សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្រី​ស្អាត​ទិញ​របស់​ចោរ​យកទៅលក់​ត្រូវ​តុលាការ​ដោះលែង​!?

ស្រី​ស្អាត​ទិញ​របស់​ចោរ​យកទៅលក់​ត្រូវ​តុលាការ​ដោះលែង​!?

​ភ្នំពេញ​៖ ស្ត្រី​ស្រស់​ក្មេង​ដែល​ពាក់ព័ន្ធ​បទល្មើស​ទទួលផល​ចោរកម្ម និង​ប្រើប្រាស់​គ្រឿងញៀន​ផង​មិន​ត្រូវបាន​ឃុំខ្លួន​ទេ​។ កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩​កន្លងទៅ​នេះ​ត្រូវបាន​លោក​ចៅក្រម​ស៊ើបសួ​រលោក រស់ សាម៉ឺឌី សម្រេច​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​ហើយ​។​នេះ​បើ​តាម​ប្រភព​ពី​សមត្តកិច្ច​។

​ជន​ត្រូវ​ចោទ​មានឈ្មោះ សួង លី​លី ភេទ​ស្រី អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៩ ផ្លូវវេង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ផ្ទុក​សារធាតុ​ញៀន​ផង​ដែរ​ក្រោយពី​ត្រូវបាន​សមត្តកិច្ច​ចាប់​ឃាត់ខ្លួន​កាល​ពីល្ងា​ច​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ តាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ អ៊ុន មករា ពាក់ព័ន្ធ​បទល្មើស​ទទួលផល​ចោរកម្ម​។​

​សមត្ថកិច្ច​ឲ្យដឹង​ទៀត​ថា​រឿង​នេះ លោក​ព្រះរាជអាជ្ញារង ប្លង់ សុផល បាន​បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​លើ​ស្ត្រី​ឈ្មោះ សួង លី​លី ពីបទ ទទួលផល​ចោរកម្ម ដូច​អ្វី​ដែល​នគរបាល​យុត្តិធម៌​បាន​ស្និដ្ឋាន​បញ្ជូន​ទៅ​ហើយ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​ចាត់ការ ដោយ​មិន​បាន​ស្នើសុំ​ឲ្យ​ឃុំ​ខ្លួន​ទេ​។​

​លោក​ចៅក្រម រស់ សាម៉ឺឌី​ប្រហែល ដោយ​ឃើញ​តំណាង​អយ្យការ​មិន​បាន​ស្នើសុំ​ឲ្យ​ឃុំខ្លួន ទើប​លោក​ចៅក្រម​ស៊ើបសួរ​រូប​នេះ​សម្រេច​អនុញ្ញាត​ឲ្យ​ស្ត្រី​ជា​ជន​ត្រូវ​ចោទ​បាន​ទៅ​ផ្ទះ​វិញ​ដោយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​តែ​ម្តង​។​

​ការពិត​បើ​តាមដាន​សាច់​រឿង​មិន​មែន​អយ្យការ​និង​ចៅក្រម​ស៊ើប​ចិត្ត​ល្អ​នោះ​តែ​គឺ​ដោយសារ​នៅ​ពេល​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ស្ត្រី​ជា​ជនសង្ស័យ​មាន​ក្រុម​អ្នក​ហែរ​ហម​ចាំ​ជួយ​រត់​ការឲ្យ​តុលាការ​ដោះលែង ជាច្រើន​នាក់ និង​មាន​អ្នក​ចាំ​អមដំណើរ​ពេលដែល​តុលាការ​ដោះលែង​ប្រមាណ​ជិត​១០​នាក់ នេះ​បើ​តាម​ការ​បង្ហើប​របស់​នគរបាល​ខណ្ឌ​សែន​សុខ​។​

​គួរ​រំ​ឮ​កថា សូម​ជម្រាប​ជូន​ថា កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៩ ជនរងគ្រោះ បាន​បាត់​នាឡិកាដៃ​ខ្សែ ០១​គ្រឿង , ទូរ​សព្ទ័​ដៃ​០៣​គ្រឿង , ជញ្ជៀន​ពេជ្រ​០១​វង់ និង​ទូរស័ព្ទដៃ​ចំនួន ០៣​គ្រឿង នៅ​ចំណុច​ផ្ទះ​លេខ​៥៣​បេ តាមផ្លូវ​បេតុង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​លុះ​ដល់​ល្ងាច​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ ជនរងគ្រោះ បាន​ឃើញ​ស្ត្រី​ឈ្មោះ សួង លី​លី យក​
​នាឡិកាដៃ​ដែល​គេ​បាត់ទៅ​បញ្ចាំ​នៅ​ម្តុំ​សង្កាត់​ផ្បា​រ​ថ្មី​ទី​១ ខណ្ឌដូនពេញ ទើប​ជនរងគ្រោះ​នាំខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​ដើម្បី​សាកសួរ​តែម្តង​។​ក្រោយ​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ​ជា​ជន​ង្ស័​យ​ឈ្មោះ សួង លី​លី បាន​សារភាព​ថា នាង​បាន​ទិញ​សម្ភារ​ដែល​ជន​រងគ្រោះ​បាត់បង់​ពី​ស្ត្រី​ម្នាក់​ទៀត​ដែល​មិន​ស្គាល់​ឈ្មោះ​៕

Filed in: ព័ត៌មានជាតិ