សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រឿង​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ​រំលោភ​ច្បាប់​ឯក​ពន្ធភាព​លួច​មាន​ស្រី​ចប់​ត្រឹម​សង​២​ម៉ឺន​ដុល្លារ​អាម៉េរិក​អត់​មាន​ចំណាត់ការ​ដាក់ទោស​អ្វី​ឡើយ​!?

​រឿង​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ​រំលោភ​ច្បាប់​ឯក​ពន្ធភាព​លួច​មាន​ស្រី​ចប់​ត្រឹម​សង​២​ម៉ឺន​ដុល្លារ​អាម៉េរិក​អត់​មាន​ចំណាត់ការ​ដាក់ទោស​អ្វី​ឡើយ​!?

​ភ្នំពេញ ៖ ករណី​ស្នេហ៍​ហា​លួចលាក់​៥​ឆ្នាំ​រវាង​លោក​សួន​បវរ​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ​ជាមួយ​ស្ត្រី​នៅ​ខេត្ត​កំពង់ចាម​រំលោភច្បាប់​ឯក​ពន្ធភាព​បានបញ្ចប់​ដោយសារ​ការ​គម្រាម​សម្លុត​និង​សំណង​ប្រាក់​២​ម៉ឺន​ដុល្លារ​អាមេរិក​ដោយ​គ្នា​ជា​បណ្តឹងអាជ្ញា​អ្វី​ឡើយ​។​ចៅហ្វាយខេត្ត​ចឹង​!​។

​នេះ​ជា​ករណីយ៍​ទី​២​ហើយ​រឿង​មន្ត្រីជាន់ខ្ពស់​គ្មាន​សីល​ធ​មិ​ស្អា​ត់​ស្អំ​រំលោភច្បាប់​ឯក​ពន្ធភាព ។ ករណី​ទី​១​គឺ​អតីត​ចៅហ្វាយខេត្ត​ឧត្តមានជ័យ​លោក​ឧត្តមសេនីយ៍ស​ថាវី​ដែល​មិន​ត្រឹមតែ​ក្បត់​ប្រពន្ធ​យក​ប្រពន្ធចុង​ដែលជា​ស្ត្រី​កូនកាត់​វៀតណាម​ជា​ប្រពន្ធ​ចំហរ​គេ​ដឹង​ពេញ​ម៉ា​ខេត្ត​ក៏​មិន​ត្រូវបាន​គេ​ចាត់ការ​ដូចគ្នា​ដែរ​។​ស្រុក​ខ្មែរ​យើង​ចឹងច្បាប់​ខ្លះ​គេ​មិន​អនុវត្តន៍​ទេ​!​។​

​សម្រាប់​ករណីយ៍​ចៅហ្វាយខេត្ត​បន្ទាយមានជ័​យ​វិញ​ស្ត្រី​ម្នាក់ ឈ្មោះ​ឡៅ សុ​ភី​អាយុ​៤១​ឆ្នាំ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ ដែល​អះអាងថា​នាង ជា​ប្រពន្ធ លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ តែ​មិន​បាន​រៀបការ គឺ​រួម​រស់នៅ​ជាមួយគ្នា អស់​រយៈ​៥​ឆ្នាំ​ហើយ ប៉ុន្តែ​ក្រោយពី​ស៊ី​ចុក ឆ្អែត ឆ្អន់ លោក​អភិបាលខេត្ត បាន​ឲ្យ​នាង​ឈប់​ទាក់ទង​ទៅ​លោក​ទៀត​ហើយ​និង​គំរាម រក​ចាប់​គាត់​ដាក់គុក​ទៀត​ធ្វើឲ្យ​នាង​តូចចិត្ត​លេបថ្នាំ​សម្លាប់​ខ្លួន និង​ចុងក្រោយ​បាន តាម​ទៅ​ដល់​មុខ​សាលាខេត្ត​បង្ហោះ​វិដេអូ លើក​បដា​ទាមទារ​ឲ្យ លោក សួន បវរ ចេញមុខ​ទទួលខុស​ខុស ត្រូវ ។​

​ឥឡូវ​ករណី នេះ​ត្រូវបាន ភាគី លោក សួន​បវរ​ចៅហ្វាយខេត្ត និង អ្នកស្រី ឡៅ សុ​ភី ជា​ស្រី​ស្នេហ៏​ចាញ់ល្បិ​ចលោក​សួនប​រវរ បាន​ព្រម ព្រៀង គ្នា បញ្ចប់ ទំនាក់ទំនង ដោយ​លោក​សួន​បវរ ព្រម ផ្តល់​ថវិការ​ឲ្យ​នាង ២​ម៉ឺន​ដុល្លារ បញ្ចប់រឿង ។​

​យោង​តាម​កិច្ចសន្យា របស់ ស្ត្រី​ឈ្មោះ ឡៅ សុ​ភី ចុះ​ថ្ងៃ​ទី ៣០​មេសា ឆ្នាំ​២០១៩ នៅ​ចំពោះ មុខ មាន​ស្ត្រី​ជា​ម្តាយ ពូ​បង្កើត និង មេធាវី ឈ្មោះ ឥ​ន្ទ យឿន បានបញ្ជាក់​ថា «​នាង​ខ្ញុំ សន្យា ថា​បញ្ចប់​ទំនាក់ទំនង និង​មិន​ធ្វើ​ការរំខាន ចំពោះ ឈ្មោះ​សួន បវរ ជា​រៀងរហូត​។​

​កិច្ចសន្យា​បន្តថា នាង​ខ្ញុំ​សូម​សន្យា​ថា មិន​បង្ក​បញ្ហា​ឬ​ការរំខាន​តាម​គ្រប់​រូប​ភាព ទោះ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ឬ​សកម្មភាព​ណាមួយ​ដែល​មាន​គោលបំណង​គំរាម​គំហែង ការប្រើ​អំពើហិង្សា ការជេរប្រមាថ បរិហាកេរ្តិ៍ បង្ហោះ​រូបភាព​មិន​សមរម្យ​ឬ​ប​ភាព​អាសអាភាស តាម​គ្រប់​រូបភាព​និង​គ្រប់​មធ្យោបាយ ដែលនាំឱ្យ​មាន​ការរំខាន និង​ប៉ះពាល់​ដល់​កិត្តិយស ផ្លូវចិត្ត ផ្លូវកាយ សេចក្តីថ្លៃថ្នូរ និង​សិទ្ធិ​ស្របច្បាប់ របស់គាត់ ព្រមទាំង​ក្រុមគ្រួសារ និង​សាច់ញាតិ​។​

​ស្ត្រី​រូប​នោះ​ក៏ ធានា​អះអាង​ថា លុប​ចោល​នៅ​រូបភាព​ទាំងអស់​ដែល​មិន​សមរម្យ​តាម​គ្រប់​រូបភាព​និង​គ្រប់​មធ្យោបាយ​ដែល​បាន​ធ្វើ​កន្លងមក​ដែលនាំឱ្យ​មាន​ការរំខាន និង​ប៉ះពាល់​ដល់​កិត្តិយស ផ្លូវចិត្ត ផ្លូវកាយ សេចក្តីថ្លៃថ្នូរ និង​សិទ្ធិ​ស្របច្បាប់ ព្រមទាំង​ក្រុមគ្រួសារ និង​សាច់ញាតិ របស់​គាត់​ឡើយ​។​

​ក្នុងករណី​ដែល​នាង​ខ្ញុំ​មិន​អនុវត្ត​តាម​ការសន្យា​នេះ នាង​ខ្ញុំ​សូម​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។​ចប់​រឿង​រដ្ឋប្បវេណីយ៍​តែ​រឿង​ព្រហ្មទណ្ឌ័​រំលោភ​ច្បាប់ឯ​កព​ន្ធ​ភាព​មិន​ចប់​ទេ​យ្យការ​តុលាការ​ចាត់ការ​បោះទោះជា​ប្រពន្ធ​លោក​សួន​បវ​រមិន​ប្តឹង​ក៏ដោយ​!៕

Filed in: ព័ត៌មានជាតិ