សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដក​សួន​បរ​វរ​ដាក់​អ៊ុំ​រាត្រី​ជា​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ​ក្រោយពី​បាន​ដោះស្រាយ​រឿង​ទំនាស់​ប្រដាប់​ចប់​!

ដក​សួន​បរ​វរ​ដាក់​អ៊ុំ​រាត្រី​ជា​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ​ក្រោយពី​បាន​ដោះស្រាយ​រឿង​ទំនាស់​ប្រដាប់​ចប់​!

ភ្នំពេញ​៖ លោក​សួន​បវរ​ចេញពី​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ​ហើយ​តម្លើង​លោក​អ៊ុំ​រាត្រី​ពី​អភិបាលរង​មក​ជា​ចៅហ្វាយខេត្ត​វិញ​។​នេះ​បើ​យោង​តាមរយៈ​លិខិត​ចុះ​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​ទូល​ស្នើសុំ​ព្រះមហាក្សត្រ​ដែល​កាសែត​ទទួលបាន​។

​ក្នុង​លិខិត​នោះដែរ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ស្នើសុំ​ផ្ទេរ​បញ្ចូល​លោក គឹ​ង វណ្ណៈ ពី​ក្របខណ្ឌ​មន្ត្រីនគរបាល​ជាតិ​កម្ពុ​ជា មក​ក្របខណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដើម្បី​តែងតាំង​ជា​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​។​

​សូម​រម្លឹកថា​ថ្មីៗ​នេះ​មាន​ស្រី្ត​ម្នាក់​ឈ្មោះ​សុ​ភី ចេញមុខ​មក​ឡាំប៉ា ប្រកាសថា ជា​ស្រី​ស្នេហ៍​របស់លោក សួន បវរ​៥​ឆ្នាំ ហើយ​មក​ទាមទារ​ឲ្យ​លោក លោក​សួន​បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ដែល​បោះបង់​នាង​ចោល​ចេញ​មក​ទទួលខុសត្រូវ​។​ក្រោយ​កើត​រឿង​នេះ​មានពតិ​មាន​ថា​លោកសួ​នបវរ កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩ បាន​ដាក់​លិខិត ជម្រាបជូន​សម្តេច​តេជោ ហ៊ុន សែន ដើម្បី​ស្នើ​សុំ​លាលែង​តំណែង​អភិបាល​ខេត្ត​បន្ទាយមានជ័យ​។​

​ប្រសិនបើចឹង​មែន​បង្ហាញថា​លោកសួ​នបវរ​ចិត្តសឿង​មាន​ការទទួលខុសត្រូ​វ​ក្នុងតួនាទី​ក្រោ​ពី​បាន​ប្រព្រឹត្ត​កំហុស​រំលោភ​ច្បាប់​ឯក​ពន្ធភាព​។​ទោះជា​យ៉ាងណា​នៅ​ថ្ងៃ​ទី​៣០​មេសា​លោក​សួន​បវរ​និង​ស្រី​ស្នេហ៍​ឈ្មោះ​សុ​ភី​បានបញ្ចប់​រឿងរ៉ាវ​ក្រោយពី​លោក​សួន​បវរ​ចេញ​សំណង​២​ម៉ឺន​ដុល្លារ​អាមេរិក​ដោយមាន​លោក​ឥន្ទ​យឿន​មេធាវី​និង​ជា​ទីប្រឹក្សា​ឧបនាយក​រដ្ឋមន្ត្រី​កែ​គឹមយ៉ាន​ជា​សាក្សី​ផង​ដែរ​។​

​សូម​រម្លឹកថា​៖ លោក សួន បវរ កាល​ពី​លោក​មិន​ទាន់​មក​កាន់​ជា​អភិបាលខេត្ត​លោក​ជា មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ ប្រចាំ​ខេត្ត​បាត់ដំបង ។​លោក​សួន បវរ ត្រូវបាន​តែងតាំង​ជា​អភិបាល​ខេត្ត​បន្ទាយមានជ័យ ជំនួស​លោក​គោ​ស៊ុំ សារឿ​ត ដែល​នឹង​ទទួលបាន​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោ​ម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោក​កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។​

Filed in: ព័ត៌មានជាតិ