សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មី​យ៉ាន​ម៉ា​លើកលែងទោស​អ្នកសារព័ត៌មាន​រ៉​យ​ទ័​រ​ពីរនាក់​

​មី​យ៉ាន​ម៉ា​លើកលែងទោស​អ្នកសារព័ត៌មាន​រ៉​យ​ទ័​រ​ពីរនាក់​

មី​យ៉ាន់​ម៉ា ៖ ជនជាតិ​មី​យ៉ាន​ម៉ា​២​នាក់​ដែល​ជា​ភ្នាក់ងារ កាសែត​រ៉​យ​ទ័រ ដែល​បាន​ជាប់​ពន្ធនាគារ ក្រោម​ការ​ចោទ​ពី​រដ្ឋាភិបាល​ថា​រំលោភបំពាន​ច្បាប់​ចែង​ពី ការការពារ​ព័ត៌មាន​សម្ងាត់​ជាតិ មី​យ៉ាន់​ម៉ា កាលពី​ខែ​សីហា ឆ្នាំ​២០១៨​នោះ នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៩ ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​ហើយ​ជាមួយ​អ្នកទោស​ជា​ង​៦​ពាន់​នាក់​ផ្សេងទៀត​។

​សាក្សី និង​ប្រធាន​ពន្ធនាគារ​មី​យ៉ាន់​ម៉ា បញ្ជាក់ប្រាប់​ប្រភពព័ត៌មាន​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​៧ ខែ​ឧសភា​ថា អ្នកកាសែត​ឈ្មោះ​វ៉ា​ឡ​ន​(Wa Lone) និង​ខ្យា​វ​ស៊ូ​អូ​( Kyaw Soe Oo )​ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព ក្រោយ​ទទួលបាន​ការលើកលែង​ទោស​ពី​ប្រធានាធិបតី​មី​យ៉ាន​ម៉ា​លោក​វីន​ម្យី​ង​( Win Myint) ជាមួយគ្នា​និង​អ្នកទោស​សរុប ៦ ៥២០​នាក់​ផ្សេង​ទៀត ។​

​កាលពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ តុលាការ​កំពូល​មី​យ៉ាន់​ម៉ា​បាន​ជំទាស់​ទៅ​នឹង​បណ្តឹង​ឧទ្ធរណ៍​ចុងក្រោយ របស់​អ្នកកាសែត​២​រូប​នេះ​ប្រឆាំង​ទៅនឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៧​ឆ្នាំ​របស់​ពួកគេ ។​

​ការចោទប្រកាន់​នោះ ដោយសារ​តែ​អ្នកកាសែត​២​រូបនេះ បាន​ផ្សាយ​អត្ថបទ​អំពី​កងកម្លាំង​សន្តិសុខ​ដែល​រំលោភ​បំពាន​ទៅលើ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ ។ ​ការលើកលែង​ទោស​អ្នកា​សែត​២​រូបនេះ​ត្រូវបាន​គេ​មើលឃើញ​ថា​គឺ​ដើម្បី​សម្រាល​ការចាប់អារម្មណ៍​ពី​លោក​ខាងលិច​លើ​ប្រទេស​មី​យ៉ាន់​ម៉ា​រឿង​រំលោភ​សិទ្ធមនុស្ស​.

​លោក​វ៉ា​ឡ​ន​(Wa Lone) និង​ខ្យា​វ​ស៊ូ​អូ​( Kyaw Soe Oo ) ត្រូវបាន​ឃាត់ខ្លួន​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៧ ក្នុងពេល​ដែល​អ្នក​ទាំង​ពីរ​កំពុង​ស៊ើបអង្កេត​រឿង​ការសម្លាប់​រង្គាល​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ក្នុងស្រុក​មួយ​ស្ថិត​ប៉ែក​ខាងជើង​រដ្ឋ​រ៉ាក់​ឃីន​។ បន្ទាប់មក​ក្នុង​ថ្ងៃទី​៧ កញ្ញា ឆ្នាំ ២០១៨ តុលាការ​បាន​កាត់ទោស​ពួកគេ​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​ចំនួន ៧​ឆ្នាំ​ពី​បទ​កាន់កាប់​ឯកសារ​សម្ងាត់​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។​

​រឿងរ៉ាវ​មួយ​នេះ​បាន​ធ្វើឲ្យ​ភូមា ពិសេស​លោក​ស្រី​អ៊ុង សាន​ស៊ូ​ជី​ទទួល​គំនាប​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ពិសេស​ពី​សហរដ្ឋ​អា​អាមេរិក សហភាព​អឺរ៉ុប ឬ​មួយ​ពី​អង្គការសហប្រជាជាតិ​៕

Filed in: អន្តរជាតិ