សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នាំគ្នា​ចូល​ផ្ទះសំណាក់​ក្បត់​ប្តី​បាន​១​ម៉ោង​ខាង​ស្រី​ដាច់ខ្យល់​ប៉ិត​ខាង​ប្រុស​បិទ​សាប៊ូ​

នាំគ្នា​ចូល​ផ្ទះសំណាក់​ក្បត់​ប្តី​បាន​១​ម៉ោង​ខាង​ស្រី​ដាច់ខ្យល់​ប៉ិត​ខាង​ប្រុស​បិទ​សាប៊ូ​

ខេត្ត​ព្រៃវែង ៖ កាលពី​វេលា​ម៉ោង ៣ រសៀល​ថ្ងៃ​ទី ៨ ឧសភា គូស្នេហ៍​មួយ​បាន​មក​ជួល​បន្ទប់​ផ្ទះសំណាក់​សំណាក់​រំ​ចង់ ស្ថិតក្នុង​ភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ដោយ​ប្រាប់ថា ជួល​មួយ​ម៉ោង​ដើម្បី​ឡើង​ឋានសួគ៌ ។ បាន​មួយ​ម៉ោង ឃើញ​បុរស​ជា​សង្សារ​ចេញ​មក​វិញ​តែម្នាក់ឯង យ៉ាង​ប្រញាប់ប្រញាល់ ទៅមុន​បាត់ទៅ​។

​ម្ចាស់ផ្ទះ​សំណាក់​សង្ស័យ បាន​ចូល​ទៅ​មើល​ក្នុង​បន្ទប់​ដែល​អ្នក​ទាំង​២​ដេក ក៏​ប្រទះឃើញ​នារី​ជា​ដៃគូ​បាត់បង់​ជីវិត​ទៅ​ហើយ ទើប​មាន​ការភ្ញាក់ផ្អើល​ឡើង និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យជួយ​អន្តរាគមន៍​តែ​ម្តង​។​

​ក្រោយមក​នារី​រងគ្រោះ​ដែល​ត្រូវ​ប្រុស​ស្នេហ៍​នាំមក​រឹត​ក​នៅក្នុង​ផ្ទះសំណាក់​នោះ​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ថា​ជា​ស្រី​មាន​ប្តី​ហើយ​។​នារី​រងគ្រោះ​មាន​ឈ្មោះ​ផៃ ស្រី​ម៉ាក់ ភេទ​ស្រី អាយុ​២៥​ឆ្នាំ (​មាន​ប្ដី​) ស្នាក់នៅ​ភូមិ​ព្រែ​បាក់ ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល ។ ចំណែក ជនសង្ស័យ ជា​ប្រុស​សា​ហាយ​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

​សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពី​ទទួលបាន​សេចក្តីរាយការណ៍​ខាងលើ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ពិនិត្យ​ឃើញថា សព​នារី​រងគ្រោះ នៅត្រង់​ចំណុច​ត្រង់​កមាន​ស្លាកស្នាម​ត្រូវបាន​រឹត​នឹង​ខ្សែ​តាម​ការសន្និដ្ឋាន​ថា ប្រុស​ស្នេហ៍​របស់​នារី​រងគ្រោះ​គឺជា​អ្នកបង្ក​ខណៈ​មក​ជួល​បន្ទប់​ជា​ដើម្បី​ឡើង​ឋាន​សួគ៍​ជាមួយគ្នា ។​

​ពេលនេះ សមត្ថកិច្ច​កំពុងតែ​ធ្វើ​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ តាម​ចាប់សង្ស័យ​ជា​ប្រុស​ស្នេហ៍ នាំ​មក​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមច្បាប់​៕

Filed in: ព័ត៌មានជាតិ