ភ្នំពេញ ៖ មន្ត្រីនគរបាលអន្តោរប្រវេសន៍ ព្រលានយន្តហោះភ្នំពេញ កៀបស៊ីជនជាតិអាមេរិកកាំង ដើមកំណើតខ្មែរកម្ពុជាក្រោមម្នាក់ កាលពីម៉ោង ១ និង ២០ នាទីថ្ងៃទី៦ ឧសភាចំនួន២០០ ដុល្លារអាមេរិកក្រោមលេសថាគ្មានទិដ្ឋាការ ចូលប្រទេសវៀតណាម ។
មន្ត្រីនគរបាលប្រចាំនៅតុកន្លែងឆែកលិខិតស្នាមបានបង្ខំឲ្យជនជាតិអាមេរិកដែលមានឈ្មោះថាសុំវីសាទើបឲ្យឡើងយន្តហោះជើងហោះហើរចេញទៅវៀតណាមដោយអះអាងថាជាតម្រូវការរបស់រដ្ឋាភិបាលប្រទេសវៀតណាម?!។
ជនរងគ្រោះពីអំពើពុករលួយបង្កឡើងដោយនគរបាលព្រលានយន្តហោះខ្មែរបានប្រាប់ថា៖កាលពីលើកមុនគាត់បានមកស្រុកខ្មែរជួបបងប្អូនម្តងដែរពេលត្រឡប់ទៅវិញតាមរថយន្តនគរបាលច្រកទ្វារព្រុំដែនភ្នំដិនភាគីវៀតណាមចេញវិសាឲ្យហើយមិនចាំបាច់សុំទេក៏មន្ត្រីនោះនៅតែគេមិនព្រមដដែល។
ជាលទ្ធផលក្រដាសថតចម្លងសខ្មៅដែលចេញដោយក្រុមហ៊ុនទេសចរណ៍វៀតណាមដែលធាតុពិតគ្រាន់តែជាលិខិតសុំទិដ្ឋាការមុនដែលពួកត្រូវបាននគរបាលអន្តោរប្រវេសន៍វៀតណាមនៅព្រលានយន្តហោះតាន់សឹញឹកក្រុងហូជីបដិសេធមិញទទួលស្គាល់ឡើយ!។គេបានរៀបចំចេញទិដ្ឋាកាថ្មីឲ្យចូលវៀតណាមជាមួយជនបរទេសផ្សេងទៀតដែលចូលវៀតណាមដែរ។
នេះជាទង្វើប្រើអំណាចរដ្ឋប្រព្រឹត្តអំពើពុករលួយជាមួយជនបរទេសដែលលោកឧត្តមសេនីយ៍គៀតចន្ទថារឹទ្ធអគ្គនាយកនគរបាលអន្តោរប្រវេសន្តន៍និងអង្គភាពប្រឆាំងអំពើពុករលួយត្រូវមានវិធានការលុបបំបាត់មន្ត្រីពុករលួយបែបនេះចោលព្រោះវាធ្វើឲ្យខូចកេរ្តិ៍ឈ្មោះខ្មែរយើង!៕