សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ហាង​ម៉ាស្សា​បង្កប់ បទល្មើស​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​បង្ក្រាប និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​

ហាង​ម៉ាស្សា​បង្កប់ បទល្មើស​គ្រឿងញៀន ត្រូវ​សមត្ថកិច្ច​បង្ក្រាប និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​

​ខេត្ត​បន្ទាយមានជ័យ ៖ ហាង​ម៉ាស្សា​០១​កន្លែង បង្កប់​បទល្មើស គ្រឿងញៀន ដែល​មាន​ទីតាំង ស្ថិតនៅ​ភូមិ​ក្បាល​កោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ត្រូវបាន​កម្លាំង​នគរបាល ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរ​:​សេនីយ៍​ទោ ធិន ស៊ិន​ដេត ជា​អធិការ​ក្រុង ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​២​នាក់ កាលពី​វេលា​ម៉ោង ជាង​១២​ថ្ងៃត្រង់ ទី​២៨​ខែកក្កដា ឆ្នាំ​២០១៦​នេះ និង​រឹបអូស​បាន ថ្នាំញៀន មួយចំនួនធំ​។​

​ជនសង្ស័យ​ទី​១​ដែលជា​អ្នក​ចែកចាយ​មានឈ្មោះ យូ លក្ខិណា ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជា​ម្ចាស់​ហាង​ម៉ាស្សា យីហោ​យូ​ឡុង​លក្ខិណា និង​ទី​២.​ឈ្មោះ យូ សារ៉េត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​ចំណុច​កើតហេតុ ។ វត្ថុតាង​ដកហូត​បាន រួម​មាន​ថ្នាំញៀន ចំនួន​១៦២​គ្រាប់ (​យ៉ាម៉ា​ពណ៌​ផ្កាឈូក​WY) , ម្សៅ​ក្រាម​ស​ថ្លា​ហៅថា​(​ខេ​ទឹកកក​) ចំនួន​២៦​កូន​ថង់​តូច ,​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​០១ និង​ឧបករណ៍ មួយចំនួនទៀត​។​

​បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​កម្លាំង​នគរបាល បញ្ជូនទៅ​អធិការដ្ឋាន នគរបាល​ក្រុង ដើម្បី​សួរនាំ​៕
​ដោយ សារុន កញ្ញា​

 

IMG-20160729-WA0017 IMG-20160729-WA0015

Filed in: គ្រឿងញៀន