សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តាម​ទាន់​ប្រពន្ធ​មាន​សា​ហាយ​ប្តឹង​សមត្ថកិច្ច​ចាប់​ផ្អើល​ទាំង​ថ្ងៃ​

​តាម​ទាន់​ប្រពន្ធ​មាន​សា​ហាយ​ប្តឹង​សមត្ថកិច្ច​ចាប់​ផ្អើល​ទាំង​ថ្ងៃ​

​ខេត្ត​បន្ទាយមានជ័យ​៖ បុរស​ម្នាក់​បាន​បាត់​ប្រពន្ធ​ពី​ផ្ទះ​រក​ឃើញ ស្រាប់តែ​ទៅតាម​ទាន់​ឃើញ​ប្រពន្ធ​ខ្លួន​កំពុង​នៅ​ជាមួយ​ប្រុស​ក្នុង​បន្ទប់ ហួសចិត្ត​ក៏​ឈរ​ទ្រហោយំ​ឱប​កូនប្រុស​អាយុ​ជាង​1​ឆ្នាំ​។ ហេតុ​ការណ៌​ខាងលើ​បាន​កើតឡើង​នៅ ភូមិ​បា​លិលេ​យ្យ​2 សង្កាត់​ប៉ោយប៉ែត កាល​ពី​វេល​ម៉ោងជាង​11​ព្រឹក ថ្ងៃទី​27 កក្កដា 2016 ចំណុចឃ្លាំង​គីប​(​ខោអាវ​ជជុះ​)​មួយ ក្នុងភូមិ​កើតហេតុ​ខាងលើ ។
​បុរស​ជា​សាហា​យ​និង​ស្ត្រី​ខាងលើ​ត្រូវ​បុរស​ជា​ប្តី​ប្តឹង​សមត្ថកិច្ច​ក្របួច​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែត​។ យ៉ាងណា​ក៏​ដោយ​ភាគី​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​នៅ​មិនទាន់​សាកសួរ​បំភ្លឺ​បាន​ទេ តែ​បុរស​ជា​ប្តី​ដែលបី​កូនប្រុស​អាយុ​ជាង​1​ឆ្នាំ យំ​បណ្ដើរ​រៀបរាប់​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ប្រពន្ធ​តែង​បាត់​ពី​ផ្ទះ​ខណៈ​កំពុង​មាន​ការសង្ស័យ​ចៃដន្យ​មាន​គេ​ឃើញ​មក​ចូល​ផ្ទះ​កើតហេតុ​ខ្លួន​ក៏​តាម​រក​ស្រាប់តែ​ឃើញ​ស្បែកជើង​នៅមុខ​បន្ទប់​លុះ គោះ​ទ្វារ​សុំ​ជួប​បែ​ជា​មិន​ព្រម​បើក ទើប​ខ្លួន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ក្រ​បួចសួរ​នាំ​តែ​ម្តង​ទៅ ។​

​សូមបញ្ជាក់​ថា ស្ត្រី​ជា​ប្រពន្ធ​ថា​ឈ្មោះ​រដ្ឋ ស្រី​ឌៀប អាយុ​24​ឆ្នាំ រីឯ​បុរស​ជា​សា​ហាយ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ ដឹង​ត្រឹម​ថា ជា​កម្មករ​យាមឃ្លាំង​គីប​ចំណុចកើតហេតុ​៕

 

IMG-20160729-WA0012

IMG-20160729-WA0011

Filed in: ព័ត៌មានជាតិ