ពេល​នេះ​ស្ថានភាព​ប្អូន​នៅ​ធ្ងន់ធ្ងរ​ខ្លាំង​កំពុង​សំរាក​ព្យាបាល​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ មន្ទីរពេទ្យ​លោកសង្ឃ​។ សង្ឃឹម​ថា​ប្អូន​នឹង​ឆ្លង​ផុត​គ្រោះកាច​នេះ​។​”​។​

​សង្ឃឹម​ថា​អំពើ​ល្អ​របស់​ប្អូនប្រុស​វិចិត្រ​នឹង​ទទួល​បាន​ការ​តបស្នង​វិញ​។​សូម​បញ្ជាក់​ដែរ​ថា​តាមរយៈ​ហ្វេ​សប៊ុក​ខាងលើ​គេ​បាន​ឃើញ​មាន​សប្បុរសជន​ខ្មែរ​យើង​ជាច្រើន​បាន​បរិច្ចាគ​ថវិកា​ជួយ​ដល់​យុវជន​ដែល​ជួប​គ្រោះថ្នាក់​ខ្លះ​ដែរ​ហើយ​!​។​សូម​ជូនពរ​ប្អូន​មាន​សំណាង​ល្អ​សុខភាព​ល្អ​.៕

Filed in: ព័ត៌មានជាតិ