សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តើ​ឈ្មោះ​ធុច អឿន ជា​ប្ដី​និង​ប្រពន្ធ​ឈ្មោះ​យក់ បឿន​មានអំណាច​អ្វី​បានជា​ថ្លើមធំ​តាំងខ្លួន​ជា​ជើង​ខ្លាំង​ប្រចាំ​ភូមិ​កោះ​ខ្ទុម​ដើរកាប់​ទន្ទ្រាន​យក​ដី​របស់រ​ដ្ឋ​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ាល់​ធ្វើជា​កម្មសិទ្ធិឬល​ក់​ទៅ​ឲ្យ​អ្នកដទៃ​?

​តើ​ឈ្មោះ​ធុច អឿន ជា​ប្ដី​និង​ប្រពន្ធ​ឈ្មោះ​យក់ បឿន​មានអំណាច​អ្វី​បានជា​ថ្លើមធំ​តាំងខ្លួន​ជា​ជើង​ខ្លាំង​ប្រចាំ​ភូមិ​កោះ​ខ្ទុម​ដើរកាប់​ទន្ទ្រាន​យក​ដី​របស់រ​ដ្ឋ​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ឱ​រ៉ាល់​ធ្វើជា​កម្មសិទ្ធិឬល​ក់​ទៅ​ឲ្យ​អ្នកដទៃ​?

(​កំពង់ឆ្នាំង​) ៖ យោង​ប្រភពព័ត៌​ពី​ប្រជាពលរដ្ឋ​បាន​អោយ​ដឹងថា មាន​ស្ត្រី​ម្នាក់​ឈ្មោះ​យក់ បឿន​នឹង​ប្តី​ឈ្មោះ​ធុច អឿន​ដើរ​ចង្អុល​ដី​ដែន​ជំរក​សត្វព្រៃ​នៅ​ចំណុច​អ្នក​តាពរ​ខាងត្បូងរ​ម្ម​ណីយ៏ដ្ឋាន​បវៀត ស្ថិតនៅក្នុង​ភូមិ​កោះ​ខ្ទុម ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​កំពុង​កាប់​ដុត​ទន្ទ្រាន​យក​ដី​ដែនជម្រកសត្វព្រៃ​ឱ​រ៉ាល់​ទាំងនោះល​ក់​យ៉ាង​អនាធិបតេយ្យ​បំផុត​ដូច​ស្រុក​អត់​មាន​អាណា​ទទួលខុសត្រូវ​ចឹង​?​។

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ខាងលើ​បានឲ្យដឹង​ថា​ទាំ​ពីរ​នាក់​ប្ដី​ប្រពន្ធ​កំពុង​កាប់ឆ្ការ​ទន្ទ្រាន​យក​ដី​ព្រៃ​មួយ​កន្លែង​ដែល​មាន​ទំហំ​ជាង​១០០ ហិកតា​ហើយ​បាន​កាប់ឆ្ការ​រួច​ពី​៥០​ទៅ​៦០​ភាគរយ ទើប លក់​ទៅឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ខ្លះ​និង​លក់​ទៅ​ឲ្យ​ឈ្មួញ​អ្នក​នៅ​ឆ្ងាយ​តំបន់​នោះ​ខ្លះ​រួច​ហើយ​ប្ដី​ប្រពន្ធ​ទាំង​ពី​នាក់​ខាងលើ​និង​និង​កូនចៅ​បាន​បន្ត​កាប់ឆ្ការ​និង​ដុត​ព្រៃ​នៅ​ចំណុច​អ្នក​តាពរ​ខាងត្បូង​ជាប់​នឹង​រមណីយដ្ឋាន​ទឹកធ្លាក់​បរវៀ​ត​ដើម្បី​យក​លក់​ឲ្យ​ឈ្មួញ​បន្តទៀត​តែ​ពុំ​មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឬ​ឃាត់​នោះឡើយ​។​

​ចំណែក​លោក​ម៉ឹង ហ៊ីម​ប្រធាន​ស្នាក់ការ​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ាល់​ដែល​មាន​ទីស្នាក់ការ​នៅ​ចំការម៉ុ​ច​បានឲ្យដឹងថា​៖​ពីរ​នាក់​ប្ដី​ប្រពន្ធ​ខាងលើ​ពិតជា​បាន​កាប់​ទន្ទ្រាន​យក​ដី​ដែនជម្រកសត្វព្រៃ​នៅ​តំបន់​នោះ​ពិតប្រាកដ​មែន​ហើយ​លោក​ក៏​បាន​ធ្វើ​កិច្ចសន្យា​ជាច្រើនលើក​សារ​មកហើយ​ដែរ​នឹង​បាន​កសាង​សុំណុំរឿង​រាប់រយ​សំណុំរឿង​ដាក់ទៅ​ដល់​តុលាការ​ខេត្ត​ហើយ​តែ​ពុំ​ឃើញ​តុលាការ​ចាត់ការ​នោះឡើយ​ដូចនេះ​លោក​មិនដឹង​ធ្វើ​របៀប​ណា​ទៀត​នោះទេ​(​ស៊ិក​)​។​

​មេ​បរិស្ថាន​រូបនេះ​បាន​បន្ត​ទៀត​ថា​ឲ្យ​គាត់​ចាប់​ពីរ​នាក់​ប្ដី​ប្រពន្ធ​នោះ​យក​ទៅ​កន្លែង​ណា​ទៀត​បើ​តុលាការ​មិន​ចំណាត់ការ​ផង​?​។​បើ​ថា្នក់​លើ​នឹង​តុលាការ​មិន​ចំណាត់ការ​នូវ​សុំ​រឿង​របស់​គាត់ ចឹង​គាត់​ក៏​គិត​ពី​សុ​វត្ត​ភាព​របស់​ពួកគាត់​ដែរ​ព្រោះ​ស្នាក់​ការ​របស់​ពួក​គាត់​នៅ​ច្របូកច្របល់​ជាមួយ​ប្រជាពលរដ្ឋ​។​

​តែ​ប្រជាជន​ដែល​រស់នៅ​តំបន់​នោះ​ដាក់​ការសង្ស័យ​ថា​ប្រធាន​ស្នាក់ការ​បរិស្ថាន​រូបនេះ​ជាប់​ពាក់ព័ន្ធ​នឹង​ឃុបឃិត​បើកដៃ​ឱ្យ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​បន្ត​កាប់​ឆ្ការ​យក​ដី​លក់​បន្ត​ទៀត ព្រោះ​ពី​នាក់​ប្តី​ប្រពន្ធ​ខាងលើ​បាន​ផ្អាក​អស់​មួយ​រយះ​មក​ហើយ​អត់​ហ៊ាន​កាប់​ដុត​ទន្ទ្រាន​ទេ​ព្រោះ​កាល​នោះ​ជាប់​បណ្តឹង​ជាមួយ​ប្រជាពលរដ្ឋ​លើ​ករណី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​។​

​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​បានឲ្យដឹង​ថា​ពួកគាត់​បាន​ទិញ​ដី​ពី​នា​ប្ដី​ប្រពន្ធ​ពីរ​នាក់​ហ្នឹង​ដើម្បី​យកមក​ធ្វើ​ចំការ​តែ​ត្រូវបាន​ប្ដី​ប្រពន្ធ​ខាងលើ​បង្ក​អុកឡុក រំខាន​ដោយ​ដុត​ព្រៃ​បណ្ដាល​ឱ្យ​ឆេះ​ចំការ​ពួកគាត់​និង​បិទ​ទឹក​ដែល​អង្គការ​ត​ទុយោ​បង្ហូរ​ពីលើ​ភ្នំ​សម្រាប់​ស្រោចស្រប់​ដំណាំ​របស់​ប្រជាពលរដ្ឋ​និង​ការកាប់បំផ្លាញ​ទូ​យោ​ដែល​អង្គការ​ត​ភ្ជាប់​ពីលើ​ភ្នំ​នោះ​និង​កាប់បំផ្លាញ​ទុយោ​និង​បំផ្លាញ​ដំណាំ​និង​ដុត​ម៉ូតូ​ពួកគាត់​ទៀត​ផង​។​

​កន្លងមក​ពួកគាត់​បាន​ដាក់ពាក្យ​ប្ដឹង​ប្តី​ប្រពន្ធជើង​ខ្លាំង​ខាង​លើ​ដែល​ចេះ​តែ​បង្ក​អុកឡុក​ប្រជាៈ​ល​រដ្ឋ​។​ចំណែក​តុលាការ​អស់​រយៈពេល​ជាង​២ ឆ្នាំ​មកហើយ​នៅ​មិនទាន់មាន​ចំណាត់ការ​ជូន​គាត់​នៅឡើយ​ទេ​។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ​នេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​កោះ​ខ្ទុម ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​សូម​សំណូមពរ​ដល់​ឯកឧត្តម ឈូរ ច័ន្ទ​ឌឿ​ន​ភិ​បាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​មេត្តា​ជួយ​ចាត់​វិធានការ​និង​រក​យុត្តិធម៌​ជូន​ពួកគាត់​ផង​។​

Filed in: ព័ត៌មានជាតិ