សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជួល​ផ្ទះ​ឲ្យ​ចិន​លទ្ធផល​ហ្ម៉​ត់ដូច​អាចម៍ទី​ទុយ​លុយ​ក៏​គ្មាន​ទៀត​!

​ជួល​ផ្ទះ​ឲ្យ​ចិន​លទ្ធផល​ហ្ម៉​ត់ដូច​អាចម៍ទី​ទុយ​លុយ​ក៏​គ្មាន​ទៀត​!

ខេត្ត​ព្រះសីហនុ​ ៖​ ប្រជាជន​ចិន​ជាច្រើន បាននិងកំពុង​មក​រស់នៅ​រកស៊ី​លើ​ទឹកដី​ប្រទេស​កម្ពុជា ពិសេស​នៅ​ខេត្ដ ព្រះសីហនុ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ផ្ទះ​នៅ​ទីនោះ​ទទួលបាន​ចំណូល​យ៉ាង​ច្រើន​ដូចជា​ជួល​ផ្ទះ​លក់​ដី​ពី​វត្តមាន​ពួក​ចិន​។​

​ប៉ុន្តែ​វា​មិនមែន​សុទ្ធតែ​កាក់កប​ដូចិត្ត​ទាំងអស់​នោះ​ទេ​។​ជាក់ស្តែង​យោង​តាមរយៈ​គណនី ហ្វេ​សប៊ុក មួយ​មានឈ្មោះ Som Bat កាលពី​ថ្ងៃ ច័ន្ទ ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក និង​បាន​ភ្ជាប់​មក​ជាមួយ​សារ​មួយ​ឃ្លា នេះ ចំពោះ​រឿង​ជនជាតិ​ចិន​ជួល​ផ្ទះ ដោយ​ម្ចាស់​គណនី​ខាងលើ​បាន​សរសេរ​ប្រាប់ឱ្យដឹង ខ្លឹមសារ​ទាំងស្រុង​ថា​៖“​ធ្លាប់តែ​ឮ​គេ​និយាយ​ឥឡូវប៉េះ​ហើយ​! ខ្ញុំ​ចង់​ស៊ែរ​ដល់​បងប្អូន​ដែរ​មានផ្ទះ​សំរា​ប់ផួល​ត្រូវមាន​ការប្រុងប្រយត្ត័​អោយបាន​ខ្ពស់​កុំអោយ​ដូរ​ខ្ញុំ​។​

​នេះ​ជា​មុខ​ជនជាតិ​ចិន​ដែរ​បាន​ជួល​ផ្ទះ​ខ្ញុំ ដែរ​បាន​ធ្វើ​កិច្ចសន្យា​រយះពេល​មួយឆ្នាំ តែ​គេ​នៅ​បាន​ប្រហែល​6​ខែ​គេ​ក៏​លួច​ចេញ​ដោយ​មិន​បាន​ផ្តល់តំណឹង​ដល់​ម្ចាស់ផ្ទះ​ជាមុន​សោះ ហើយ​គេ​បាន​បំផ្លាញ​របស់ទ្រព្យ​នឹង​ធ្វើអោយ​បាត់បង់រ​បេះ​របរ​ជាច្រើន​មិន​តែប៉ុណ្ណះ​គេ​ថែម​ទាំង​បើកទឹក​បំផ្លា​ញ់​អោយ​ហៀរ​ហូរ​ខូច​ផ្ទះ​ទៀត សូមប្បី​តែ​ថ្លៃ​ទឹក​ភ្លើង​នឹង​ថ្លៃ​សេ​វ៉ា​កម្ម​ផ្សេងៗ​ដែរ​គេ​បាន​ប្រើ​ក៏​គេ​អត់​បង់​ដែរ ហើយ​បើ​ក្រុមហ៊ុន​អចលនទ្រព្យ​ដែរ​នាំ​ភ្ញៀវ​នេះ​មក​និង​ធ្វើ​កិច្ចសន្យា​ដោយ​ផ្ទាល់​ដៃ​ជាមួយ​ភ្ញៀវ​ហើយ​យក​លុយ ១​ខែ​ពី​ម្ចាស់ផ្ទះ ដល់ពេល​មាន​រឿង​ចឹងគេ​

​គេចវេស​ដោះសារ​ហើយ​មិន​ទទួលខុសត្រូវ សួរ​ថា​នេះ​ឬ ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែរ​ធ្វើអោយ​អតិថិជន​ជឿរ​ជាក់​ហើយ​ត្រូវការ​អ្នក​ទៀត​? បើ​គ្មាន​ការទទួល​ខុស​ត្រ​វចឹ​ង​សួរ​ថា​ម្ចាស់ផ្ទះ​គេ​ត្រូវការ​អ្នកឯង​អោយ​មក​យក​លុយ​ចាយ​ទរ​ទេ​រៗ​ចឹង​ទៀត​អី​? គេ​ដាក់​លេខ​ទូរ​សព្វ័​ខ្លួន​គេ​ហើយ​គេរ​កអ្នក​ជួល​ខ្លួងឯង​ល្អជាង ហើយ​បើ​នៅ​តែ​ធ្វើ​ចឹង បិត​ក្រុមហ៊ុន​ទៅ​”​។​នេះ​ជា​បទពិសោធន៍​សម្រាប់​ប​ង​ប្អូន​ខ្មែរ​យើង​ដែល​ចង់​រកស៊ី​ជាមួយ​ចិន​៕

Filed in: ព័ត៌មានជាតិ