សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មហាជន​រិះគន់​ការលួចបើក​កិច្ចប្រជំ​របស់ រដ្ឋបាល​ស្រុក​កំពង់លែង ជាមួយ​ក្រុម​ត្រាក់ទ័រ​សុំ​ធ្វើ​អាជីវកម្ម​មិន​ឲ្យ​ប្រជាជន​និង​បណ្ដាញ​ផ្សព្វផ្សាយ​ដឹង​

មហាជន​រិះគន់​ការលួចបើក​កិច្ចប្រជំ​របស់ រដ្ឋបាល​ស្រុក​កំពង់លែង ជាមួយ​ក្រុម​ត្រាក់ទ័រ​សុំ​ធ្វើ​អាជីវកម្ម​មិន​ឲ្យ​ប្រជាជន​និង​បណ្ដាញ​ផ្សព្វផ្សាយ​ដឹង​

(​កំពង់ឆ្នាំង​)៖ កាលពី​រសៀល​ថ្ងៃ​ចន្ទ ៣​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាស្រុក​កំពង់​លែង មាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ត្រួតពិនិត្យ ពិភាក្សា​លើ​ជុំវិញ​បញ្ហា​ក្រុម​ត្រាក់ទ័រ​សុំ​ច្បាប់​ធ្វើការ​ឈូសឆាយ ពង្រា​ប ដីស្រែប្រាំង ក្រោម​អធិបតីភាព លោក អៀង វុ​ធ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង លោក សំ ចាន់ថន អភិបាលស្រុក​កំពង់​លែង លោកនាយ​ខណ្ឌ​ជលផល តំណាង​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្ត​។​

​កិច្ចប្រជុំ​ឮថា​មាន​ការចូលរួម​ពី​កងកម្លាំងប្រដាប់អាវុធ​និង លោក លោកស្រី​ជា​ម្ចាស់​ត្រាត់ទ័រ មេការ​អា​ត្រាក់ តំណាង​សហគមន៍​ក្នុងស្រុក ចូលរួម​សរុប ៨៣ នាក់ ក្នុង​នោះ​ម្ចាស់​ត្រាក់ទ័រ ៦៣ ផងដែរ​។​

​ប្រភព​ល​លួច​ឲ្យដឹងថា​លោក សំ ចាន់ថន អភិបាលស្រុក​កំពង់​លែង បាន​សំដែង​ការគួរសម និង​ធ្វើ​របាយ​ការណ៏ សង្ខេប​ជូន​អង្គពិធី​ដោយ​បញ្ជាក់ថា​៖ ជា​ទូរលេខ​សង្ខេប​ក្នុងស្រុក​កំពង់លែង​បច្ចុប្បន្ន​នៅ​ទូទាំង​ស្រុក​មាន​ត្រាក់ទ័រ​សរុប​ចំនួន ១០៣ គ្រឿង ក្នុង​នោះ​ចំនួន​ត្រាក់ទ័រ​ជាក់ស្តែង មាន​
១-/​ឃុំ​ច្រណូក​ចំនួន ៤២​គ្រឿង​។​២-/ ឃុំ​ដារ ១៦ គ្រឿង ៣-/​ឃុំ​ពោធិ៍ ២៦ គ្រឿង ៤-/​ឃុំ ស្វាយ​រំពារ ០៥ គ្រឿង ។​៥-/​ឃុំ​កំពង់​ហៅ ០៥ គ្រឿង និង​
៥-/​ឃុំ​សំរោង​សែន​ចំនួន ០៣ គ្រឿង​។​

​ប៉ុន្តែ​ប្រជាពលរដ្ឋ​ថា​ស្ថិតិ​ចំនួន​ត្រាក់ទ័រ​ដែល​លោក​អភិបាលស្រុក​រាយ​ការជូន​អង្គប្រជុំ​ដែលមាន​១០៣​គ្រឿង​នោះ​គឺ​មិន​ត្រឹមត្រូវ​ទេ​។ តាម​ពិត​គ្រាន់តែ​នៅ​ចំណុច​ខាងក្រោម​ស្ដី​កោង​ក្នុងភូមិ​កោះ​ក្អែក ដូន​វាទ ក្នុង​ឃុំ​កំពង់​ហៅ​ក៏​មាន​ត្រាក់ទ័រ​មិន​ក្រោម​ជាង​២០​គ្រឿង និង​នៅ​តំបន់​បឹង​បង្គោ​កី និង​កោះ​ចាប​ក្នុង​ឃុំ​ពោធិ៍ ក៏​មាន​ត្រាក់ទ័រ​មិន​ក្រោម​ជាង​៣០​គ្រឿង​ដែល​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន​ផងដែរ​។ នេះ​មិន​ទាន់​រាប់បញ្ចូល​ក្រុម​ត្រាក់ទ័រ​នៅ​ឃុំ​ប្រឡាយ​មាស និង​នៅ​តំបន់​ឡត​ខ្នង និង​ថ្នល់​ឈើទាល​ក្នុង​ឃុំ​ផ្លូវ​ទូក​ជាប់​ព្រំប្រទល់​ខេត្ត​កំពង់ឆ្នាំង​និង​ខេត្ត​កំពង់ធំ​ដែល​មាន​ត្រាក់ទ័រ​រាប់​សិប​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន​នៅ​រដូវវស្សា​នោះ​ផង​។​

​លោក សំ ចាន់ថន ក៏​បាន​បកស្រាយ​ផងដែរ​ពី​ការយឺតយ៉ាវ​នៃ​ការ​ដាក់​ច្បាប់​សុំ​ការអនុញ្ញាត​ឈូសឆាយ ពង្រាបដី​ស្រែ​ចំការ​ដែល​ធ្លាប់​អាស្រ័យ​ផល​គឺ​ត្រូវមាន​ការចុះពិនិត្យ និង​ចុច​ជី​ភី​អែ​ស​ដោយ​ក្រុម​មន្ត្រី​ជំនាញ​ជលផល​ជាមុន​សិន​ទើប​ធ្វើកា​អនុញ្ញាត​អោយ​ធ្វើការ​ឈូសឆាយ​ទៅបាន​។​
​អង្គប្រជុំ​បាន​មាន​មតិ​យោបល់​និង ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ជលផល​ដល់​ក្រុម​ត្រាក់ទ័រ ឈួស ឆាយ ដឹព្រៃ​លិច​ទឹក និង​ដែន​ដី​ព្រៃ​លិច​ទឹក​ដោយ​លោកនាយខ័​ណ្ឌ​ជលផល ដែល​ជា​តំណាង​មន្ទីរ​កសិកម្ម រួចមក លោក អៀង វុ​ធ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង ក៏​បាន​មានមតិ​បូក​សរុប​បកស្រាយ​នូវ​រាល់​ចម្ងល់​ពាក់ព័ន្ធ​នៃ​ការដាក់​ច្បាប់​ស្នើសុំ​ការអនុញ្ញាត​ឈួសឆាយ ពង្រាប​ដី ត្រូវ​ឱ្យមាន​ការចូលរួម​ទៅ​តាម​លំដាប់លំដោយ​មានៈ ម្ចាស់​ដី ម្ចាស់​អា​ត្រាក់ មេភូមិ ក្រុមការងារ​ថ្នាក់​ខេត្ត ស្រុក និង​ជំនាញ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ផង​ដែរ​។​

​លោក​អភិបាលរង​ខេត្ត​ក៏​បាន​ផ្តាំផ្ញើ​ដល់​អ្នក​ដែល​បាន​ចូលរួម​ក្នុង​អង្គពិធី​ឲ្យមាន​ការចូលរួម​អោយខាងតែបាន​នូវ​ការ​ការពា​រទាំង​ដីព្រៃ​លិច​ទឹក ដែន​ដី​ព្រៃ​លិច​ទឹក ពិសេស​គឺ​ដី​ស្ថិតនៅ​តំបន់​បី តំបន់​ព្រៃ​ត្រី​ពង​កូន​ជា​ដើម ។​

​គួរ​រំលឹកថា​នៅ​ខេត្ត​កំពង់ធំ​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ឯកឧត្តម​អង្គ វង្ស​វឌ្ឍនា​រដ្ឋមន្ត្រីក្រសួង​យុត្តិធ​ម៏បាន​ផ្អាក​តំណែង​លោក​ព្រះរាជអាជ្ញារងអ​ម​សាលាដំបូង​ខេត្ត​មួយរូប​ផង​ដែរ​ពាក់ព័ន្ធ​ទៅនឹង​ការផ្ដើមគំនិត​អោយមាន​ការឈូសឆាយដី​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន​នេះឯង​។ ប៉ុន្តែ​នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង​ឯណេះ​វិញ​គឺ​ស្ងាត់​ដូច​ចោរលួច​សេះ​។​

​ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន​ទូទៅ​បាន​មាន​ការងឿងឆ្ងល់​ថា តើ​ការអនុវត្ត​ច្បាប់​ស្ដីពី​ជលផល​ទៅលើ​ក្រុម​ត្រាក់ទ័រ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​នៅ​ខេត្ត​កំពង់ធំ និង​នៅ​ខេត្ត​កំពង់ឆ្នាំង​ខុសគ្នា​ត្រង់ណា​??? ហេតុអ្វី​បានជា​នៅ​ខេត្ត​កំពង់ឆ្នាំង​លោក​មន្ត្រី​ជំនាញ​ជលផល​និង​និង​អាជ្ញាធរ​បើកដៃ​អោយ​មាន​ក្រុម​ត្រាក់ទ័រ​ចូល​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​យ៉ាង​អានាធិបតេយ្យ​ស្ទើរ​គ្រប់​កន្លែង​ហើយ​គ្មាន​ការបង្ក្រាប​ពី​មន្ត្រី​ជំនាញ​ឬ​អាជ្ញា​ពាក់ព័ន្ធ​ឡើយ ឬ​មួយ​ពួក​មន្ត្រី​ខាងលើ​ក្លាយ​ជា​មន្ត្រី​គ្រាប់​ល្ពៅ​ដាំ​មិន​ដុះ​លួច​ឃុបឃិត​ប្រព្រឹត​អំពើពុរលួយ​ទទួល​សំណូក​ពីក្រុម​ឈ្មួញអ​ស់​ហើយ​បានជា​មិន​ឃើញ​មាន​វិធានការ​ទប់ស្កាត់​និង​មិន​គោរព​តាម​អភិក្រម​ទី​៥​របស់​សម្ដេច​តេជោ​ហ៊ុន សែន​បែប​នេះ​។​

​ល្មម​ឯកឧត្តម​ឱម យិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូន​ក្រុមអធិការកិច្ច ចុះ​ពិនិត្យ​ករណី​មន្ត្រី​ជំនាញ​ជលផល​និង​អាជ្ញាធរ​លួច​បើកដៃ​អោយ​ក្រុម​ឈ្មួញ​យក​ត្រាក់ទ័រ​ចូល​ឈូ​ឆាយ​ដីព្រៃ​លិច​ទឹក​នៅ​ខេត្ត​កំពង់ឆ្នាំង​ផង​ទាន​ព្រោះ​សព្វ​ថ្ងៃ​គេ​កំពង់រ​ត់​ច្បាប់សុំ​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ក្រោមលេស​កែប្រែ​ដីចំការ​មកជា​ដីស្រែប្រាំង​វិញ ប៉ុន្តែ​ធាតុពិត​គឺ​គេ​ឈូស​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​កម្មសឹទ្ធិ​តែ​ម្ដង​ផង​ទាន​៕

 

Filed in: ព័ត៌មានសំខាន់