សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បើ​គ្មាន EBA ពី​សហគមន៍​អឺរ៉ុប​កម្ពុជា អាច​បាត់​ចំណូល​ពី​ការនាំចេញ ជាង​៦៥០ លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​!

​បើ​គ្មាន EBA ពី​សហគមន៍​អឺរ៉ុប​កម្ពុជា អាច​បាត់​ចំណូល​ពី​ការនាំចេញ ជាង​៦៥០ លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​!

ភ្នំពេញ ៖ ធនាគារ​ពិភពលោក​នៅ​ថ្ងៃទី ៦ ឧសភា បាន​ចេញ​របាយការណ៍​ថ្មី​ចុងក្រោយ​របស់​ខ្លួន ដោយ​វាយតម្លៃថា កម្ពុជា អាច​នឹង​ធ្លាក់​ចុះ​ចំណូល​ពី​ការនាំចេញ​ប្រហែល​ជាង ៦០០ លាន​ដុល្លារ​អាមេរិក ប្រសិនបើ​សហភាព​អឺរ៉ុប សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​។

​ការ​ចេញ​របាយការណ៍​នេះ​កើតឡើង​ក្រោយ​ពី​ប្រទេស​ចិន​បាន​ធានា​ថា​គេ​នឹង​ជួយ​កម្ពុជា​សព្វ​យ៉ាង​!​។​

​យោងតាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក បានឲ្យដឹងថា ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅ​ប្រទេស​អឺរ៉ុប ក្នុង​ឆ្នាំ ២០១៨ មាន​តម្លៃ​សរុប​ប្រមាណ ជាង ៤.៦០០ លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ គឺមាន ៨០ ភាគរយ គឺជា​សម្លៀកបំពាក់ បន្ទាប់មក គឺ​ផលិតផល​ស្បែកជើង កង់ និង​អង្ករ​។​

​ប្រសិនបើ​មាន​ការដក​EBA សហភាព​អឺរ៉ុប អាច​នឹង​ចាប់ផ្ដើម​អនុវត្ត​ដកហូត​ពន្ធគយ​លើ​ទំនិញ​សម្លៀកបំពាក់ ក្នុង​អត្រា ១២% ខណៈ​ផលិតផល​ស្បែកជើង​ដកហូត​ពន្ធគយ ១៦% និង​កង់ ១០%​។​

​សូមបញ្ជាក់​ថា អង្ករ​វិញ​ទំនិញ ត្រូវបាន​អឺរ៉ុប​ចាប់​យក​ពន្ធគយ​តាំងពី​ដើម​ឆ្នាំ ២០១៩​មក​ម្លេះ​។ ធនាគារពិភពលោក បាន​កត់សម្គាល់​ទៀត​ថា នៅ​ឆ្នាំ​២០១៨ កន្លងទៅ កម្ពុជា​បាន​នាំ​ផលិតផល​សម្លៀក​ទៅ​អឺរ៉ុប មាន​ជាង ៣​ពាន់ ៦០០ លាន​ដុល្លារ​អាមេរិក ស្បែកជើង​មាន​ប្រមាណ ៥០០ លាន​ដុល្លារ អង្ករ​មាន​ជាង ១៧៧ លាន​ដុល្លារ និង​កង់​មាន​ជាង ៣៣១ លាន​ដុល្លារ​អាមេរិក​។​

​បើ​តាម​ការប៉ាន់ស្មាន របស់​ធនាគារ​ពិភពលោក ប្រសិនបើ​អឺរ៉ុប អនុវត្ត​ដក​ហូតពន្ធ​លើ​ទំនិញ​សម្លៀក​បំពាក់ ស្បែកជើង បូក​រួម​ទាំង​ការយកពន្ធ​អង្ករ​កាលពី​ពេល​ថ្មីៗ​នេះ​ទៀតសោត នោះ​កម្ពុជា អាច​នឹង​ធ្លាក់​ចុះ​ចំណូល​ពី​ការនាំចេញ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៦៥៤ ដុល្លារ​អាមេរិក ដែល​នេះ មិនទាន់​រាប់​បញ្ជូល​ការដកហូតព​ន្ធ​ការ​នាំចូ​លកង់​នៅ​ឡើយ​។ បើ​យើង​រាប់​ទាំង​ផលិតផល​កង់​ទៀត នោះ​ការធ្លាក់ចុះ​នេះ អាច​នឹង​មាន​ច្រើន​ជាង​នេះ​ទៀត​។​

​យោង​តាម​តួលេខ​ផ្លូវការ ឆ្នាំ​២០១៨ កង់​ចំនួន ១,៤​លាន​គ្រឿង ត្រូវបាន​នាំ​ចេញ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងនោះ ៨៨% គឺ​នាំ​ចេញ​ទៅ​កាន់​អឺរ៉ុប​។​

​លោក លី សូ​ដេត សេដ្ឋវិទូ​ជាន់ខ្ពស់ នៃ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​លើកឡើង​ថា ការបាត់បង់​ចំណូល​ជាង ៦០០ លាន​ដុល្លារ​អាមេរិក បើ​EBA ពិតជា​ត្រូវបាន​ដក​នេះ គឺ​យើ់ង​មិនទាន់​ដឹង​នៅឡើយ​ទេ ថា​ក្រុមហ៊ុន​រកស៊ី​នៅក្នុង​វិស័យ​នេះ នឹង​ទម្លាក់​ការខាតបង់​នោះ ទៅ​អ្នកទិញ ឬ​យ៉ាងណា ប៉ុន្ដែ បើ​ក្រុមហ៊ុន​ធ្វើបែបនេះ លោក​ថា ផលិតផល​នាំចេញ​ទៅ នឹង​មាន​តម្លៃ​កាន់តែ​ខ្ពស់ ដែល​វា​នឹង​ប៉ះពាល់​ដល់​បរិមាណ​នាំចេញ​។​

​យ៉ាងណាក៏ដោយ ប្រសិនបើ​សហភាព​អឺរ៉ុប ពិតជា​ព្យួរ​មែន EBA ពី​កម្ពុជា​ក៏ដោយ ប៉ុន្ដែ កម្ពុជា​អាច​មាន​ផ្លូវ​ក្នុង​ការ​សម្រាល​ផល​ប៉ះទង្គិច​ពី​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បាន​ដោយ​ត្រូវ​កាត់បន្ថយ​ថ្លៃ​ចំណាយ​លើ​ផលិតកម្ម និង​លើ​បែបបទ​សម្រាប់​ការនាំ​ចេញ​នានា​មានន័យ​ថា​ធ្វើឲ្យ​ថ្លៃដើ​មថោក​ដើម្បី​មាន​លទ្ធភាព​ប្រកួត​ប្រជែង​។ រាជរដ្ឋាភិបាល​កម្ពុជា នា​ពេល​ថ្មីៗ​នេះ ក៏​បាន​ធ្វើ​កំណែទម្រង់​ជាច្រើន​ណាស់​ដែរ សំដៅ ដល់​ការកាត់បន្ថយ​ចំណាយ​របស់​វិស័យ​ឯកជន ដូចជា​ការដក​កាំកុងត្រូល​ចេញពី​មាត់​ច្រក​ព្រំដែន រំលាយ​អង្គភាព​កាំសាប និង​សម្រួល​ដល់​សេវា​ដឹកជញ្ជូន​ក៏​ដូចជា​សេវា​នាំចេញ​ជា​ច្រើន​ទៀត​។​

​ថ្លែង​ក្នុង​វេទិកា​រាជរដ្ឋាភិបាល វិស័យ​ឯកជន លើក​ទី ១៨ កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០១៩ នេះ​សម្ដេច តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី ថា សម្រាប់​ការធ្វើ​កំណែទម្រង់​ជំហាន​ដំបូង​នេះ វិស័យ​ឯកជន នឹង​ចំណេញ​ប្រមាណ ៤០០ លាន​ដុល្លារ​អាមេរិក​ឯណោះ​។​

​នៅក្នុង​វេទិកា ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី​២ នៅ​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២៧​មេសា​ឆ្នាំ​២០១៩ មហាមិត្ត​ដែកថែប ចិន បានប្រកាស​ជំហរ​របស់​ខ្លួន​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ថា ភាគី​ចិន បាន​សិក្សា​ពី​ផលប៉ះពាល់​នៃ​ការដក EBA របស់​សហភាព​អឺរ៉ុប​ពី​ប្រទេស​កម្ពុជា​ហើយ តែ​រក​មិនឃើញ​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទេ ហើយ​ចិន​នឹង​រិះរក​វិធី​ផ្សេងៗ​ជួយ​ដល់​កម្ពុជា​ពី​ការបាត់បង់​ផលប្រយោជន៍​ធំ​នេះ​។​

​ទាក់ទង​នឹង​បច្ចុប្បន្នភាព​នៃ​ដំណើរការ​ព្យូរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហគម​អឺរ៉ុប​វិញ លោក​ឧកញ៉ា វ៉ាន់ ស៊ូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​គូសបញ្ជាក់ថា ពិតណាស់ វា​នៅតែ​ជា​បញ្ហា​ប្រឈម និង​ជា​ការគំរាមកំហែង​ធំ​មួយ​របស់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។ លោក​ជឿ​ង​ជា​ក់ថា តាមរយៈ​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​អង្គការ ILO ជាង​២០ ឆ្នាំ​ក្នុង​ការអភិវឌ្ឍ​វិស័យ​កាត់ដេរ កម្ពុជា ជាមួយ​សិទ្ធិ​ការងារ និង​លក្ខខណ្ឌ​ការងារ​ល្អ នា​ពេលកន្លងមក ព្រម​ជាមួយនឹង ការកែប្រែ​ច្បាប់​សហជីព​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ពី​សំណាក់​រាជរដ្ឋាភិបាល នា​ពេល​ថ្មីៗ​នេះ វា​នឹង​ធ្វើឲ្យ​សហភាព​អឺរ៉ុប​នឹង​ពិចារណា​ឡើងវិញ ពី​ការសម្រេច​ព្យូរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​នេះ ជាក់​ជា​ពុំខាន​។​

​មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល​ធ្លាប់បាន​អះអាងថា កម្ពុជា​យើង​ត្រូវ​ដឹង​ខ្លួន​ឯង​ថា EBA​នេះ គឺ​មិន​អាច​ស្ថិត​នៅ​ជាមួយ​កម្ពុជា បាន​រហូត​នោះ​ទេ វា ព្រោះ​វា​មាន​សម្រាប់​តែ​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​តិចតួច​ប៉ុណ្ណោះ​។ យ៉ាងណាមិញ នៅពេលដែល កម្ពុជា​ឈាន​ជើង​ផុតពី​ឋានៈ​ប្រទេស​មាន​ការអភិវឌ្ឍ​តិចតួច​នេះ នោះ EBA គឺ​នឹង​ត្រូវ​បាត់បង់​ពី​កម្ពុជា​ដោយ​ស្វ័យប្រវត្តិ​។​

​បើ​តាម​ការបញ្ជាក់​របស់​ពី​អ្នកជំនាញ បានឲ្យដឹងថា លទ្ធផល​សម្រេច​ពី​សហភាព​អឺរ៉ុប ថា​ដក ឬ​មិន​ដក EBA គឺ​នឹង​ត្រូវ​សម្រេច​ចុងក្រោយ​នៅ​ខែ សីហា ឆ្នាំ​២០២០ ឯណោះ​តែ​វា​ក៏​អា​ស្រយ័​លើ​ឥរិយាបថ​រាជរដ្ឋាភិបា​ល​ផងដែរ​ទាក់ទង​និង​លក្ខ​ខណ្ឌ័​ដែល​គេ​ទាមទា​។ ដូច្នេះ កម្ពុជា​នៅ​មាន​ពេលវេលា​សមគួរ ក្នុង​ការត្រៀមខ្លួន ដើម្បី​ទប់ទល់​នឹង​ផលប៉ះពាល់​នានា ប្រសិនបើ EBA ពិតជា​ត្រូវបាន​ដក​មែន​៕

Filed in: ព័ត៌មានជាតិ