សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុមគ្រួសារ​សព​ដែល​បាន​ស្លាប់​យ៉ាង​អាថ៌កំបាំង​ក្នុង​ប៉ុស្តិ​នគរបាល​សង្កាត់ អូរ​ស្មាច់ ស្រែកយំ​អង្វរ​សុំអោយ​សម្តេច តេ​ជោ ហ៊ុន សែន និង​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​ផង​!

​ក្រុមគ្រួសារ​សព​ដែល​បាន​ស្លាប់​យ៉ាង​អាថ៌កំបាំង​ក្នុង​ប៉ុស្តិ​នគរបាល​សង្កាត់ អូរ​ស្មាច់ ស្រែកយំ​អង្វរ​សុំអោយ​សម្តេច តេ​ជោ ហ៊ុន សែន និង​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​ផង​!

​ឧត្តរមានជ័យ ៖ សព​ជន​រង គ្រោះ​ឈ្មោះធូ ហាត ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង សង្កាត់​បុស​ស្បូវ ក្រុង​សំរោង ខេត្ត ឧត្ដរ​មានជ័យ​បាន​ស្លាប់​ក្នុង​បន្ទប់​ឃុំខ្លួន​បណ្តោះអាសន្ន ប៉ុស្តិ៍​នគរបាល​រដ្ឋា​បាល សង្កាត់​អូ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរ មានជ័យ កាលពី​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០១៩ ។

​ម្ដាយ​ឈ្មោះ ប៉ាល់ ភិន អាយុ​៥៦​ឆ្នាំ ជា​ស្រី​មេម៉ាយ និង​មានកូន ចំនួន​ពី​នាក់ ។​ទី​១÷​ឈ្មោះ ធូ ហាត អាយុ​៣៧​ឆ្នាំ ដែល​បាន​ស្លាប់​
​ទី​២÷​ធូ ហៀ​ត ភេទ​ប្រុស​អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង ក្រសាំង​សង្កាត់​បុស្បូវ ក្រុង​សំរោង​។​ក្រុម​គ្រួរ​សារ​សា​សព ដែល​បាន​ស្លាប់​នៅក្នុង​បន្ទប់​ឃុំខ្លួន នៅ​ក្នុង​ប៉ុស្ដិ៍​បគរ​បាល​រដ្ឋបាល​សង្កាត់​អូស្មាច់​បានសូម​អំពាវ​នាវ សូមអោយ សម្ដេច​តេជោ​ហ៊ុនសែន និង​សម្ដេច​ក្រឡាហោម​សរ​ខេង និង​នាយ​ឧត្ដមសេនីយ៍នេត​សាវឿ​ន អគ្គស្នងការ​នគ​បាល​ជាតិ ជួយ​ផ្ដល់​យុត្តិធម៌​ជូន​ដល់​គ្រួរ​សារ​គាត់​ផង​។​កូន​របស់​គាត់​បាន​ស្លាប់​អត់​ដឹង​អំពី​ម៉ូ​ល​ហេតុ​នៅក្នុង​បន្ទប់​ឃុំខ្លួន​នៅក្នុង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សង្កាត់​អូស្មាច់​កាលពី​ថ្ងៃ​ទី​៤​ខែ​ឧសភា​ឆ្នាំ​២០១៩​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​ក្រុមគ្រួសារ​សព​បាន​បញ្ជាក់​ថា​ប៉ូលិស​ប៉ុស្ដិ៍​ស្បូវ​បាន​ទូ​សព្ទ័​តាមរយះ​អនុ​ភូមិ​បុស្បូវ អោយ​ក្រុមគ្រួសារ​សព​ចាំ​ទទួល​សព​នៅ​វត្ដ​និង​ធ្វើ​ការបូជា​តែម្ដង តែ​សាច់​ញាត​មិន​ព្រម ក៍​តេ​ហៅ​រថយន្ដ​សាមុយ​ដឹក​មក​ផ្ទះ ដើម្បី​ស្រួល​ធ្វើបុណ្យ​.​។ ពេល​ដឹក​សព​ដល់ផ្ទះ​ខាង​ប៉ូលិស​បាន​យកប្រាក់​២០​ម៉ឺន​រៀល​ចូល​បុណ្យ​។​
​រឿង​ស្លាប់​របស់​បុរស​ខាងលើ​មិនដឹង​ថា​បណ្ដាលមកពី​មូលហេតុ​អ្វី​ឡើយ ដោយ​លោក​ជ័យ​វាសនា មេ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​អូ​ស្មាច់ ព្យាយាម​លាក់បាំង​ការពិត​ហើយ​គាត់​បាន​បំភ្លឺ​តាម​ទូ​សព្ទ័​ថា លោក​មិន​បានដឹង​រឿង​អ្វី​ទាំងអស់ ព្រោះ​មិន​មាន​ហេតុការណ៍​មនុស្ស​នៅ​និង​ប៉ុស្ដិ៍​របស់​លោក​ទេ​។​

​ដោយសារតែ​ការស្លាបរ​បស់់​មនុស្ស​ម្នាក់​នេះ​យ៉ាង​អថ៌​កំបាំង​អត់​មាន​មូលហេតុ និង​មិន​មាន​ការទទួលខុសត្រូវ​ទើប​ក្រុមគ្រួសារ​មិន​អស់ចិត្ត ក៍​បាន​សូម​អំពាវនាវ ដល់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន ព្រម​ទាំង​សម្ដេច​ក្រឡាហោម​សរ​ខេង និង​អគ្គស្នងការ​នគរបាល​ជាតិ​នាយ​ឧត្ដមសេនីយ៍ទោនេ​ត សាវឿន ជួយ​រក​យុត្តិធម៌​ជូន​ដល់​ក្រុម​គ្រួរ​សារ​របស់​គាត់​ផង​។​

​ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់​បុរស​ឈ្មោះធូ ហាត​ខាងលើនេះ​អង្គភាព​យើងខ្ញុំ​មិទាន់បាន​លេខ​លោកមេ​ប៉ុស្តិ៍​បុស្បូវ​នៅឡើយ​ទេ ហើយ​ក៍​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការឃុំ​ខ្លួន​បុរស​នេះ​ដោយសារ​មូលហេតុ​អ្វី​ន​ឡើយ​ដែរ ៕

Filed in: ព័ត៌មានជាតិ