សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តារា​សម្តែង​លោក​អេ​ដ​វិ​ន​និង​អតីត​ប្រពន្ធ​ថៅកែ​ផលិតកម្ម​ID​លេង​មែនទែន​ហើយ​!

​តារា​សម្តែង​លោក​អេ​ដ​វិ​ន​និង​អតីត​ប្រពន្ធ​ថៅកែ​ផលិតកម្ម​ID​លេង​មែនទែន​ហើយ​!

​ភ្នំពេញ ​៖ បន្ទាប់ ព័ត៌មាន​ស្នេហា​ត្រីកោណ​របស់ ម្ចាស់​ផលិតកម្ម​LD​ជាមួយ​តារា​ស្រី​សាឡា​ត់​ស្រី​ឡាង​បានបញ្ចប់​រួចមក ស្រាប់តែ​ថ្មីៗ​នេះ អតីត​ភរិយា​លោក​លៀក​លីដា​ម្ចាស់​ផលិតកម្ម​LD គឺ​អ្នកនាង សុទ្ធ បញ្ច​កា​ដែល​មាន​កូន​២ បាន​ធ្វើ​ភាព​ភ្ញាក់ផ្អើល​មួយ អំពី​ទំនាក់ទំនង​ស្នេហា​ថ្មី​របៀប​ដូច​ពាក្យ​ខ្មែរ​ថា​ដាច់​សេះ​យក​សេះ​តាម​ចឹងដែរ​។

​គូស្នេហ៏​ថ្មី​របស់​អ្នកស្រី សុទ្ធ បញ្ច​កា ត្រូវបាន​គេ​ស្គាល់​ថា​ជា​តារា​សម្ដែង​ប្រុស ដ៏​ល្បី​ព្រមទាំង​រូបរាង​សង្ហារ​គឺ លោក អេ​ដ​វីន​។ ថ្មីៗ​នេះ ពួកគេ​ទាំងពីរ​បាន​បង្ហាញ​ចំណង​ស្នេហ៍​កាន់តែ​ស្អិតរ​មួ​ត រៀងរាល់ថ្ងៃ​។ គេ​តែង​សង្កេត​ឃើញ គូស្នេហ៏​មួយគូ​នេះ បណ្ដើរគ្នា​ទៅ​ចូលរួម​កម្មវិធី​ផ្សេងៗ​ដូច​ជា​ទទួល​ស​ញ្ញាប​ត្រ័ជា​ដើម ព្រមទាំង​ចំណាយ​ពេលវេលា​រួម​គ្នា​ជា​ច្រើន​ទៀតផង​។​

​តាមរយៈ​គណនី​ហ្វេ​សប៊ុក​របស់ អ្នក​មេម៉ាយ​នាង​បញ្ច​កា តែងតែ​បង្ហោះ​នូវ​រូបថត​រវាង​នាង និង អេ​ដ​វីន អម​ដោយ​ការសរសេរ​សារ ផ្អែមៗ​ជាប្រចាំ​។ នាង​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បាន​ឈរ​អោប​ម្ចាស់​បេះដូង​ពី​ខាងក្រោយ ដែល​ធ្វើឲ្យ​ហ្វេនៗ​របស់លោក យិត មាស​ឧស្សាហ៍ ហៅ អេ​ដ​វីន ឃើញ​ហើយ​មានចិត្ត​ច្រណែន​យ៉ាងខ្លាំង​។​យ៉ាងណា​សូម​អបអរសាទរ​ចំពោះ​អ្នកស្រី​បញ្ច​ការ​ដែល​រកបាន​អ្នក​ស្អំ​បេះដូង​ស្រស់​សង្ហារ​៕

Filed in: សិល្បៈ កំសាន្ត